ភាគ៤៣

3.5K 236 6
                                    

«បិទមាត់ អ្វីក៏មិនបាច់និយាយដែរ» ថេយ៉ុង សម្លក់ លោកប៉ា សឹងជ្រុះគ្រាប់ភ្នែកដល់ដី ទាំងមិនត្រេកអរជាមួយពាក្យប្រៀបធៀបរបស់គេ ស្មានថាកូនមិនដឹងមាយាទមែនទេ? សម្តីផ្អែមៗ សុទ្ធតែជាលេសទាំងអស់ហ្នឹង។
«ព្រោះតែចឹងមែនទេ ទើបមិនចង់ឲ្យអូនមកតាម?» នាយតូច ហាក់មិនអស់ចិត្តរឿងពីព្រឹកមិញ ទើបគាស់មកនិយាយតវ៉ា។
«ហ្ហឹម៎ អូនចូលចិត្តគិតអីវែងឆ្ងាយម្ល៉េះ? ប៉ាមិនឃ្លានចង់មើលរបស់អស់ហ្នឹងទេ ទ្រលាន់ណាស់» ជុងហ្គុក ពេបមាត់ញញើតញញើម ទាំងមិនបានដឹងឡើយថាប៉ុន្មានឃ្លានមុននេះ កាន់តែធ្វើឲ្យ ថេយ៉ុង មួម៉ៅក្តៅក្រហាយលើសដើម ព្រោះតែពាក្យ ទ្រលាន់ របស់គេគួរឲ្យខឹងណាស់ បើទ្រលាន់មែនបានន័យថាមើលញឹកញាប់ហើយ នាយតូច ទ្រាំស្ងៀមលែងកើត ក៏យកម្រាមដៃតូចៗចាប់មួល ក្តិច ខ្ញាំ សាច់ទ្រូង របស់គេ បណ្តាលឲ្យឈឺក្រហាយក្តៅងំដូចសត្វពិសទិច ចំណែកគេ មិនហ៊ានស្រែកទេ សុខចិត្តខាំមាត់ទប់អារម្មណ៍ឈឺ និង សម្ងំឲ្យ កូន ក្តិចមួលតាមអំពើចិត្ត។
  តាំងពីខឹងរឿងប៉ាលួចមើលដើមទ្រូង នាងលេខា នោះមក ថេយ៉ុង គិតតែអង្គុយធ្វើមុខក្រញូវងក់ងរ រហូតដល់ល្ងាច ក៏ជាម៉ោងត្រូវចេញពីកន្លែងធ្វើការ ត្រូវឡើងឡានត្រឡប់ទៅផ្ទះ ប៉ុន្តែនាយល្អិត រវល់តែខឹង ដើរកញ្ឆក់ខ្លួនស្ទុះចូលទៅអង្គុយនៅសាឡុងឡានផ្នែកខាងក្រោយម្នាក់ឯង ថែមទាំងរុញច្រាន គ្រីស ឲ្យផ្លាស់ទៅអង្គុយជំនួសកន្លែងរបស់ខ្លួន។
«អង្គុយឆ្ងាយម្ល៉េះ? ពេលប៉ាមើលស្រីៗតាមផ្លូវ អូនមិចនឹងដឹងទៅ?» កូនទៅអង្គុយដល់ក្រោយហើយ នៅឆ្លៀតងាកទៅនិយាយបញ្ឈឺឌឺដងបញ្ឆួលទ្រូងឲ្យក្តៅទៀត ចំណែកថេយ៉ុង ខ្វែងដៃឱបទ្រូង ងាកទៅមើលអ្វីផ្សេង យ៉ាងព្រងើយកន្តើយហាក់ស្តាប់មិនឮ តាមចិត្តខឹង ចង់តែហក់ចុះពីឡាន រកជិះតាក់ស៊ីទៅផ្ទះឲ្យបាត់ មួម៉ៅមិនតិចអី បើលោកប៉ា គិតតែលោថែម មិនគិតលួងលោមអីបន្តិច ចំណែក គ្រីស វិញលួចខ្ទប់មាត់សើចកខិបកខុប ទាល់តែ ជុងហ្គុក សម្លឹងមុខទើបប្រញាប់បញ្ជាឡានចេញទៅ។
  ក្រោយពេលដឹងថា លោកប៉ា កំហូច មានលេខាផ្ទាល់ខ្លួន ជាស្រីស្អាតដើមទ្រូងធំ ថេយ៉ុង បានតាមគេដល់កន្លែងធ្វើការមិនលស់ថ្ងៃ អង្គុយក្នុងអូហ្វិស ចាំសង្កេតមើលគ្រប់ពេល មិនចេញទៅណាទាំងអស់ បើនិយាយពីភ្នែកទាំងគូវិញ លើសកាម៉េរាសុវត្ថិភាពទៅទៀត ធ្វើឲ្យ ជុងហ្គុក អង្គុយធ្វើការទាំងរឹងខ្លួន ព្រោះបើហ៊ានតែរៀបឫកខុសទំនងតែបន្តិច ច្បាស់ជាមេខ្ទួយតាមត្បុលត្បាញ់រករឿងប្រាកដណាស់។
តុក/តុក/តុក/
សំឡេងគោះទ្វារបន្លឺឡើងជាដំណឹង នាំឲ្យអ្នកខាងក្នុងរេសម្លឹងរកប្រភពសំឡេង...
«ចូលមក» ជុងហ្គុក ស្រែកប្រាប់ពីចម្ងាយ ទើបរំពេចនោះទ្វារក៏បើកបង្ហាញឲ្យឃើញ នារីរូបស្រស់ លាបក្រែមក្រហមឆើត ដើរចូលមកជាមួយស្នាមញញឹម ដែលវត្តមានរបស់នាង ធ្វើឲ្យ នាយតូច រហ័សក្រោកចេញពីសាឡុង ដើរទៅដាក់ខ្លួនអង្គុយជិត ជុងហ្គុក ក្នុងឫកពាហួងហែង។
«ខ្ញុំយកធៀបមកជូនលោក» យ៉ុនអា ដកធៀបមួយច្បាប់ចេញពីកាបូបម៉ាកល្បីរបស់នាង ហើយដាក់ទៅលើតុ មុននឹងរុញទៅទល់មុខ ជុងហ្គុក។
«ធៀបក្នុងពិធីអ្វីទៅ?» ជុងហ្គុក សួរនាំទាំងមុខឆ្ងល់
«ភ្លេចហើយមែនទេ?»យ៉ុនអា និយាយភាសាដូចដឹងតែពីរនាក់ ប៉ុន្តែអ្នកម្ខាងទៀតហាក់ភាំង ទើបញញឹមតិចៗ មុននឹងអូសធៀបមកមើល រំពេចនោះ ថេយ៉ុង ខំដក.កអើតមើល ចង់ឃើញ ចង់ដឹងណាស់ តែពេល ជុងហ្គុក មើលរួចក៏យកទុកក្នុងថតតុបាត់ ទាល់តែ យ៉ុនអា បង្ហើបទើបដឹងរឿង៖
«ខួបកំណើតឆ្នាំនេះគឺលោកប៉ាខ្ញុំជាអ្នករៀបចំ ហើយអញ្ជើញភ្ញៀវច្រើនគួរសមដែរ នៅយប់ស្អែកនេះណា សង្ឃឹមថាលោកនឹងទៅចូលរួមកុំខកខាន»
«អូខេ ខ្ញុំនឹងទៅ» ជុងហ្គុក តបទាំងមិនបានគិតយូរ ក្រោយមក អ្នកទាំងពីសម្លឹងគ្នាដោយក្រសែភ្នែកស្និតស្នាល ក្រោយមក យ៉ុនអា ក៏ដើរចេញទៅ ក្រោមការសម្លឹងរបស់ នាយតូច ដែលអង្គុយខាងឆ្វេងដៃ លោកប៉ា បង្វែរងាកមកមើល ក៏ឃើញកូនធ្វើមុខដូចចងបាញ់ ទំនងជាខឹង ទើបដៃមាំរហ័សទាញកាយតូចមកឱបជាប់ទ្រូង ចំណែកនាយតូច ពេលបានគេឱបថ្នាក់ថ្នម រឹតតែបានចិត្ត លួចញញឹមតិចៗ ទាំងអារម្មណ៍នៅខឹង ខឹងដែលនាងលេខាចូលញ៉ែញ៉ងជាមួយ ប៉ា ហើយលោកប្រធានហ្នឹងក៏មិនធម្មតាដែរ អីបន្តិចសើចញញឹមដាក់គ្នាចង់រហែកមាត់ ឃើញហើយសែនជិនឆ្អន់ពេញដើមទ្រូង។
នៅថ្ងៃបន្ទាប់...ប្រមាណជាម៉ោង៨យប់ រាងកាយខ្ពស់ស្រឡះ កំពុងឈរបិទឡេវអាវនៅមុខកញ្ចក់ រៀបចំខ្លួនយ៉ាងឡូយឆើត មើលពីជ្រុងណាក៏សង្ហាឥតទាស់ ប្រអប់ដៃស្រឡូនវែងៗ ទាញដបទឹកអប់មកបាញ់.កដៃសងខាង និងកញ្ចឹង.ក ឲ្យក្រអូបឈ្ងុយឈ្ងប់ ក្លិនសាយភាយពេញមួយបន្ទប់ ធ្វើឲ្យ ថេយ៉ុង ដែលទើបតែឈានចូលបានមួយជំហ៊ាន ក៏យកដៃខ្ទប់ច្រមុះ ព្រោះក្លិនឆួលខ្លាំងពេក។
«ប៉ាងូតទឹកអប់មែនទេបានជាឆួលអីឆួលយ៉ាងហ្នឹង?» ថេយ៉ុង ឈរផ្អឹបជ្រុងទ្វារ លួចរអ៊ូខ្សឹបៗ មាត់ជីបអូចៗ ទៅពិធីជប់លៀងទាំងមូល បែរជាហាមកូនមិនឲ្យទៅ ហើយគេវិញស្លៀកពាក់តែងខ្លួនយ៉ាងឡូយសង្ហា បាញ់ទឹកអប់ចង់អស់កន្លះដប មិនដឹងជារៀបគំរោងទៅទាក់ស្រីណាទេ ធ្វើឲ្យ ថេយ៉ុង ឈរសង្កៀតធ្មេញគ្រឺតក្រត ទាំងខឹង នឹកឡើងក្តៅក្រហាយមែនទែន មុននេះបម្រុងនឹងចូលទៅ តែក៏ប្តូរចិត្តវិញ រួចក៏កញ្ឆក់ខ្លួនដើរទៅបន្ទប់ទាំងទឹកមុខមានល្បិច។
ជុងហ្គុក រៀបចំខ្លួនរួចរាល់ ក៏ដើរទៅទាញសោឡាននៅតុ ដើរចេញពីបន្ទប់ផ្ទាល់ខ្លួន សំដៅទៅបន្ទប់មួយទៀត ខណៈលូកដៃជ្រែកហោប៉ៅខោដោយអារម្មណ៍ល្អ ពេលក្រឡេកឃើញទ្វារបន្ទប់ចំហរស្រាប់ ទៅដល់ភ្លាម ក៏ក្រឡេកឃើញ មាឌល្អិតអង្គុយផ្ទាល់លើឥដ្ឋ យកដៃឈ្លីកជើងទាំងមុខក្រញូវ។
«ថេយ៍...?» លោកប៉ា បន្លឺហៅឈ្មោះ នាយតូច ដោយសំឡេងភ្ញាក់ផ្អើល ព្រមទាំងស្ទុះបោះជំហ៊ានវែងៗចូលទៅរកក្រោមទឹកមុខពេញដោយការព្រួយបារម្ភ។
«អូនកើតអី?» ស្របសំណួរ លោកប៉ា ប្រញាប់ប្រញាល់លើកក្រសោបលើកបីកាយតូចទៅដាក់ឲ្យអង្គុយលើពូក ទើបលូកដៃចាប់កជើង ថេយ៉ុង លើកថ្នមៗមកពិនិត្យមើលយ៉ាងយកចិត្តទុកដាក់។
«គ្រេច.កជើងមែនទេ?»
«...» ថេយ៉ុង មិនតប ត្រឹមសម្លឹងមុខ លោកប៉ា ទាំងមុខងរងក់ ភ្លាមនោះ ជើងស្រឡូនតូចទាំងពីរ ត្រូវបាន ជុងហ្គុក ចាប់ឲ្យដាក់សណ្តូកស្របគ្នាលើភ្លៅរបស់គេ មុននឹងចាប់ម៉ាស្សាដោយកម្លាំងដៃថើៗ បានប្រហែលពីរបីនាទី ងើបមុខសួរ៖
«នៅឈឺទៀតទេ?» មាត់សួរ ខណៈដៃនៅបន្តឈ្លីតិចៗ ឲ្យនាយតូចបានចិត្តមិនស្ទើរតែខំធ្វើជាខឹងថែម។
«មិនឆាប់ទៅ ក្រែងខានបានឆ្លងខួប»
«ប៉ាចង់ដឹងថាអូននៅឈឺឬអត់?»ជុងហ្គុក សួរទាំងក្នក់ក្នាញ់ គេបារម្ភសឹងស្លាប់ ឯកូនវិញគិតតែបញ្ឈឺឌឺដង។
«ឈឺ! ឈឺពេញខ្លួន ជិតស្លាប់ហើយ» ថេយ៉ុង ត្អូញត្អែរទាំងទឹកមុខជូរ។
«...» ជុងហ្គុក សម្លឹងមុខ កូន មួយដង្ហើម មុននឹងលូកដៃចាប់ប្រអប់ជើងតូចថ្នមៗ ទើបផ្ទៃមុខសង្ហាឱនថើបខ្នងជើងកូនខ្សឺតៗ ទោះមិនដឹងថាកូនខឹងងក់ងរព្រោះអ្វីក៏ដោយ ចំណែក ថេយ៉ុង ឆ្លៀតពេល លោកប៉ា ឈ្ងោកមុខ ក៏ខំទាញទម្លាក់ជាយអាវឃ្លុំ បញ្ចេញឆ្អឹងដងកាំបិតសខ្ចីយ៉ាងទាក់ទាញ ព្រមទាំងលួចចាប់សើយអាវឡើងលើ បញ្ចេញគល់ភ្លៅតិចៗ។
«ត្រង់នេះក៏ឈឺ...»ថេយ៉ុង ពោលរំអួយចង់ឲ្យគេថ្នម លួងលម ទាំងយកដៃចង្អុលភ្លៅរបស់ខ្លួន បង្ហាញប្រាប់គេ ស្រាប់តែ លោកប៉ា ឱនថើបត្រង់នោះភ្លាមៗ ខណៈដៀងសម្លឹងមើលដងខ្លួនស៊ិចស៊ីរបស់ នាយតូច ដោយក្រសែភ្នែកលូកលាន់ ហើយពេលកូនប្រាប់ថាឈឺត្រង់ណាគឺគេថើបត្រង់នោះ ដោយប្រើច្រមុះនិងមាត់តាមថើបឈ្មុលគ្រប់កន្លែងដែល រាងតូចបង្ហាញ។
«មិចមិនឮអូនប្រាប់ថាឈឺថ្ពាល់ផង?»ទោះមិនប្រាប់ ក៏លោកប៉ា ឆ្មក់ទាល់តែបាន ច្រមុះថើបស្រង់ក្លិនបណ្តើរ ដៃលូកប្រឡេះឡេវអាវបណ្តើរ រីឯថេយ៉ុង ពេលឃើញ លោកប៉ា ដោះអាវចេញក៏រហ័សសួរ៖
«ក្រែងលោកប៉ាត្រូវទៅកម្មវិធី មិចក៏ដោះអាវចឹង?»
«ប៉ាមិនទៅទេ ជាប់រវល់ហើយ»ជុងហ្គុក តបទាំងបន្តជ្រុបថើបថ្ពាល់កូននៅឡើយ ធ្វើឲ្យក្មេងកំហូច លួចញញឹមចុងមាត់តិចៗ ស្របពេលម្រាមដៃស្រឡូនៗ លើកអង្អែលសសៃសក់ទន់រលោង របស់លោកប៉ា តិចៗ ហើយលើកចិញ្ចើមសួរបញ្ជាក់៖
«តើរវល់អីទៅ?»
«រវល់ថ្នមអូន» ជុងហ្គុក ឆ្លើយដោយសំឡេងស្រទន់ ស្របពេលចុងច្រមុះថើបឈ្មុសឈ្មុលប្រលោះ.កនាយតូច យ៉ាងមមាញឹក។

💞លោកប៉ា💞(Completed✔️)Where stories live. Discover now