កំហុសមិនមែនជារឿងដែលត្រូវស្អប់នោះទេ តែការខុសដោយមិនទទួលស្គាល់កំហុសទើបជារឿងដែលគួរស្អប់ខ្ពើម!!!
#ស្នាក់ការប៉ូសីល
តុក~តុក
"អញ្ចើញចូល" ទទួលបានការអនុញ្ញាតភ្លាម អ្នកខាងក្រៅក៏ប្រញាប់ចូលមករាយការណ៍ភ្លែត ព្រោះនាយដឹងថាមេកងគឺម៉ត់ចត់និងការងារណាស់ ។
" លោកមេកង ប្រុសម្នាក់ដែលបញ្ចូនទៅមន្ទើរពេទ្យនោះដឹងខ្លួនហើយ "
" ល្អណាស់ យាមគេឲតឹងតែងបន្តិចព្រោះឃាតករអាចចូលសម្លាប់គេបានគ្រប់ពេល ចប់ភារះកិច្ចខ្ញុំនិងទៅភ្លាម " យ៉ុងហ្គីទម្លាក់ប៊ិចចុះងើយមុខនិយាយយ៉ាងហំ ម្នាក់នេះជាសាក្សីសំខាន់ក្នុងការសួរនាំពីចោរឈុតខ្មៅម្នាក់នោះ នាយត្រៀមសំណួររួចរាល់ហើយក្នុងការចោទសួរពីមូលហេតុដែលចោរឈុតខ្មៅនោះសម្លាប់គេ ទាំងដែលគ្រប់សំណុំរឿងក្តីដែលពាក់ពាន់និងចោរមួយនេះសុទ្ធតែជារឿងត្រឹមត្រូវ ដឹកជញ្ចូនពាំនាំផ្លូវទៅរកគោលដៅរបស់ប៉ូសីល ហើយចោរមួយនេះក៏ជាជំនិតសំខាន់ក្នុងការបំបែករឿងក្តីនីមួយៗផងដែរ។
លុះយប់ចូលដល់នាយធំបិទឯកសាររួចប្រញាប់ចាកចេញទៅកាន់មន្ទើរពេទ្យទាំងមិនខ្វល់ពីពេលវេលា មិនយូរប៉ុន្មានគេក៏ទៅដល់មុខបន្ទប់អ្នកជម្ងឺដោយមានអ្នកយាមពីរអ្នកឈរទីនេះ ។
" លោកមេកង" គ្រាន់តែឃើញនាយភ្លាមពួកកម្លាំងក៏គោរពនាយភ្លែត ម្នាក់ៗហាក់ពេញចិត្តនិងនាយណាស់ចឹងទាំងដែលនាយទើបតែចូលធ្វើការនៅកូេរ៉មិនទាន់បានមួយអាទិត្យផងនោះ ។
"លំបាកពួកលោកហើយ" យ៉ុងហ្គី គោះស្មានាយប៉ូសីលថ្មមៗរួចឈានជើងចូលទៅរកបុរសចំណាស់ មុខស្លេកស្លាំង ផ្អែកខ្លួននិងក្បាលគ្រែហាក់កំពុងរងចាំវត្តមានរបស់នាយ ។
" ទីបំផុតលោកក៏មកពិតមែន?" លោកគីម បន្លឺខ្សាវៗ សប្បាយចិត្តដែលនាយមក ។យ៉ុងហ្្គីទាញតុមកអង្គុយក្បែរគ្រែលោករួច ញញឹមនិងពាក្យសម្តីរបស់គាត់ ។
" លោកធូស្បើយហើយឬ!? " ភ្លាមៗមិនគួរសំណួរប៉ះពាល់ដល់អារម្មណ៏លោកនោះទេ យ៉ុងហ្គីនាយបង្វែរសំណួរសាកសួរបន្តិចៗដើម្បីកំឲលោកភ័យខ្លាច ។
KAMU SEDANG MEMBACA
ចោរស្រោមមុខ
Aksiរឿង ចោរស្រោមមុខ ជារឿងបែបរន្ធត់ សើុបអង្គេត វាយប្រហារ ការសងសឹក ។ តួ: Yoonmin ,Teakook ប្រភេទ : BOY LOVE អ្នកសរសេរ: ប៊ីនយ៉ុងシ︎ 14/4/2022
