#រឿងបោកចិត្តយកបេះដូង
#ភាគទី16
ជីមីន លាបឡេលើដងខ្លួនរបស់គេរួចហើយ តែមិនអាចលាបខាងក្រោយបាននោះទេ។ គេក៏នឹកឃើញល្បិច ក្នុងការធ្វើបាបប្ដីចាស់របស់គេទៀតហើយ ថែមទាំងចំណេញទៀត។
" លោកគ្រូហា៎! ជួយលាបឡេខ្នងឲ្យ មីន តិចមើល! "
" បាទ! "
ក្រោយពីបានឮពាក្យនេះហើយ ជុងគុក មិនរង់ចាំយូរក៏បានចុះពីលើគ្រែ ដើរសំដៅតុសំអាងយ៉ាងលឿន។
" មីន! អូនលាបម្លឹងៗមិនខ្លាចគីមីស៊ីស្បែកអូនទេអី? "
" គ្មានគីមីស្អីទេលោកគ្រូ! របស់អស់នេះសុទ្ធតែធម្មជាតិទាំងអស់ហ្នឹង! "
" គ្មានឡេណាធម្មជាតិទេ! "
" លោកគ្រូ! មីន ចង់ស្អាត ចង់ក្រអូប ចង់ស ចង់ឲ្យគេមើលមកឃើញមីនខ្ជូតៗ ស្អាតៗ! "
" មុខរបស់ប្រពន្ធបងស្អាតលើសពីស្អាតហើយ ទោះបីមិនលាបអីក៏ដោយ! បងមើលអូនលាបឡើងចង់វិលមុខហើយ! "
គេនៅឈរនិយាយពីក្រោយខ្នងរបស់ ជីមីន។ ហើយពាក្យប្រពន្ធដែលគេប្រើមុននេះក៏ចង់រំលឹងដល់រាងតូចដូចគ្នា ថាគេគ្មានសិទ្ធិទៅតែងខ្លួនស្អាតៗឲ្យនរណាមើលក្រៅពីគេដែរ។
ដោយសារតែខ្នាញ់នឹងសម្ដីរបស់ស្វាមីពេក ជីមីន ក៏បានទាញអាវគេងយប់របស់គេចេញអស់ នៅសល់តែរាងកាយដ៏ស្រឡូន ស ក្រអូបប្រហើរនៅចំកណ្ដាលមុខ ជុងគុក តែម្ដង។ កម្ដៅចេញពីក្នុងខ្លួនឡើងភាយៗ មុខរបស់រាងក្រាសចាប់ផ្ដើមក្រហម។
" នេះឡេ លោកគ្រូលាបពីលើខ្នងរបស់ មីន មក! ថ្នមៗហា៎! "
" បាទ! "
( ពេលឃើញខ្លួនយើងឡើងផ្អែមរលួយ ដល់នៅមុខគេ ជេរយើងដូចព្យុះ កុំតែសង្ហាទេហា៎ កុំខ្ចប់យូរហើយតាចាស់ឯង! )
ជីមីន លួចនិយាយក្នុងចិត្ត ថែមទាំងរកគំនិត វាយបក ជុងគុក ទៀតផង។
" មីន រាងកាយអូនពិតជាក្រអូបណាស់! "
" បើសិនលោកគ្រូចង់ប៉ះពាល់រាងកាយរបស់ មីន នៅយប់នេះនោះ! លោកគ្រូត្រូវធ្វើតាមលក្ខខ័ណ្ឌរបស់ មីន សិន! "
" លក្ខខ័ណ្ឌអ្វីទៅ? "
" លោកត្រូវធ្វើឲ្យ មីន ប្រលងជាប់រាល់ខែ ហើយពិន្ទុត្រូវតែខ្ពស់ជាងគេក្នុងថ្នាក់! "
" ប្រាកដជាបាន! ត្រឹមការងារប៉ុណ្ណឹងនោះ! "
" អ៊ីចឹងលោកគ្រូលាបឲ្យលឿនទៅ! "
ជុងគុក ដាក់ដៃថ្នមៗលើខ្នងរបស់ ជីមីន សាច់ទន់រលោង ក្លិនក្រអូប ធ្វើឲ្យគេកាន់តែរំភើបញាប់ញ័រនៅក្នុងចិត្ត។ គេពិតជាសុំសសើរ ជីមីន ពីការថែសាច់របស់គេបានយ៉ាងស្អាត។
" សឺត ក្រអូបណាស់! "
" លាបលឿនម្លេះ? "
" យប់ហើយប្រញាប់ចូលគេង ស្អែកទៅរៀន! "
" ជឿសិនក៏បានដែរ តែលោកគ្រូបី មីន តិចមកណា៎! "
" បានស្រាប់ហើយ! "
ជុងគុក លើករាងតូចបីទាំងញញិមកំហូច ព្រោះត្រូវក្មេងក្បាលខូចម្នាក់នេះពង្វក់គេឡើងចង់វិលទៅហើយ។ ជីមីន ទាំងស្អាត ទាំងគួរឲ្យស្រលាញ់ នៅចេះយកចិត្តនាយទៀត តើឲ្យគេចិត្តរឹងជាមួយបានយ៉ាងម៉េចទៅ?
ជុងគុក ទម្លាក់រាងតូចថ្នមៗទៅលើពូក ចំណែកគេឡើងមកច្រកគាវពីលើចង្កេះរាងតូច។ នាយញញិមដាក់ ជីមីន ទាំងប្រើកែវភ្នែកពិឃាត។
_________________
សុំពេលតាំងសិល្បិ៍តិចសិន មុននឹង🥵
#យូជី
YOU ARE READING
រឿង បោកចិត្តយកបេះដូង ( ចប់ដោយបរិបូរណ៍ )
General Fictionរឿងរ៉ាវស្នេហ៍កើតឡើងដោយសារតែការបោកលេងៗ ហើយក៏កើតចិត្តស្រលាញ់មែន។
