ភាគទី១៨ : ប៉ុន្តែយើងចូលចិត្ត..!!

Start from the beginning
                                        

" ចាហ្វាយ " ត្រឡប់មកបន្ទប់ការងារវិញនាយអង្គុយពិនិត្យមើលឯកសាររបស់សាលាសុខៗក៏មានកូនចៅរបស់គេចូលមករករួចនាយងើបមុខឡើងដោយមិនទាន់បាននិយាយអ្វីទេ

" មើលនេះទៅបាទ " ជុងហ្គុកទទួលយកមកមើលរួចហើយក៏ខឹងតែម្ដងក៏គោះតុឡើងលាន់ល្មមធ្វើឲ្យកូនចៅភ្ញាក់ដែរ

" ហេតុអ្វីបានជាពួកវាអាចមកជួយក្មេងទាំងនេះបាន? អ្នកណាផ្ដល់ដំណឹង " ងើបមកចាប់ក្រវួចអាវរបស់កូនចៅជាមួយកំហឹងក្នុងខ្លួនគេខឹងណាស់ហេតុអ្វីទៅជាបែបនេះ? នាយរុញកូនចៅទៅជ្រុងម្ខាងជាមួយនឹងការដកដង្ហើមវែង...

" ពួកយើងសុំទោសដែលការពារមិនបានល្អ..ពួកយើងសមតែដាក់ទោស.. "

" យើងគ្មានពេលមកដាក់ទោសពួកឯងទេឥឡូវនេះមនុស្សសល់ប៉ុន្មានឆាប់ធ្វើការបញ្ជូនចេញទៅកុំឲ្យពួកវារកឃើញទៀតត្រូវប្រាកដថាការងារនេះសម្រេច " អោនក្បាលទទួលបញ្ជាហើយក៏ចេញទៅធ្វើការរបស់គេតែម្ដងដោយមិនឲ្យនិយាយច្រើនដងបន្ទាប់ពីកូនចៅរបស់ខ្លួនចេញផុតជុងហ្គុកមកអង្គុយគងជើងលើគ្នាបង្វិលកៅអីចុះឡើងនិងគិតអំពីថេយ៉ុង ។

" យើងត្រូវប្រាកដថាឯងនឹងស្រលាញ់យើងនៅពេលណាមួយ..ថេយ៉ុង " កន្លែងឈ្មោះនាយនិយាយទាំងសង្កត់សម្លេងជាមួយស្នាមញញឹមស្រស់នៅលើផ្ទៃមុខរបស់គេនិងយកទូរស័ព្ទមកមើលដែលក្នុងនោះគឺនាយបើកមើលសកម្មភាពរបស់សិស្សតាមកាមេរ៉ាសុវត្ថិភាពនាយផ្ដោតលើថេយ៉ុងច្រើនជាងគេ

" ហុឹស..ក្មេងប្រុសស្លូតបូតស្រស់ស្អាតដូចឯងយើងនឹងមិនធ្វើបាបនោះទេត្រឹមតែចង់ឲ្យឯងនៅក្បែរយើងបានហើយ " និយាយក្នុងចិត្តដោយភ្នែកនៅផ្ដោតលើទូរស័ព្ទដែលមានថេយ៉ុងគេតាមមើលគ្រប់សកម្មភាពទាំងអស់នឹងក្នុងកែវភ្នែករបស់ជុងហ្គុកពោរពេញទៅដោយក្ដីស្រលាញ់មិនថានាយតូចបង្ហាញឥរិយាបថដាក់គេយ៉ាងណាក៏ដោយគេនៅតែមិនប្រកាន់និងមិនខឹង ><

ក្រឡែកមកក្នុងបន្ទប់លេងតន្រ្ដីសង្កេតមើលទៅគឺបានឃើញមានមនុស្សម្នាក់អង្គុយនៅខាងក្នុងដោយកំពុងតែលេងភ្លេងជាមួយឧបករណ៏តន្រ្តីគឺជាព្យាណូសម្លេងបន្លឺឡើងដ៏សែនពិរោះធ្វើឲ្យចិត្តនេះចង់ដឹងណាស់ថាជាអ្នកណា?

📍លោកគ្រូរោគចិត្ត📍- KookV - (completed✔️)Where stories live. Discover now