« វាយកទៅទុកនៅឯណាទៅ!!! »ជេយ៉ុនរអ៊ូង៉ូវៗហើយចាប់ផ្ដើមឆែកបន្ត ថតតុទាំងអស់នៅបរិវេណធ្វើការក៏មានតែឯកសារឆ្គួតចិត្តឡប់ វាមិនមែនជាឯកសារដែលគេចង់បាន តែគេមិនដឹងទេថារបស់ដែលពិបាករកបំផុតគឺនៅកណ្ដាលវាលគ្រាន់តែគេមិនមានគំនិតគិតឃើញ~
ជេយ៉ុនបន្តមកឆែករុករើនៅទូរដាក់សៀវភៅម្ដង
« ...... »អំឡុងពេលកំពុងរុករើគេក៏ស្រាប់តែយល់ដឹងថាមានអ្វីម្យ៉ាងកំពុងតែមកប៉ះកញ្ចឹងក..ទើបគេលើកដាំទាំងពីរឡើងព្រោះអ្នកខាងក្រោយកំពុងភ្ជុងកាំភ្លើងដាក់គេ~ជេយ៉ុនបែរមុខមករកអ្នកខាងក្រោយយឺតៗទាល់តែបានដឹងថាអ្នកខាងក្រោយជានរណា..
« ស្មានថាជានរណា ហឹុស »កាលបើឃើញហើយជេយ៉ុនលែងខ្លាចគេវិញ
« ឯងកំពុងតែរកស្អី »ឃេនតូក៏ដាក់កាំភ្លើងចុះវិញជ្រើសរើសការនិយាយជំនួស
« រកអី? រកអីក៏បានស្រេចតែយើង »ជេយ៉ុនក៏ញញឹមចុងមាត់ហើយដើរបំណងចេញតែក៏មិនភ្លេចដលរបំបុកស្មារបស់ឃេនតូ
« ឯងកំពុងចង់ក្បត់លោកម្ចាស់ហ្អេស? »ឮសំណួរបស់ឃេនតូជេយ៉ុនក៏ងាកមុខមកវិញ
« ទេ...»
« ឯងជាអ្នកណាអោយប្រាកដ...មានគោលបំណងអ្វីលើលោកក្វាង? »ឃេនតូនៅតែសួរគេបន្ត ជេយ៉ុនដើរត្រឡប់មកក្បែរឃេនតូវិញ
« យើងជាអ្នកណា? យើងគឺជាយើង...តែកុំភ្លេចថាឯងនឹងយើងគឺជិះទូកជាមួយគ្នា...អញ្ចឹងឯងមកក្នុងបំណងអី យើងក៏មកក្នុងបំណងនោះដូចគ្នាដែរ »ជេយ៉ុននិយាយហើយដើរចេញទៅយ៉ាងរំភើយ ទុកនៅតែឃេនតូឈរឆ្កឹងគិតពីសម្ដីគេ! ឬមួយក៏គេជាប៉ូលិសដូចជាគេគិតពិតមែន?
« មិនថាឯងមកក្នុងបំណងអ្វីនោះទេជេយ៉ុន បើឯងមកល្អយើងក៏ល្អតែបើឯងមកអាក្រក់យើងក៏អាក្រក់ដាក់ឯងវិញដែរ!»ឃេនតូនិយាយនៅក្នុងចិត្តមិនបានបញ្ចេញប្រយោគនេះមកនោះទេ
« យើងមកក្នុងបំណងអីឬ? ក៏យើងមកធ្វើអង្គរក្សលោកក្វាងនឹង វាគិតដល់ណាវាយ៉ាប់មែន!! »ឃេនតូនិយាយហើយក៏ចេញទៅបិទទ្វារអោយដូចដើមតាមធម្មតា~
+ភូមិគ្រឹះ
« អូនចង់ទៅណាហ្អេសហ្វី? »ម៉ានសុីគចុះពីខាងលើមកឃើញហ្វីយ៉ាណានឹងស៊ូអ៊ុនកំពុងតែរៀបចំចេញទៅក្រៅ
YOU ARE READING
ភរិយាបំណុលSs1(ស៊េរីបំណុលជីវិត Completed✓)
Short Storyការស្អប់ ភាពឈឺចាប់ ភាពច្រណែនរបស់បងចំពោះប្អូន " យើងធ្វើដើម្បីបំផ្លាញវា " ការបាត់បង់ យល់ខុស បោកប្រាស់ បំបែកបំបាក់ ហើយក៏បាត់បង់រហូតទៅ ស៊េរីបំណុលជីវិត ហុីសុឺង ហ្គីវីស& ជុងវ៉ុន ហ្សេនដេ និពន្ធដោយ:មីនហ្គី
ភាគទី32:យើងជិះទូកតែមួយ
Start from the beginning
