សភាពបន្ទប់របស់នាងមើលទៅឡើងទូលាយគ្មានឥវ៉ាន់អ្វីសោះ មានត្រឹមតែឡាំងតម្រៀបគ្នាពាសពេញនឹង ហាក់ដូចជានាងត្រូវផ្លាស់លំនៅដ្ឋានទៅកន្លែងផ្សេង ។ នាងក៏ងើបឡើងរៀបចំខ្លួនរួចជាស្រេចសម្រាប់ទៅធ្វើការឲ្យទាន់ម៉ោងនៅវីឡាត្រកូលចន ដែលត្រូវបន្តបេសសកម្មបង្កប់ខ្លួនសេុីបការ ។

វីឡាត្រកូលចន...
គ្រាន់តែមកដល់ភ្លាម ការងារនៅក្នុងផ្ទះមានច្រើនហូរហែរដែលត្រូវធ្វើរាប់មិនអស់ឡើយ ។ អ្នកបម្រើនៅក្នុងផ្ទះនេះម្នាក់ៗរវល់នឹងការងារដែលបានបែងចែករៀងៗខ្លួន ចំណែកឯនាងតូចជាអ្នករៀបចំអាហារទៀតហើយសម្រាប់ព្រឹកនេះ។ ម្ហូបអាហារចំនួនប្រាំមុខក៏បានរៀបចំរួចជាស្រេចដាក់នៅលើតុបាយយ៉ាងមានរបៀបរៀបរយ នៅឡើយតែអ្នកប្រុសនៃម្ចាស់ផ្ទះនេះទេដែលមិនទាន់ឃើញចុះមកស្រស់ស្រូបអាហារពេលព្រឹក ។
" ព្រះអេីយ , ម៉ោងប្រាំពីរកន្លះទៅហើយអ្នកប្រុសនៅមិនទាន់ចុះមកទៀត ។ កុំប្រាប់ថាមិនទាន់ងើបឲ្យសោះណា " លោកស្រីស៊ូដែលទើបតែដើរមកពីសួនខាងក្រោយនៃវីឡា ក្រឡេកមើលនាឡិការលើជញ្ជាំងរួច គាត់ក៏យកដៃមកទះថ្ងាសខ្លួនឯងភ្លាមនិយាយទាំងហួសចិត្តព្រោះឃើញថាម៉ោងប្រាំពីរកន្លះទៅហើយនៅមិនទាន់ឃើញវត្តមានរបស់ក្មួយប្រុសគាត់ចុះមកទៀត ។
" ហុងសុីម ឯងឡើងទៅមើលប្រុសតូចបន្តិចទៅមើល ? "
លោកស្រីក៏បញ្ជាអ្នកបម្រើស្រីម្នាក់ឲ្យឡើងទៅរក ជុងហ្គុក ។
" លោកស្រី.. " នាងឮលោកស្រីប្រើហើយបែរមិនចង់ទៅនៅធ្វើស្ទាក់ស្ទើរចុះឡើងឲ្យគាត់តាមមើលនាងឡើងចង់វិលមុខគាត់ទៅហើយ ។ បើអ្នកប្រុសទៅក្រុមហ៊ុនមិនទាន់ម៉ោងថ្ងៃនេះទេនាងស្លាប់មិនខានព្រោះថ្ងៃនេះអ្នកប្រុសរបស់ពួកត្រូវមានកិច្ចប្រជុំ ។
" ហើយនៅរ៉េរ៉អីទៀតឆាប់ឡើងទៅ "
" លោកស្រី ខ្ញុំរវល់នៅសួនខាងក្រោយណាស់សុំលោកស្រីបញ្ជាអ្នកផ្សេងបានទេ? អរគុណណាស់លោកស្រីខ្ញុំលាសិនហើយ"  នាងនិយាយទាំងស្លន់ស្លោទាំងលោកស្រីស៊ូមិនទាន់ទាំងបានឆ្លើយថាព្រមនៅឡើយផង នាងក៏អោនគោរពលោកស្រីលាចេញទៅសួនយ៉ាងលឿន។ នេះមិនមែននាងរវល់ទេ មកពីនាងខ្លាចងារ ជុងហ្គុក ជាអ្នកប្រុសនោះទៅវិញទេ ។
" ពួកអស់ឯងនេះយ៉ាប់មែន "
" អេរ៉ា " លោកស្រីងាកឆ្វេងងាកស្តាំឃើញម្នាក់ៗសុទ្ធតែព្យាយាមធ្វើខ្លួនឲ្យរវល់គ្រប់គ្នាមានតែ អេរ៉ា ម្នាក់ប៉ុណ្ណោះដែលទើបតែរួចដៃទំនេរឈរធ្វើភ្នែកមីងម៉ង់ទើបគាត់ហៅនាងតែម្តង ។
" ចាស៎លោកស្រី "
" ថ្ងៃនេះនាងតូចមិនបាច់ធ្វើអីទាំងអស់ក្រៅពីមើលការខុសត្រូវឲ្យប្រុសជុង ។ ការងារនៅសល់ទុកឲ្យហុងសុីមធ្វើជំនួសនាងវិញទៅចុះ " លោកស្រីក៏ដាក់លក្ខខណ្ឌឲ្យនាងជំនួសការងារគេមួយថ្ងៃ គេនឹងសងវិញ ។
" ចាសលោកស្រី " ជីអា មិនស្ទាក់ស្ទើរក៏រហ័សមាត់ព្រមតាមសំណើរភ្លាម ។

មនុស្សទីពីរ ( NOT U ) Donde viven las historias. Descúbrelo ahora