រឿង : លុងស្នេហ៍កំលោះមុខលុយ 🔞

Start from the beginning
                                        

        " ចង់តែបោកក្បាលឱ្យស្លាប់ទេខ្ញុំ ! " ស៊ាវចាន់ យកដៃទះថ្ងាសខ្លួនឯងបន្តិច ព្រោះតែហួសចិត្តនឹងបងប្រុសខ្លាំងពេក ។

        " ឯងមិនជឿលើសមត្ថភាពរបស់បងទេហីុ ? " ថេយ៉ុង នៅមានមុខមកសួរទៀត ។ ចាន់ ដោយមិនដឹងគួរនិយាយយ៉ាងម៉េចល្អ ក៏ទាញកាតាបស្ពាយក្រោយរបស់ខ្លួនចេញទៅធ្វើការ ។

        " ពេលល្ងាច ខ្ញុំត្រឡប់មកវិញ បងត្រូវតែយកនាឡិកាដៃនោះមកវិញ មិនចឹង ហឹុម ! " ស៊ាវចាន់ ធ្វើជាសញ្ញាគម្រាមនាយ បើមិនបាននាឡិកានោះវិញស្លាប់មិនខានទេ ។

        " តែបងត្រូវឆ្នោតបងទិញឱ្យឯងដប់តែម្ដង ! " ថេយ៉ុង ស្រែកបន្ទោពីក្រោយរាងតូចដែលដើរចេញទៅនោះ ។

        " ឱ្យតែដូចមាត់ទៅ ! " ស៊ាវចាន់ នៅស្រែកតបមកវិញទៀត ។ ស៊ាវចាន់ និង ថេយ៉ុង គឺជាក្មេងកំព្រារស់នៅតែពីនាក់បងប្អូនរកបានមួយថ្ងៃសីុមួយថ្ងៃ ដូច្នេះហើយទើប ស៊ាវចាន់ មិនចង់ឱ្យនាយឆាយវាយផ្ដេសផ្ដាសដូចជាយកទៅលេងល្បែងភ្នាល់ជាដើម វាមានតែខាតនិងខាតមិនបានចំនិញអ្វីនោះឡើយ ។

        មកដល់មុខក្រុមហ៊ុនមួយដែលធំជាងគេនៅទីក្រុងសីុឆាង ស៊ាវចាន់ ឈរសម្លឹងមើលទៅបុគ្គលិកក្រុមហ៊ុនទាំងនោះដោយក្ដីរំភើប ។

       ប្រុស~~

        កំពុងតែស្លុងអារម្មណ៍ អ្នកអនាម័យម្នាក់បានយកសំរាមមកចោលនៅក្នុងថុងសំរាមដែលនៅក្បែររាងតូចនោះ ។ ស៊ាវចាន់ សម្លឹងមើលទៅគាត់រួចក៏ដើរមករកថុងសំរាមនោះ ។

       " អីយ៉ា ចេះយកលុយមកបោះចោលទៅកើត ! " រាងតូច រើសយកសំបកកំប៉ុងដែលចោលនោះមកទាន់ឱ្យកំប៉ិតដើម្បីទុកលក់នោះឯង ។ ចាន់ មិនមែនជាបុគ្គលិកក្រុមហ៊ុននេះនោះទេ គឺគ្រាន់តែដើរកាត់ហើយក៏ឈរមើល ព្រោះបើគេអាចធ្វើការក្នុងក្រុមហ៊ុនធំនោះមិនដឹងល្អយ៉ាងណានោះទេ ។

       ក្រោយពីរើសរួច ស៊ាវចាន់ ក៏ក្រោកដើរចេញទៅ មិនបានជាមើលផ្លូវឱ្យច្បាស់នោះទេ ក៏បោះជើងទៅលើថ្នល់ដែលកំពុងតែមានឡានទំនើបមួយគ្រឿងបើកកាត់ទីនោះ ។

       ទីត ៗៗ~~~

      សីុផ្លេឡានបានបន្លឺឡើង ធ្វើឱ្យកំលោះតូចភ្ញាក់ក្រញាងងាកមករកឡាននោះដោយក្ដីភិតភ័យជាខ្លាំង ។

💞 ប្រជុំរឿងខ្លី 🔞Where stories live. Discover now