Ep 39: ថ្ងៃមង្គលការ

Começar do início
                                        

< ហេតុអ្វីយើងចាំបាច់ទៅជួបគេ??គេត្រូវតែស្អីបានជាយើងចង់ជួបគេ??>suga សួរទាំងចម្ងល់ហើយនៅតែរឹងទទឹងមិនព្រមទៅជួប

< ក៏ជាសង្សាររបស់បងនឹងហើយ!!>

< សង្សារ??>

_back to Jimin _

ពេលនេះគេអង្គុយកណ្តោចកណ្តែងម្នាក់ឯង ក្នុងចិត្តមិនដឹងជាហោះហើរទៅដល់ទីណាទេ

< ចៅមិនអីទេមែនទេ??មានរឿងអីអាចប្រាប់យាយបានណា>លោកយាយរបស់ជីមីន បានចូលមកសួរចៅរបស់ខ្លួនព្រោះមើលទៅមិនសូវជាស្រួលសោះ

< ចៅធម្មតាទេលោកយាយ គ្រាន់តែឈឺក្បាលបន្តិចប៉ុណ្ណោះ>Jimin សម្រេចចិត្តកុហកគាត់ ទាំងក្នុងចិត្តកំពុងតែកង្វល់រឿងsugaសោះនឹងហ៎ា

< ឆាប់ចូលទៅលឿនឡើង!!>Jungkook បានរុញរាងក្រាស់ឲ្យចូលទៅក្បែររាងតូចហើយក៏មិនភ្លេចជម្រាបសួរលោកយាយ

< ម្នាក់ណាដែលពួកឯងថាសង្សារយើងនោះ?>suga

< នេះឯងពិតជាមិនចាំJiminពិតមែនឬធ្វើពើ មនុស្សប្រុសដែលឈរនៅមុខឯងនេះហើយជាJimin>Jungkook បានជ្រួញចិញ្ចើមឆ្ងល់

< ខ្ញុំ...ខ្ញុំសុំចេញទៅមុនហើយ>Jimin បម្រុងនឹងដើរចេញស្រាប់តែបានឮសម្តីមួយនេះ

< ជាមនុស្សប្រុសអញ្ចឹងហ៎េស??ពួកឯងបោកយើងមិនសមសោះ គិតថាយើងជាgayស្រឡាញ់ប្រុសគ្នាឯងឬ យ៉ាប់មែន>suga សើចចុងមាត់ ហាក់ដូចជាមិនជឿនូវអ្វីដែលជុងគុកបានប្រាប់

< Hyungចេះស្អប់អ្នកស្រឡាញ់ភេទដូចគ្នាតាំងពីពេលណា!!ខ្ញុំចង់ប្រាប់hyungថាសូម្បីតែខ្ញុំនិងJungkook hyungក៏ស្រឡាញ់ភេទដូចគ្នាដែរ>soobin ក្តាប់ដៃយ៉ាងណែនខឹងនឹងពាក្យសម្តីទាំងនោះ

< ឯងគិតថាស្រឡាញ់ភេទដូចគ្នាជារឿងខុស?>លោកយាយ របស់ជីមីនក៏គាត់ខឹងនឹងរាងក្រាស់ផងដែរ សម័យនេះហើយនៅគិតរឿងចឹងទៀត

< Orr តាមពិតទៅអ្នកនៅទីនេះសុទ្ធតែជាgayចឹងហើយខ្ញុំនិយាយអីក៏មិនត្រូវដែរ សូមតែម្យ៉ាងកុំឲ្យថាខ្ញុំស្រឡាញ់ភេទដូចគ្នាទៅបានហើយ គ្រាន់តែស្តាប់ក៏វាគួរឲ្យខ្ពើមដែរ>suga ស្រែកខ្លាំងៗមិនខ្វល់ពីជីមីនដែរក្តាប់ដៃសម្រក់ទឹកភ្នែក

~ឆក់ស្នេហ៍មេអណ្តើកតូច~(Completed)Onde histórias criam vida. Descubra agora