«ជុង ជាពាក្យផ្ដើមដំបូងនៅក្នុងឈ្មោះរបស់បង ចំណែក
ថេយ៍ ជាពាក្យផ្ដើមដំបូងនៅក្នុងឈ្មោះរបស់អូន ពេល
ដែលលាយបញ្ចូលគ្នានឹងក្លាយទៅជា ជុងថេយ៍ បានន័យ
ថាយើងនឹងរស់នៅជាមួយគ្នាជារៀងរហូត គ្មានថ្ងៃបែកគ្នាឡើយ! រីឯ ឃីង ប្រែមកថាស្ដេច បានន័យថា កូនគឺជា
ស្ដេចរបស់ពួកយើងទាំងពីរ ដូច្នេះ ស្ដេចនឹងតាមការពារ ថែរក្សាពួកយើង ពេលបង និង អូន មានវ័យចំណាស់ ដោយអំណាចរបស់គេ»
«ពេលនេះ អូនកាន់តែយល់ច្បាស់កាន់តែខ្លាំង បងពិតជា
ស័ក្ដិសមជាមួយនឹងតំណែងនាយករដ្ឋមន្ត្រីវ័យក្មេងកាន់
អំណាចដល់ទៅពីរអណ្ណត្តិ!បងពូកែណាស់ ពូកែគ្មានចន្លោះ
ពូកែខ្លាំងបំផុតហើយ ហិហិ»
«តោះ!ទៅញុំាបាយ កូនបងឃ្លានហើយ»វាគ្រាន់ជាការ
គេចវេសពីភាពអៀនប្រៀនតែប៉ុណ្ណោះ។ ឭអ្នកផ្សេងលេីក
សរសេីររាប់លានអ្នក ក៏គ្មានអារម្មណ៍រំភើបលាយឡំនឹង
ភាពអៀនខ្មាសពេលដែលត្រូវប្រពន្ធសរសេីរឡើយ។
តុអាហារ...
អង្គុយសុខៗ ថេយ៉ុង ស្រាប់តែស្ងៀមស្ងាត់បាត់អស់ភាព
សប្បាយរីករាយនៅសល់តែកង្វល់នៅក្នុងចិត្តដែលបង្ហាញ
ឲ្យឃើញតាមរយៈការជ្រំអាហារនៅក្នុងចាន មិនព្រមញុំា
ទាល់តែសោះ។
«អូនកេីតអី?អាហារមិនឆ្ងាញ់មែនទេ?»
«អ្ហឹកៗ...»
មនុស្សកំពុងតែអន់ចិត្តស្រាប់ផងពេលបានមនុស្សមាឌធំ
សួរនាំ បានចិត្តក៏កាន់តែយំ ទឹកភ្នែកហូរស្រោចលេីចាន
អាហារ។
«ហេតុអ្វីក៏យំ?មានរឿងអី?ឆាប់ប្រាប់បងមក! អឹប...»មិន
និយាយតែមាត់ ប្រអប់ដៃក្រាស់ឃ្មឹកក៏លូកលេីករាងកាយ
តូចច្រឡឹងដាក់នៅលេីដេីមភ្លៅ ទម្លាក់បបូរមាត់បឺតជញ្ជក់
យកទឹកភ្នែកចេញពីថ្ពាល់ក្រពុំ តែមិនអាចធ្វើឲ្យថ្ពាល់ពណ៌
ក្រហមព្រឿងៗដ៏សែនស្រស់ស្រាយប្រែមកធម្មតាវិញ
ឡើយ ស្របពេលដែលប្រពន្ធក្មេងមិនព្រមឈប់យំសោះ។
YOU ARE READING
ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រី
Fanfictionរឿងរ៉ាវស្នេហារវាងលោកនាយករដ្ឋមន្ត្រីវ័យក្មេងនៃប្រទេសកូរ៉េខាងត្បូងជាមួយនឹងអ្នកនិពន្ធប្រលោមលោកដ៏ល្បីឈ្មោះ គីម ថេយ៉ុង
ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រីEp:57
Start from the beginning
