«ហាស?»
«សុំថើបថ្ពាល់រដ្ឋមន្រ្តី១ខ្សឺតមក»និយាយរួច កំលោះតូច បូញមាត់ធ្វើស្រួចៗដាក់គេដើម្បីបញ្ជាក់ថាខ្លួនពិតជាចង់ថើបថ្ពាល់គេខ្លាំងណាស់។ មួយជីវិតបានជួបគ្នាម្ដង មិនឲ្យឱកាសល្អកន្លងផុតទៅឲ្យឥតប្រយោជន៍ឡើយ ម៉្យាង
ទៀតប្រហែលជាគ្មានវាសនាបានជួបគេជាលើកទី២ទេ ទើបឆក់យកឱកាសនេះ សុំថើបថ្ពាល់របស់គេមួយខ្សឺត ដើម្បីទុកជាអនុស្សាវរីយ៍ តែបើគេបដិសេដ ក៏មិនអីដែរ មិនចង់បង្ខំចិត្តអ្នកណាស្រាប់ហើយ។
«តាមចិត្ត»ជុងហ្គុក លើកដៃអេះក្បាលតិចៗ មានអារម្មណ៍ថាខ្មាសអៀនជាខ្លាំង ពេលត្រូវក្មេងសុំថើបស្រស់ៗបែប
នេះ។សារភាពតាមត្រង់ចុះ សម្រាប់អ្នកផ្សេងហ៊ានហា
មាត់សុំគេរឿងមិនគួរសុំដូច ថេយ៉ុង ច្បាស់ណាស់នឹងត្រូវ
គេស្ដីឲ្យស្ពឹកមុខមិនខាន ព្រោះតាំងពីពេញកំលោះរហូត
ដល់ចំណាស់នេះហើយ គេមិនចូលចិត្តឲ្យអ្នកណាប៉ះពាល់ខ្លួនឡើយ ចម្លែកអីសម្រាប់ក្មេងម្នាក់នេះ មិនត្រឹមតែមិនស្ដីឲ្យទេ ថែមទាំងឆ្លើយយល់ព្រមយ៉ាងលឿនទៀត ហីយ៉ា! គួរឲ្យសង្ស័យណាស់។
«ថើបហើយណា៎»
«ហុឹម»
«ហឺយ...ថើបអត់ដល់ទេ»
ត្រឡប់មកបច្ចុប្បន្នវិញ...
«ថេីបហេីយណា៎»
«ហឺយ...ថេីបអត់ដល់ទេ»ជុងហ្គុក ត្បៀតសំឡេងឲ្យតូច
ប្រឹងនិយាយតាមអ្វីដែល ថេយ៉ុង ធ្លាប់បាននិយាយកាល
ពី១ឆ្នាំមុន ហុចផលឲ្យក្មេងដែលត្រូវគេធ្វើបាបមករំលឹក
រឿងគួរឲ្យខ្មាសអៀនក៏ខ្ទប់មុខរត់ទៅផ្ទះវឹង។
«រដ្ឋមន្ត្រីឆ្កួត!!!»រត់បណ្ដើរ លួចជេរគេបណ្ដើរទាំងមុខក្រហមប៉ែសដូចផ្លែម្ទេសទុំ អៀនផង ខ្មាសផង សឹងតែជ្រែក
ដីរត់គេចបាត់ទៅហើយ មិនគួរណាពេលនោះ សុំគេថេីប
សោះ ពិតជាឆ្កួតពិតមែន គីម ថេយ៉ុង អឺយ!!!។
YOU ARE READING
ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រី
Fanfictionរឿងរ៉ាវស្នេហារវាងលោកនាយករដ្ឋមន្ត្រីវ័យក្មេងនៃប្រទេសកូរ៉េខាងត្បូងជាមួយនឹងអ្នកនិពន្ធប្រលោមលោកដ៏ល្បីឈ្មោះ គីម ថេយ៉ុង
ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រីEp:61
Start from the beginning
