មួយសន្ទុះក្រោយមកកាយមុាំរបស់ មីងឃ្យូ ក៏ទម្លាក់មកអង្គុយក្បែរ ជីអា នៅបង់មួយកន្លែង ។
" លោកធ្វើឲ្យខ្ញុំនឹកឃើញដល់បងប្រុសទៀតហើយ។ ប្រហែលពេលនេះគាត់កំពុងតែអង្គុយសោយសុខនៅឋានសួគ៌មើលមកប្អូនស្រីម្នាក់នេះហើយ " នាងនិយាយទាំងញញឹមងើយសម្លឹងមើលទៅលើមេឃ ។
" គាត់ក៏ច្បាស់ជានឹកនាងដូចគ្នា ជីអា..គឺអេរ៉ា "
" លោកដឹងទេ បើមិនដោយសារតែខ្ញុំទេប្រហែលគាត់ក្លាយជាដុកទ័រតាមក្តីស្រមៃគាត់បាត់ទៅហើយ ប៉ុន្តែគាត់ត្រូវឈប់រៀនដោយសារតែខ្ញុំ "
" មិនមែនដោយសារនាងទេ គាត់គ្រាន់តែបំពេញតួនាទីជាបងប្រុសសម្រាប់នាងទៅវិញទេ ។ គាត់ធ្វើបានល្អហើយ "

ត្រឡប់ទៅកាលពីប្រាំឆ្នាំមុន សុង ជីហ៊ូ  គឺជាកូនប្រុសច្បងនៅក្នុងគ្រួសារ  ក្រោយពីប៉ារបស់ពួកគេបានបាត់បង់ជីវិតទៅក្នុងគ្រោះថ្នាក់ចរាចរណ៍មក ក្នុងនាមជាបងប្រុសនិងជាកូនច្បងម្នាក់ គាត់ត្រូវមានទំនួសខុសត្រូវលើប្អូនស្រីតែមួយដែលពេលនោះនាងនៅសល់គេម្នាក់តែប៉ុណ្ណោះជាខ្នងបង្អែក ។ ត្រឹមតែការងារក្រៅម៉ោងមួយមុខដែលគាត់ឆ្លៀតធ្វើពេលទំនេរពីរៀនសាកលនោះ គាត់មិនអាចទប់ទល់ទាំងជីវភាពផងនិងថ្លៃសិក្សាទាំងពីរជាប់ឡើយ មានតែគាត់ត្រូវបង្ខំចិត្តឈប់រៀនសាកល បោះបង់ក្តីស្រមៃក្លាយជាគ្រូពេទ្យដែលគាត់ខំរៀនមកបានបីឆ្នាំទៅហើយ ដើម្បីឲ្យប្អូនស្រីបានរៀនបន្ត ។ ក្តីស្រមៃដែលពេលរៀនចប់នឹងបានក្លាយជាដុកទ័រនោះ ពេលនេះបានត្រឹមតែជាអ្នកផ្សំថ្នាំតាមឱសថស្ថានតូចៗឲ្យគេតែប៉ុណ្ណោះ ឆ្លៀតពីនោះគាត់ក៏ជាបុគ្គលិកក្រៅម៉ោងនៅក្នុងក្លឹបរាត្រីមួយដែរ ។ ប៉ុន្តែក្រោយមកក៏បែរជាត្រូវមកស្លាប់ក្រោមស្នាដៃកូនចៅជំនិតដែលបានបញ្ជាមកពីម្ចាស់ក្លឹបដែលយើងនៅតែមិនទាន់បានស្គាល់នោះ ។

នាវេលាម៉ោងប្រាំទាបភ្លឺដែលនៅមិនទាន់មានពន្លឺព្រះអាទិត្យរះឡើងនៅឡើយ នាឡិកាក៏ចាប់ផ្តើមរោទិ៍បន្លឺសម្លេងកណ្ដឹងនិងញ័រឡើងព្រមគ្នាធ្វើឲ្យស្រីតូចដែលកំពុងតែគេងលង់លក់នៅលើគ្រែតែម្នាក់ឯងក៏លូកឈោងដៃទៅស្រវ៉ាបិទនាឡិកាទាំងខ្លួនមិនទាន់បើកភ្នែករួចនៅឡើយ ។ ដៃតូចបិទនាឡិកាហើយ ភ្នែកទាំងគូរក៏បើកឡើងព្រឹមៗនៅមិនទាន់អស់ស្វាងងងុយ ។

មនុស្សទីពីរ ( NOT U ) Where stories live. Discover now