ភាគទី​៤៨:កុំខឹងឬស្អប់បងអី...

Start from the beginning
                                        

"​ ឈប់គិតហើយទៅដេកពួន!! " គេបណ្តេញការគិតអស់ទាំងឡើយចេញ ទើបប្រញាប់ឡើងទៅបន្ទប់ដែល ជុងហ្គុក បញ្ជាអោយអ្នកបម្រើរៀបចំអោយ គេងតែគេងយ៉ាងណាក៏មិនលក់ព្រោះប្លែកកន្លែងពេក ។

SKIP

ង៉ឺតតតត!!

ម៉ោងប្រមាណជា១២យប់ រថយន្តសេរីទំនើប Mercedes-Benz បានចូលចតនៅរោងដាក់រថយន្តនៃ
ភូមិគ្រឹះព្រីនស៊ីសគ្រីសស្តាល់ ។ បន្ទាប់ពីចំណាយពេលវេលាចូលរួមកម្មពិធីជួបជុំដ៏ធុញទ្រាន់មួយនោះ ជុងហ្គុក ក៏បានវិលត្រឡប់មកវិញជាមួយទឹកមុខធុញថប់ គេប្រញាប់ចុះពីលើរថយន្ត ដោះអាវធំប្រវែងវែងហួសជង្គង់ពណ៌ខ្មៅនិងរបាំងមុខហុចអោយ កៃជី ទើបចូលទៅខាងក្នុងភូមិគ្រឹះពោរពេញទៅដោយភាពស្ងប់ស្ងាត់ ដោយសារតែអ្នកបម្រើបានចូលទៅសម្រាកសម្រាន្តអស់ទៅហើយ ។

ក្រាក ក្រឹប

ជុងហ្គុក បើកបិទទ្វារបន្ទប់ដោយថ្នមដៃ គេដើរទៅអង្គុយនៅជាយគ្រែចាប់ប្រអប់ដៃស្រឡូនរបស់ ថេហ្យុង មកថើបមួយដង្ហើមយ៉ាងវែងអន្លាយ ភ្ជាប់ជាមួយស្នាមញញឹមស្រាលស្រទន់ គ្រាន់តែបានឃើញរង្វង់មុខគួរអោយស្រឡាញ់របស់ ថេហ្យុង អារម្មណ៍នឿយហត់ ភាពធុញថប់ទាំងអម្បារមាណក៏ត្រូវសាបរលាបបាត់អស់វិញ ។

" បងនឹងការពារអូនជាមួយកូនតាមអ្វីដែលអាចធ្វើបាន សឺតត អូមេហ្គាជាទីស្រឡាញ់ "​

ពេលព្រឹក ថេហ្យុង ក៏បានដឹងខ្លួនឡើងវិញ រាងតូចត្រូវបាន ជុងហ្គុក មើលថែបញ្ចុកបបរនិងអោយថ្នាំលេបរួចក៏គេងលង់លក់ទៅវិញបាត់ ចំណែក ជុងហ្គុក កាលបើប្រាកដថា ថេយ៍ គេងលក់ហើយគេដើរទៅរានហាលដើម្បីនិយាយទូរសព្ទជាមួយនរណាម្នាក់ដោយសម្ងាត់បំផុត ។

" មួយសប្តាហ៍ទៀតយើងនឹងទៅ "

( ម្ចាស់តូច!! កុំមកអីណ៎ា អូនសូមអង្វរកុំមកអី )??

" យើងសម្រេចចិត្តហើយរួច ប៉ុណ្ណឹងចុះយើងមានការរវល់ "

ចុចផ្តាច់ប្រព័ន្ធទូរសព្ទ ជុងហ្គុក ក៏ដើរមកអង្គុយជាយគ្រែមើលថែ ថេហ្យុង តាមធម្មតាវិញ ។ តាំងពីយប់រហូតដល់ពេលនេះគេបញ្ចេញអាការៈនៃការនិយាយស្តី ចម្លែកៗខ្លាំងណាស់គួរអោយសង្ស័យ ។

ថ្នមស្នេហ៍​ 𝐎 𝐌 𝐄 𝐆 𝐀 ➹Where stories live. Discover now