ផ្តើមរឿង +ភាគទី1

164 16 0
                                        

ទង្វើរល្អមិនបាននាំមកនូវផលល្អទាំងស្រុងនោះទេ កុំធ្វើល្អពេកដល់គេជាន់ឈ្លី អាក្រក់ខ្លះក៏ល្អដែរ។











ស្ថិតក្នុងបន្ទប់បិទជិតគ្មានពន្លឺចេញចូល ក្មេងប្រុសអាយុប្រហែលជាម្ភៃឆ្នាំយំអណ្តឺតអណ្តក់ក្នុងទីងងឹតដោយកែវភ្នែកក្រហមធ្លោងពរពេញដោយកំហឹង ។ម្រាមដៃក្តោបយ៉ាងណែនហាក់មិនស្កប់ជាមួយកំហឹងដែលហូរច្រោកៗដាបថ្ពាល់ ។ ក្មេងតូចយំឡើងហើបភ្នែកទាំងគូរសម្លឹងមើលរូបថតដែលបិទជាប់និងជញ្ចាំងរហែកក្បាល ដាច់ខ្លួនដោយស្នាមកាំបិត ប្រៀបដូចជាគំនុំមិនអាចបំភ្លេចត្រូវតែសង ។ ជំហានជើង ដើរញាប់ៗសម្តៅទៅកាន់រូបថតទាំងនោះ កាំបិតចុងស្រួចមុតចំរូបថតបុរសម្នាក់ញញឹមយ៉ាងស្រស់ទំលុះក្បាលឈូតដល់ខ្លួនហួសដល់ ប្រពន្ធដែលឈរជិត ។ ក្មេងតូចឈូតចុះ ឈូតឡើង សើចញញឹមដូចមនុស្សរោគចិត្ត គេចង់សម្លាប់ដោយផ្ទាល់ដៃ ឥឡូវនេះ ពិតជាមិនអាចរងចាំបានពិតមែន។

" ហាស ហា !" សម្លេងសើចបន្លឺចេញពីបំពងករក្មេងទើបនិងពេញវ័យបង្ករឲព្រឺរោមតិចតួច ក្មេងតូចសើចដូចមនុស្សរោគចិត្ត មិនប្រក្រតី សម្លឹងរូបដែលរហែកទាំងនោះរួចសម្រក់ទឹកភ្នែកចុះ អោបខ្លួនដែលញ័រញាក់ ព្រោះនឹកឃើញអតីតកាលពីមុនៗ ។

" ហឹក ...អ្ហឹក ... ខ្ញុំនឹងសងសឹក ខ្ញុំនិងសម្លាប់វាដោយដៃរបស់ខ្ញុំម៉ាក់ ប៉ា ..ហិក..ខ្ញុំនឹកអ្នកទាំងពីរ" ភាពងងឹតបាំងបិទលាក់ភាពទន់ជ្រាយនាយតូចមិនបង្អង់ រាល់ពេលដែលគេសម្លឹងឃើញរូបថតគ្រួសារ គេប្រែជាមនុស្សទន់ជ្រាយ ខ្វះភាពកក់ក្តៅ គេកាន់តែមានកំហឹងទៅលើឃាតករដែលសម្លាប់គ្រួសាររបស់គេ គេកាន់តែញាប់ញ័រ ចង់សម្លាប់ពួកគេកាន់តែខ្លាំង ។ ស្នាមញញឹមលាយដំណក់ទឹកភ្នែក បង្ករឡើងឲក្មេងតូចមុខសែនស្រស់ខ្លាចជាបិសាចដែលស្រេកឃ្លានឈាម សប្បាយជាមួយនិងគំនុំគ្មានព្រំដែល រស់នៅដូចស្លាប់ ។

Skip

ព្រះសុរិយាចាំងជះចូលក្នុងបន្ទប់តូចមួយហាក់ដូចជាចង់ដាស់ អ្នកលង់លក់អោយភ្ញាក់ពីដំណេកទៅបំពេញការងារ ។ ក្មេងប្រុសរាងស្រឡូន-នលៀលលើពូកទៅមកៗមិនទាន់អស់ងងុយ លើកដៃទាញភួយគ្របមុខប្រុងដេកបន្ត ប៉ុន្តែស្រាប់តែស្ទុះក្រោកយ៉ាងទាន់ហន់ទាញទូរស័ព្ទមើលម៉ោង ព្រះអើយ! យឺតទៀតហើយ ។

ចោរស្រោមមុខWhere stories live. Discover now