" ពុទ្ធោ! កូនចាបកូនព្រាបរបស់បងអើយ កុំយំណា៎ តែបន្តិចទៅបាត់ឈឺហើយ babe! " នាយនិយាយព្រមទាំងលើកប្រអប់ដៃនាយតូចមកថើបលួងចិត្តខ្សឺតៗ នេះបើអាចឈឺជំនួសបាន នាយសឹងតែប្ដូរខ្លួនទៅឈឺទៅហើយ។
" បងមើលចុះ ដៃអូនជាំអស់ហើយ អ្ហឹកៗ!! " បាននាយលួងលោមប៉ុណ្ណោះទៅហើយ Zhanក៏ក្របួចមាត់ចង្អុលទៅស្នាមជាំដែលមាននៅលើដើមដៃ ចាប់ផ្ដើមយំដង្ហក់តិចៗទូលពិតនាយ។
" Babeកុំយំ ចាំបងថើបឲ្យបាត់ឈឺ ជុ៎ៗ! "
" ខិខិ បាត់ឈឺហៃ!! " Zhanក៏ប្រែជាសើចកាច់កពេលឃើញនាយថើបដៃខ្លួនហើយធ្វើផ្លុំភាំងៗដូច្នេះ ស្នាមញញឹមរបស់គេក៏ធ្វើឲ្យអ្នកជាប្ដីធូរទ្រូងបានបន្ដិចដែរ ព្រោះនាយមិនចង់ឃើញប្រពន្ធក្មេងនាយឈឺចាប់នោះទេ សូម្បីតែបន្ដិចក៏ដោយ។
" ក្មេងឆ្លាត! អផ្សុកទេ? ចង់ទៅលេងខាងក្រៅឬអត់ បងជូនអូនទៅ " Yiboលើកដៃអង្អែលក្បាលគេ ហើយក៏សួរខ្លាចថាគេនៅតែក្នុងបន្ទប់អផ្សុកដេកតែលើគ្រែអ្នកជំងឺអីបែបនេះ ទើបចង់នាំគ្នាទៅលេងនៅសួនខាងមុខទីធ្លាមន្ទីរពេទ្យ។
" ចង់! ចង់ណាស់ប្ដី!! " Zhanឆ្លើយតបទាំងសើចស្ញេញចេញធ្មេញទន្សាយដាក់នាយ ទើបលោកប្ដី Billionaire ញញឹមក្នាញ់គេបន្ដិចហើយក្រោកដើរចេញទៅក្រៅបន្ទប់ ដើម្បីទៅយករទេះរុញមក។
មួយសន្ទុះក្រោយមក នាយក៏បានបើកទ្វារចូលមកវិញព្រមជាមួយរទេះរុញផងដែរ។ នាយរុញមកដល់ជិតគ្រែរបស់ប្រពន្ធក្មេង ទើបដើរមកលើកបីគេដាក់ក្នុងរទេះរុញ មុននឹងនាំគេចេញទៅខាងក្រៅលំហែកាយា។
" សួស្ដី លោកWang! " នៅតាមផ្លូវក៏ជួបជាមួយក្រុមគ្រូពេទ្យមួយក្រុម ពួកគេនាំគ្មាឱនគោរពYibo តែនាយធ្វើមិនខ្វល់ ព្រោះអ្វីខ្វីបំផុតនៅពេលនេះគឺមនុស្សតូចដែលនៅក្នុងរទេះរុញ ដែលស្រែកត្អូញថាស្រេកទឹក ទើបនាយរហ័សរុញគេទៅរកទូរភេសជ្ជៈនៅជិតនោះយ៉ាងលឿន។
" មើលទៅលោកWangស្រឡាញ់ប្រពន្ធណាស់ ស្មានមិនដល់សោះតែម្ដង" ពេទ្យម្នាក់និយាយឡើងទាំងសំឡឹងទៅនាយដែលដាក់កាក់ចូលទូរដើម្បីទិញទឹកឲ្យនាយតូចនោះ។
" នៅស្ងៀមទៅ កុំមាត់ច្រើន! ប្រយ័ត្នលឺដល់គេ ក្រែងមន្ទីរពេទ្យមួយនេះឈរជើងមិនបានមួយថ្ងៃទៀតទៅ ឯងក៏ដឹងថាគេជាអ្នកឧបត្ថម្ភមន្ទីរពេទ្យនេះឡើង50% " ដុកទ័រធំលើកដៃសម្រួលវ៉ែនតាហើយស្ដីឲ្យពេទ្យថ្នាក់មធ្យមមុននេះ រួចគាត់ក៏ដើរចេញទៅបាត់។
YOU ARE READING
ប្រពន្ធក្មេងបង Billionaire (Completed)
Fanfiction[ បងត្រូវមើលថែអូនឲ្យដូចជាទារក~~!! ] - Wang Yibo / Xiao Zhan - Jeon Jungkook / Kim Taehyung - Kang Jangbin / Gu Sanchae
EP02 : ទិញឲ្យអូនមកប្ដី!
Start from the beginning
