" ចង់រស់នៅស្រួលកុំមកតាមឲ្យសោះបើយើងដឹងថាតាកញ្ចាស់ឯងប្ដឹងប៉ូលីសកូនប្រុសរបស់ឯងនឹងស្លាប់ភ្លាមៗតែម្ដង..យើងហ៊ាននិយាយហ៊ានធ្វើអញ្ចឹងកុំធ្វើស្អីផ្ដេសផ្ដាស " និយាយគម្រាមឪពុកម្ដាយរបស់ថេយ៉ុងរួចរាល់ហើយក៏ឡើងឡានបើកចេញទៅដោយមានថេយ៉ុងនៅក្បែរគេចទៅណារួច? បើកូនចៅរបស់នាយកម្លាំងខ្លាំងៗសឹងអីហើយនឹង
៚ ត្រឡប់មកភូមិគ្រឹះវិញជំនិតរបស់ជុងហ្គុកបានចាប់ថេយ៉ុងនិងដើរតាមនាយទៅបន្ទប់មួយដែលទុកធ្វើទារុណកម្មទ្វាបើកឡើងក្នុងសភាពរបស់បន្ទប់គឺងងឹតហើយមិនគួរឲ្យចង់នៅនោះទេថែមទាំងមានអារម្មណ៏មិនស្រួលទៀតផង
" នាំខ្ញុំមកធ្វើអី? "
" អ្ហា៎..ទីបំផុតឯងព្រមហើបមាត់និយាយហើយមែនទេ? ស្មានថាលែងចេះនិយាយហើយតើ..ហ្អឹម..កុំបារម្ភអីយើងមិនធ្វើស្អីឯងទេ " តបជាមួយថេយ៉ុងរួចហើយងាកមកធ្វើសញ្ញាដាក់កូនចៅឲ្យយកថេយ៉ុងចូលទៅក្នុងដោយបានយកច្រវ៉ាក់ធំមួយមកចងទៀតផងដើម្បីកុំឲ្យមានគំនិតរត់បានរួចរាល់ហើយបានចេញទុកឲ្យជុងហ្គុកនៅសំណេះសំណាលជាមួយបន្តិចសិន
" ហេតុអ្វីនៅតែមករវល់នឹងខ្ញុំទៀត? ឈប់ពាក់ព័ន្ធជាមួយគ្នាមិនបានទេឬ? " ថេយ៉ុងនិយាយខ្លាំងៗដាក់នាយដូចជាមិនដឹងខ្លួនបានធ្វើអ្វីខ្លះលើជុងហ្គុកឡើយ
" ថេយ៉ុង..ឯងដឹងមែនទេថាយើងស្រលាញ់ឯងខ្លាំងប៉ុណ្ណាតើឯងដឹងត្រូវទេ? " ថេយ៉ុងមិនបានតបប៉ុន្តែងក់ក្បាលជំនួសវិញរួចជុងហ្គុកញញឹមស្រាលៗដាក់នាយតូចជាមួយទឹកភ្នែកហូរចុះមកតក់ៗវាហូរដោយមិនដឹងខ្លួនញញឹមលាយទឹកភ្នែកហើយនៅពេលនេះរួចនិយាយបន្ត៖
" ចុះហេតុអ្វីបានជាឯងក្បត់យើង? ឬក៏ឯងទទួលយកការងាររបស់យើងមិនបាន..ទើបឯងធ្វើដាក់បែបនេះ " នាយសួរទៅថេយ៉ុងទាំងភ្នែកកំពុងដក់ទឹកថ្លាៗគេចង់ដឹងថាហេតុអ្វី? បើប្រាប់ថាមិនស្រលាញ់គេមិនជឿទេកុំយកលេសមកនិយាយអី ~,~
" ខ្ញុំ.ស្អប់លោក!! ខ្ញុំមិនអាចរស់នៅជាមួយមនុស្សព្រៃផ្សៃដូចលោកបានទេទង្វើឆ្កួតៗរបស់លោកគិតថាខ្ញុំពេញចិត្តមែនទេ? គឺអត់នោះទេ "
YOU ARE READING
📍លោកគ្រូរោគចិត្ត📍- KookV - (completed✔️)
Romance" គ្រូរោគចិត្តក៏ព្រោះតែឯងណា៎..ថេយ៉ុង " ប្រលោមលោករវាងគ្រូនិងសិស្សដែលមានទំនាក់ទំនងលើសពីអ្វីដែលគិតហើយសំងាត់ទៀតផង..!!! +បញ្ជាក់មានវគ្គ🔞ល្មមគួរសមដែរដូច្នេះបើអ្នកពិបាកអាចរំលងចោលបានណា៎ ។ សរសេរដោយ : ពេជ្រ 31.01.22
ភាគទី៣១ : ឯងមិនខុសអ្វីពីបងប្រុសរបស់ឯងនោះទេ
Start from the beginning
