" បងមកទទួលខ្ញុំហីុ ? " ស៊ាវចាន
" ត្រូវហើយ យប់នេះបងមានកាដូជូនអូន ! " អីុប៉ យកដៃផាត់សក់ដែលធ្លាក់បាំងភ្នែករបស់រាងតូចតិចៗនោះចេញ ។ ម្នាក់នេះណាគឺល្អចំពោះ ស៊ាវចាន គ្រប់យ៉ាង ប្លែកអីតែចំពោះអ្នកផ្សេង ឱ្យតែទទួលបានផលប្រយោជន៍នោះរឿងអ្វីក៏នាយហ៊ានធ្វើដែរ ។
" ...... " ស៊ាវចាន ក៏ឡើងជិះពីក្រោយអោបចង្កេះនាយជាប់រួចក៏បើកចេញទៅ ។
// បន្ទប់សម្ងាត់ //
នៅក្នុងបន្ទប់សម្ងាត់មួយដែលនៅក្នុងបាររបស់ អីុប៉ មានការជួញដូររបស់ម្យ៉ាងដែលវាមិមមែនជារបស់ល្អនោះឡើយ ។ កុងជុន បើកមើលរបស់ដែលនៅក្នុងប្រអប់ខ្មៅដែលដៃគូយកមកនោះពិនិត្យមើល ក៏ឃើញថាជារបស់ល្អពិតមែន ។
ការជួញដូរក៏បានបញ្ចប់ ស៊ាវចាន និង អីុប៉ ក៏ដើរចូលមក ។ នាយឱ្យកន្លែងពួកគេជួញដូរថ្នាំបែបនេះប្រាកដជាទទួលបានកម្រៃមិនទាបនោះទេ ។
" ខ្ញុំពិតជារីករាយខ្លាំងណាស់ដែលបានសហការជាមួយលោក ! វាពិតជាងាយស្រួលក្នុងការរកប្រាក់ចំណូល ! " ជុន និយាយទៅកាន់ អីុប៉ ទាំងញញឹមពព្រាយ ។
" ឱ្យតែមានប្រាក់ និយាយចំពោះខ្ញុំគឺងាយដោះស្រាយនោះទេ ! " អីុប៉
" ត្រូវហើយ ! ម្នាក់កាលពីម្សិលមិញនោះ មិនមកជាមួយទេឬ ? " ជុន ហាក់ជាប់ចិត្តចំពោះ ជឿហាន នោះខ្លាំងណាស់ ក៏សួរទៅ ស៊ាវចាន ។
" គេមិនមកនោះទេ ! " អីុប៉ ក៏ឆ្លើយជំនួយ ស៊ាវចាន ។
"....." រាងតូច ឃើញបែបនេះក៏មិនមាត់ករអ្វី ។
" គួរឱ្យស្ដាយខ្លាំងណាស់ ! " នាយខកចិត្តជាខ្លាំង ព្រោះថាបើគេមកនោះប្រហែលជាបាន....។
" ជឿហាន មិនមែនជាពួកស្រីៗអស់នោះទេ ដែលចាំកំដរតណ្ហារបស់លោកនោះ ! " ស៊ាវចាន អត់ទ្រាំមិនបានក៏និយាយផាំងៗទៅកាន់នាយ ។ ជុន ប្ដូរទឹកមុខពីញញឹមទៅកាចនឹងសម្លឹងទៅរាងតូចដោយក្រសែភ្នែកចាប់ផ្ដើមខឹងឡើង ។
" អូននិយាយអីហ្នឹង ! " អីុប៉ ឃើញដូច្នេះក៏សម្លុតទៅរាងតូចភ្លាមតែម្ដង ។
រឿង : ផ្ទះថ្មី8ឆ្នាំ ( ចប់ )
Start from the beginning
