ភាគ១១ ខ្ញុំនិយាយលេងទេ

610 38 2
                                    

@. មួយសប្តាហ៍ក្រោយមក

ក្នុងរយៈពេលមួយសប្តាហ៍បានកន្លងផុតទៅយ៉ាងរលូនចំណែកថេហ្យុងក៏ចេញពីមន្ទីរពេទ្យដែរព្រោះគេមិនបានកើតអ្វីធ្ងន់ធ្ងរឯណាគឺចេញតាំងពីថ្ងៃដែលជុងហ្គុកទៅមើលគេនៅមន្ទីរពេទ្យមកម្ល៉េះ

"ការងារយ៉ាងមិចដែររៀបរយទេ?"ថេហ្យុង
"គឺរៀបរយល្អណាស់ចៅហ្វាយគ្មានបញ្ហាអ្វីទេ"សេអា
"ល្អណាស់អញ្ចឹង ចឹងយើងត្រឡប់ទៅវិញទៅ"ថេហ្យុង និយាយហើយប្រុងនឹងងើបដើរចេញទៅតែត្រូវសេអាកាត់ជាមុន
"ឈប់សិនចៅហ្វាយទៅពេកនេះមិនទាន់បានទេ"សេអា
"ហេតុអ្វីទៅ ក្រែងការងារយើងរួចអស់ហើយមិនអញ្ចឹង?"ថេហ្យុង ក្រែងការងាររួចអស់ហើយមែនទេ ចុះឱ្យនៅធ្វើអីទៀត
"ចា៎ស ពិតមែនហើយការងារថ្ងៃនេះគឺរួចអស់ហើយ ប៉ុន្តែ ថ្ងៃនេះចៅហ្វាយត្រូវទៅចូលរួមកម្មវិធីសម្ពោធហាងពេជ្ររបស់ត្រកូលវ៉ាងចា៎ស"សេអា
"ហេតុអ្វីក៏ខ្ញុំមិនដឹងអ្វីសោះអញ្ចឹង?"ថេហ្យុង
"គឺខ្ញុំសុំទោសផងចៅហ្វាយដោយសាររវល់ពេកទើបខ្ញុំភ្លេចប្រាប់"សេអា ឱនមុខចុះដោយការដឹងកំហុស
"មិនអីទេ ទៅរៀបចំឈុតឱ្យខ្ញុំមក"ថេហ្យុង
"នេះចា៎ស ខ្ញុំរៀបចំឱ្យរួចរាល់អស់ហើយ"សេអា
"ល្អណាស់ ហឹស បន្តិចទៀតជួបគ្នាលោកវ៉ាង ឮឈ្មោះយូរហើយតែមិនដែលបានជួបផ្ទាល់សោះ"ថេហ្យុង ទទួលឈុតពៅដៃសេអាមុននឹងពោលឡើងទាំងញញឹមចុងមាត់ គេធ្លាប់ឮពីលោកវ៉ាងពីប៉ាគេប្រាប់តែមិនដែលបានជួបផ្ទាល់នោះទេ

_______

@. កម្មវិធី

"ងឺត"ឡានស៊េរីទំនើបពណ៌មួយគ្រឿងបើកមកចតនៅពីមុខហាងពេជ្ររបស់ត្រកូលវ៉ាងភ្លាមនោះស្រាប់តែបង្ហាញឱ្យឃើញកម្លោះរូបរាងតូចច្រឡឹងម្នាក់ដើរចុះមកហើយម្នាក់នោះក៏គ្មានអ្នកណាក្រៅពី គីម ថេហ្យុង ដែរហើយរូបភាពទាំងនេះក៏បានទាក់ទាញភ្នែកអ្នកកាសែតឱ្យបង្វែរមករកគេនិងផ្តិតយករូបភាពយ៉ាងចាស់ដៃព្រោះបើតាមដឹងគឺថេហ្យុនមិនដែលបង្ហាញខ្លួននៅតាមកម្មវិធីអីបែបនឹងទេគឺធ្លាប់ឮតែឈ្មោះតែប៉ុណ្ណោះ
"ងឺត"បានបន្តិច ឡានមួគ្រឿងទៀតក៏មកចតនៅក្បែរឡានរបស់ថេហយុងដូចគ្នាហើយម្ចាស់ឡានក៏គ្មានអ្នកណាក្រៅពីជុងហ្គុកដែររិទ្ធតែទាក់ទាញអ្នកកាសែតទៀតហើយ អីយ៉ាងាយឯណាបានជួបនាក់ទាំង២ក្នុងកម្មវិធីបែបនេះមើលទៅថ្ងៃនេះប្រាកដជាពិសេសហើយខ្លាទាំង២បានជួបគ្នាហើយតើនឹងមានរឿងអ្វីកើតឡើង ឮថាអ្នកទាំង២ជាសត្រូវនឹងគ្នាផងណាយប់នេះច្បាស់ជាពិសេសហើយ

ខណ្ឌស្នេហ៍ (ចប់)Where stories live. Discover now