ភាគ៤៦

3.6K 191 0
                                    

ប្រយោគផ្អែមបន្លឺឡើង ខណៈបបូមាត់តូចច្រមិច កួចញញឹមញញែម ហាក់មានភាពកក់ក្តៅ និងពោរពេញដោយក្តីសុខ ពេលដែលបើកភ្នែកឡើងក៏មាន លោកប៉ា នៅក្បែរ បែបនេះ នាយតូច ពិតជាមិនដាច់ចិត្តធ្មេចភ្នែកគេងឡើយ ចំណែក ជុងហ្គុក សម្លឹងនាយតូចទាំងក្នាញ់ ចង់តែចាប់ថើបញក់ញីឲ្យទក់ថ្ពាល់ កាន់តែស្និតស្នាល កាន់តែបានក្បែរ ទើបគេដឹងថា ក្មេងច្រមក់ នេះពិតជាគួរឲ្យចង់ថ្នាក់ថ្នម ពូកែយកចិត្តថ្លើមគេណាស់ ថែមទាំងសម្តីផ្អែម ពេលស្តាប់ហើយទ្រាំអត់ញញឹមមិនបានពិតមែន ហើយពេលឃើញ ថេយ៉ុង ធ្វើឡើងច្រលើមដាក់ រាងសង្ហា ក៏បន្ថែមកម្លាំងឱបរឹតរាងតូចណែនជាងមុន ព្រមទាំងស្រដីឡើង៖
«ប៉ានៅត្រង់នេះហើយ អូននៅនឹកទៀតមែនទេ?» នៅកៀកបង្កើយនឹកប៉ុណ្ណឹងហើយ ចុះទម្រាំបើគេទៅធ្វើការបាត់ៗទៀតនោះ តើនឹកប៉ុណ្ណាទៅ? គ្រាន់តែគិតក៏រំភើបដែរ រំភើបដល់ថ្នាក់ឱបកូនទាំងសើចកក្អឹក តែពេលឱបយូរៗ ដូចជាស្ងាត់មាត់ ថេយ៉ុង ឲ្យឈឹង ទើបគេឈ្ងោកមើល ស្រាប់តែ...
«ហ្អាក៎? គេងវិញហើយ?» ជុងហ្គុក លាន់មាត់បែបហួសចិត្ត ពេលក្រឡេកឃើញ ថេយ៉ុង ធ្មេចភ្នែកគេងយ៉ាងស្កប់ស្កល់ក្នុងប្រអប់ទ្រូងគេ សង្ស័យតែមុននេះគេងមមើ ធ្វើឲ្យ លោកប៉ា រំភើបបានបន្តិចក៏គេងវិញធ្វើមិនដឹង។
ពេលព្រឹក ជុងហ្គុក ក្រោកទៅធ្វើការតាមទម្លាប់ដូចសព្វដង ទម្លាប់មុនពេលដែលគេទៅ គឺឆ្លៀតចូលទៅក្នុងបន្ទប់ របស់ថេយ៉ុង ប៉ុន្តែដោយសារថ្ងៃនេះម្ចាស់បន្ទប់គេងលង់ដល់ម៉ោង៩កន្លះទៅហើយ ទើបមិនហ៊ានដាស់ដើម្បីឲ្យគេងឲ្យបានឆ្អែត ហើយគេបានបន្សល់ទុកស្នាមថើបលើថ្ងាស់មួយខ្សឺត រួចក៏ចេញទៅក្រុមហ៊ុនបាត់ទៅ។
មួយសន្ទុះក្រោយមក ថេយ៉ុង ក៏បានភ្ញាក់ពីគេង ខណៈដែលបើកភ្នែកឡើងភ្លែត ក៏ឃើញថ្ងៃចាំងចូលតាមបង្អួចចង់ខ្វាក់ប្រស្រី ភ្លាមៗ រាងតូច ក៏ប្រះខ្លួនស្ទុះក្រោកវឹងដូចគេចាប់ទាញ ទាំងក្រឡេកមើលឆ្វេងស្តាំក៏បាត់លោកប៉ា ហើយពេលសម្លឹងទៅទ្រនិចនាឡិកា គឺម៉ោង១០បាត់ទៅហើយ ធ្វើឲ្យខួរក្បាលហាក់រវល់ជាងរាល់ដង គិតនេះគិតនោះមិនចេះចប់ ថែមទំងប្រញាប់ដើរចូលទៅងូតទឹក មិនបានប៉ុន្មាននាទីផង ក៏ចេញមកវិញដើម្បីស្លៀកពាក់ តាមមើលឫកពាដូចជាប្រញាប់ប្រញាល់ខ្លាំងណាស់។
   បន្ទាប់ពីស្លៀកពាក់បានស្អាតបាតរួច នាយតូច ក៏ដើរតាមជណ្តើរ ចុះទៅជាន់ផ្ទាល់ដី រំពេចនោះក៏ក្រឡេកឃើញ គ្រីស នៅឈរមើលខុសត្រូវ នៅឯបន្ទប់ទទួលភ្ញៀវ ថេយ៉ុង ក៏ដើរទៅសួរភ្លាម៖
«ពូគ្រីស តើលោកប៉ាចេញទៅយូរហើយឬ?» សំឡេងស្រួយស្រែស ស្រែកសួរពីមាត់បន្ទប់មក ធ្វើឲ្យអ្នកខាងក្នុង រហ័សងាកមកតបដោយស្នាមញញឹម៖
«បាទអ្នកប្រុសតូច ទើបតែទៅបានមួយសន្ទុះទេ»
«មិចមិនព្រមចាំខ្ញុំផង»នាយតូច ធ្វើមុខក្រញូវដូចជាកំពុងខឹង ព្រមទាំងកញ្ឆក់ខ្លួនដើរចេញ គ្រីស ដែលក្រឡេកឃើញ ក៏ស្ទុះរត់ទៅតាម ពេលនាយតូចកំពុងតម្រង់ទៅឡានមួយទៀតដែលចតនៅខាងមុខភូមិគ្រឹះ។
«អ្នកប្រុសតូច ចង់ទៅណាហ្នឹង?» គ្រីស ស្ទាក់សួរ ដែលនាំឲ្យមានការរំខានដល់ ថេយ៉ុង ជាខ្លាំង។
«ទៅក្រុមហ៊ុន លោកប៉ា» នាយតូច តបទាំងសំឡេងគំហក ខណៈដៃកញ្ឆក់ទ្វារឡានបើក បម្រុងចូលទៅហើយ តែត្រូវ គ្រីស រុញបិទវិញរួចប្រាប់៖
«ថ្ងៃនេះគាត់មិនបានទៅក្រុមហ៊ុនទេ»
«ចុះគាត់ទៅណា៎?» ថេយ៉ុង ងាកមកសួរទាំងក្តៅស្លឹកត្រចៀកងំ ក្នុងចិត្តមានមន្ទិលតែរឿងមួយមុខគត់ គឺគិតថា លោកប៉ា ប្រកដជាឆ្លៀតទៅជួបលេខាស្រីម្នាក់នោះ។
«ខ្ញុំមិន-មិនដឹងទេ អ្នកប្រុស» គ្រីស តបដោយសំឡេងញ័រញាក់ ដឹងត្រឹមតែ ជុងហ្គុក ចេញឡានទៅ ក្រៅពីនោះគឺគេមិនបានដឹងឡើយ ខណៈនោះ នាយតូច ក៏ទាញទូរស័ព្ទខលទៅ ជុងហ្គុក ភ្លាមៗមិនបង្អង់យូរ។
(សំណព្វចិត្ត) សំឡេងផ្លែមរលួយបន្លឺតាមទូរស័ព្ទ
«ប៉ានៅឯណា?»ផ្តើមនិយាយភ្លាម នាយតូច ជម្រិតសួរផាំងៗតែម្តង...
(ប៉ានៅកន្លែងញ៊ាំអាហារ)
«ជាមួយអ្នកណា?»
(យ៉ុនអា...) ជុងហ្គុក តបដោយឥតលាក់លៀម រំពេចនោះ នាយតូច ស្រាប់តែគប់ទូរស័ព្ទចោល ប្រាវ៎/// រួចកញ្ឆក់ខ្លួនដើរចូលទៅក្នុងផ្ទះទាំងមួម៉ៅក្តៅក្រហាយចិត្ត ស្របពេល គ្រីស ដែលឃើញហេតុការណ៍ បានត្រឹមឈរចំហមាត់ធ្លុង តែក៏មិនហ៊ានតាមទៅសួរនាំឡើយ ព្រោះសម្តីគេ នាយតូច ស្តាប់មិនចូលត្រចៀកឡើយ។
ថេយ៉ុង ដាក់ខ្លួនអង្គុយលើសាឡុងក្នុងបន្ទប់ ទាំងទឹកមុខក្រញូវងរងក់ តូចចិត្តតូចថ្លើម ដែលពីយប់ខំសុំលោកប៉ា ទៅចូលរួមពិធីខួបកំណើតនោះ តែប៉ាមិនអនុញ្ញាត ទើបប្រើខ្លួនប្រាណទៅចងចិត្ត លោកប៉ា មិនឲ្យទៅ ពេលចងបានហើយ ស្រាប់តែស្អែកឡើង បែរជាណាត់ជួបគ្នាតែពីរនាក់ធ្វើព្រងើយ នាយតូច ពិតជាឈឺចិត្តណាស់ ហើយបានត្រឹមមកអង្គុយអន់ចិត្តទាំងគ្មានអ្នកលួងលោម។
លុះរសៀលបន្តិច...ថេយ៉ុង សម្ងំក្នុងបន្ទប់មិនចេញទៅណាទាំងអស់ ហើយទូរស័ព្ទក៏ខ្ទេចខ្ទីគ្មានអីលេង ឯជុងហ្គុក ក៏មិនទាន់ឃើញត្រឡប់មកវិញ មិនដឹងជាអង្គុយផ្អែមមាត់ដល់ថ្មើរណាទេ តាំងពីព្រឹក មកទល់ល្ងាច ធ្វើឲ្យ នាយតូច ទ្រំស្ងៀមលែងកើត ទាំងដេក ដើរ ឈរ អង្គុយ អារម្មណ៍ហាក់មិនស្ងប់សុខទាល់តែសោះ ចង់តែស្រែកយំឲ្យបែកផ្ទះ ហើយទីបំផុតក៏សម្រេចដើរចេញបន្ទប់បម្រុងនឹងចុះខាងក្រោម ស្រាប់តែ ជ្រួសដំណើរជាមួយ គ្រីស ដែលកំពុងកាន់អ្វីម្យ៉ាងនៅក្នុងដៃ តម្រង់ទៅបន្ទប់ ជុងហ្គុក ដែលមើលពីចម្ងាយ របស់នោះប្រៀបដូចជាប្រអប់ដែលវេចខ្ចប់ជាកាដូតូចល្មម ទើប ថេយ៉ុង ប្រញាប់ដើរទៅស្ទាក់មុខ។
«ពូគ្រីសកាន់អ្វីក្នុងដៃហ្នឹង?»
«អ្ហឹក៎...លោកម្ចាស់ ផ្តាំឲ្យយកទៅទុកក្នុងបន្ទប់គាត់» គ្រីស មិនបានប្រាប់ថាជាអ្វីឡើយ ហើយបែរជាឆ្លើយដូច្នោះទៅវិញ។
«ឲ្យមកខ្ញុំ» នាយតូច លាតម្ខាងសុំរបស់នោះ ប៉ុន្តែ គ្រីស បែរជាគ្រវាសដៃលាក់ពីក្រោយខ្នង
«មិនបានទេ អ្នកប្រុស ចាំសុំពីលោកម្ចាស់ដោយខ្លួនឯងចុះ ខ្ញុំគ្រាន់តែធ្វើតាមតួនាទីប៉ុណ្ណោះ សុំលាសិនហើយ» ដោយសារ ជុងហ្គុក ជាអ្នកមានអំណាចជាង ទើប គ្រីស សុខចិត្តដើរបង្ហួស ធ្វើឲ្យ នាយតូច ក្តាប់ដៃខាំមាត់ទាំងមិនសុខចិត្ត ព្រមទាំងស្ទុះវឹង រត់ទៅកញ្ឆក់ដណ្តើមប្រអប់ពីដៃ គ្រីស ទាល់តែបាន។
«អ្ហេ៎ អ្នកប្រុសតូច ឈប់-ឈប់សិន» ស្រែកហៅផង ជើងក៏ត្បាញ់ដេញតាមផង នៅតែមិនទាន់ជំហ៊ាន នាយច្រមក់ ពេលដល់មុខបន្ទប់ហើយ ក៏ត្រូវគេរុញទ្វារបិទមួយទំហឹង ពិតជាក្បាលខូចមិនធម្មតាមែន ហើយ គ្រីសបានតែ គ្រវីក្បាលតិចៗ និងដើរចេញទៅទាំងទ័លគំនិត។
ក្រឡេកមកមើល ថេយ៉ុង នៅក្នុងបន្ទប់ ពេលដណ្តើមប្រអប់នោះបានហើយ ក៏មកសម្ងំបើកមើល ភ្លាមៗ៖
«ប៉ាទិញកាដូឲ្យស្រីឬ?» ដៃហែកប្រអប់បណ្តើរ មាត់រអ៊ូបណ្តើរ ឯចិញ្ចើមចងចូលគ្នាទាំងឆ្ងល់ ឆ្ងល់ថាមានស្អីនៅក្នុងហ្នឹង អាថ៌កំបាំងម្ល៉េះ បានជា គ្រីស មិនចង់ឲ្យ?
«ស្ករគ្រាប់?» ហែកខ្វោក! កញ្ចប់ស្ករគ្រាប់តូចៗ ខ្ចាយពេញពូក ធ្វើឲ្យ រាងតូច ភ្ញាក់ព្រើតហាក់ភ្ញាក់ផ្អើលបន្តិច តែបបូមាត់តូចច្រមិច លេចស្នាមញញឹមមកទាំងមិនដឹងខ្លួន គិតថា លោកប៉ា ទិញសម្រាប់ទុកលួងចិត្តកូនហើយ ប៉ុន្តែមានកូនចិត្តមួយនៅតែឆ្ងល់ទៀត បើលួងមិចក៏ទិញស្ករគ្រាប់ឲ្យទៅវិញ? របស់ល្អៗ ស្អាតៗ ឡើងគគក មិនព្រមទិញ?
«គិតថាអូនទន់ចិត្តព្រោះតែស្ករគ្រាប់ប៉ុន្មានគ្រាប់ហ្នឹងហ្អែស៎?អូនមិនព្រមបាត់ខឹងប៉ាទេ ចាំមើលទៅ» នាយតូច និយាយអឺអើតែម្នាក់ឯង ស្របពេលដៃតូចៗ ស្រវាចាប់ស្ករគ្រាប់មកហែងញុកមាត់ មួយគ្រាប់ដំបូង ដូចផ្អែមៗ ឈ្ងុយៗ ជាប់ចិត្តក៏ហែកញាំមួយទៀត មួយហើយមួយទៀត ទាល់តែអស់បីគ្រាប់ មិនប៉ុន្មាននាទីក្រោយ ស្រាប់តែមានអារម្មណ៍ថាក្តៅមុខភាយៗ ថេយ៉ុង ខំក្រោកទៅតំឡើងម៉ាស៊ីនត្រជាក់ នៅតែមិនបាត់ ហើយក៏បែកញើសតាមជើងសក់ ក្រហល់ក្រហាយក្នុងខ្លួន ក្តៅរោលរាល ធ្វើឲ្យនៅមិនសុខ...
«ប៉ា...ហ្ហឹក៎ៗ» នាយតូច ចាប់ផ្តើមភ័យខ្លួន ធ្វើអ្វីមិនត្រូវ ហើយរំពេចនោះដែរ ក៏ក្រឡេកទៅឃើញ ជុងហ្គុក រុញទ្វារដើរចូលមកល្មម ថេយ៉ុង ក៏រត់ទៅរក ថែមទាំងឱបថើប លោកប៉ា យ៉ាងអន្ទះអន្ទែង។
«អូនកើតអី?» ជុងហ្គុក ឧទានឡើងទាំងបើកភ្នែកធំៗ ទាំងចម្លែកចិត្ត ទើបមាឌមាំរហ័សយកខ្នងរុញទ្វារបន្ទប់បិទចាក់សោជិតឈឹង មុននឹងចាប់ក្រសោបមុខ នាយតូច ដែលគិតតែតោងកឡើងស្អិតដូចតុកកែ ឱ្យងើយប្រឈម ក៏ប្រទះឃើញកូន កំពុងតែបៀមស្ករគ្រាប់មិនទាន់ខ្ជាក់ ពេលងាកខ្វាច់ ទៅមើលលើពូក ក៏ឃើញកញ្ចប់ស្ករគ្រាប់ដែលបានហែកនោះ។

💞លោកប៉ា💞(Completed✔️)Where stories live. Discover now