Ep 17: ប្រចណ្ឌ

Start from the beginning
                                        

< ជួបគ្នាទៀតហើយJimin>កំពុងតែអង្គុយញាំអីនិយាយគ្នាពីនេះពីនោះសុខៗស្រាប់តែមានអ្នកណាមកនិយាយដូចជាធ្លាប់ជួបJiminម្តងមកហើយ

< លោកគឺ....>

< ខ្ញុំជាdenny អ្នកដែលJiminបានដើរប៉ះនៅថ្ងៃជប់លៀងសាលានោះអី>denny ព្យាយាមបញ្ជាក់ប្រាប់ជីមីនខ្លាចថាគេភ្លេចខ្លួនអីចឹងហ៎ា:((

< Orrr ចាំបានហើយ រីករាយណាស់ដែលបានជួបគ្នាម្តងទៀត>Jimin

< បាទ....ចុះលោកខាងនេះឈ្មោះអីដែរទៅ??>

< ខ្ញុំឈ្មោះtaehyungជាមិត្តភក្តិរបស់Jimin រីករាយដែលបានស្គាល់លោកdenny>tae បានបានចាប់ដៃdennyទុកជាការស្វាគមន៍ក្រោមក្រសែរភ្នែកមិនពេញចិត្តរបស់រាងក្រាស់

< ហុឹមៗ!!ខ្ញុំឈ្មោះJungkookជាអនាគតសង្សាររបស់taehyung លោកមិនបាច់ចាប់ដៃគេក៏បានដែរ>Jungkook ក៏បានប្រកាសខ្លួនចេញមកធ្វើឲ្យdennyគាំងតែម្តង នេះJungkookចេះច្បាស់លាស់ជាអ្មកណាហ៎េស??

< សូមទោសផងបាទ>ដកដៃចេញយ៉ាងលឿន

< សិស្សច្បងហេតុអីក៏និយាយបែបនេះ??>tae ធ្វើដូចជាអៀនតាមពិតទៅកំពុងតែសើចក្នុងចិត្តមិននឹកស្មានថាគេអាចធ្វើឲ្យJungkookស្រឡាញ់គេបែបនេះសោះ

< អាម្នាក់វែនតានោះជាអ្នកណាទៅ??ដូចជាមិនដែរឃើញ>soobin បានក្រឡេកភ្នែកទៅឃើញសកម្មភាពរបស់ពួកគេទាំងបួនគ្មានសល់

[ វាទៀតហើយហ៎េស!!!!??]suga បានត្រឹមតែនិយាយវាក្នុងចិត្ត ចំណែកខាងក្រៅវិញធ្វើដូចជាមិនខ្វល់ៗ

< ចាប់អារម្មណ៍ធ្វើស្អី??ចង់ទាក់ទងស្អីក៏ជារឿងរបស់គេ ញុាំឲ្យលឿនៗទៅប្រយ័ត្នឡានសាលាចេញចោល>suga

< គ្រាន់តែសួរធម្មតាៗសោះនឹងហ៎ា>
_________________

ប្រហែលជារៀងល្ងាចបន្តិចម៉ោង4 ពួកគេក៏បានមកដល់គោលដៅហើយក៏បានរកឃើញកន្លែងសមស្របមួយសម្រាប់បោះតង់សម្រាកនៅយប់នេះ

< ពួកកូនយើងនាំគ្នាជួយរៀបតង់គ្នាទៅនឹងឆាប់ហើយ ចំណែកប្រុសៗប៉ុន្មានអ្នកទៅជួយយកឥវ៉ាន់ចុះនិងប៉ុន្មានអ្នកទៀតទៅរកអូសក្នុងព្រៃ>គ្រូ បានប្រសាសន៍សិស្សគ្រប់គ្នាក៏អនុវត្តន៍តាម ដំបូងJiminថាគ្រាន់តែចង់ទៅជួយលើកឥវ៉ានចុះពីលើឡានរួចហើយ តែបន្ទាប់ពីគិតម្តងទៀតក៏យល់ថាបើទៅរកអូសទៅ យើងអាចនឹងបានដឹងអ្វីពីព្រៃនេះច្រើនទៀត

~ឆក់ស្នេហ៍មេអណ្តើកតូច~(Completed)Where stories live. Discover now