<គឺជុងចាញ់កូនម៉ាក់ មិនដឹងកើតស្អីទេគ្រាន់តែកូនដើរចេញមិនទាន់បានពីរជំហានផង រកក្អួតបាត់ទៅហើយ >ថេយ៉ុងនិយាយជំនួស
<ពិតមែនឬ ប្រហែលជាកូនប្រុសហើយមើលទៅនោះ ព្រោះកាលកំណើតជុងប៉ាកូនក៏បែបនិងដែរ ប៉ុន្តែម៉ាក់មានថ្មាំលេប ជុងលេបទៅអាចជួយអោយកូនធូរស្បើយនិងញាំអីបានខ្លះ >អ្នកស្រីចន ដើរទៅរកទូរដាក់ថ្នាំ រួចយកវាមកអោយជុងហ្គុកលេប
<បាទ ម៉ាក់ > ជុងហ្គុក
បន្ទាប់ពីថេយ៉ុងបានញុាំបាយ យ៉ាងមានក្តីសុខហើយមក ពួកគេបានអោយMark ជូនពួកគេទៅផ្សារទំនើបដើម្បីបានដើរសម្រាកចិត្តខ្លះ អ្វីដែលចម្លែកនោះគឺ ជុងហ្គុកនេះគឺថា ដើរគេចស្រីពេញផ្សារនិង សង្ស័យតែពួកស្រីទាំងនោះបាច់ទឹកអប់ជិតអស់មួយដប់ហើយមើលទៅ ចំណែកឯហ្វេនៗវិញនាំគ្នាថតថេយ៉ុងនិងជុងហ្គុកដែលបណ្តើរ គ្នាដើរផ្សារ នោះ
មើលទៅពិតជាគួរអោយច្រណែនណាស់ ព្រោះជុងហ្គុកបានដាក់ដៃរបស់ខ្លួនទៅក្រសោបចង្កេះរបស់ថេយ៉ុង ដើម្បីបង្ហាញថាដេយ៉ាងជារបស់គេ និងមានមានម្ចាស់រួចទៅហើយ
<ជុងហា៎បងថាពួកយើងគួរទិញរបស់ អនុស្សាវរីយ៍ទៅយ៉ាងមិចដែល >ថេយ៉ុង
<បងថាពួកយើងទៅញាំអ្វីសិនទៅ ចាំហើយចាំទៅក្រោយក៏មិនទាន់ហួសពេលដែល អូនសម្លាញ់ > ជុងហ្គុក
<ហ្អឹម ក៏បាន >ថេយ៉ុងរាងអន់ចិត្តបន្តិចដែល ប៉ុន្តែគេប្រឹងញញឹមអោយជុងហ្គុកឃើញ
<បើចឹងតោះ >ជុងហ្គុក កាន់ដៃថេយ៍ដើរសម្តៅទៅហាងអាហារមួយដែលមើលទៅតាមបែបហាយសូរតែម្តង
ពេលមកដល់តុអង្គុយហើយ ជុងហ្គុកទាញកៅអីអោយថេយ៉ុងស្រួលបួល
<អូនចង់ញ៉ាំអ្វីថេយ៍ >ជុងហ្គុក
<អ្វីក៏បាន >ថេយ៉ុង
<ប្អូន យកអានេះ ៗៗៗ តែកុំយកហិលអោយសោះ > ជុងហ្គុករៀបចំហៅមុខម្ហូបដែលជំនួយដល់ថេយ៍
ក្រលេកមើលមកថេយ៍ដែលកំពុងចាប់អារម្មណ៍មើលសកម្មភាពគូស្នេហ៍ដែលនៅក្នុងហាង ដែលអ្នកខ្លះគេបានបាច់ផ្កាធំៗ រីឯអ្នកខ្លះទៀត បានគេសូមរៀបការ ចំណែកឯគេវិញ មិនមែនគេចង់បានកាដូអ្វីទេគេគ្រាន់តែចង់មានរបស់មួយជាអនុស្សាវរីយ៍របស់ពួកគេទាំងពីរប៉ុណ្ណោះ
<ថេយ៍ >ជុងហ្គុក
៊
<បាទ >ថេយ៉ុង
<បន្ទាប់ពីញុាំរួចបងនាំអូនទៅកន្លែងមួយ>ជុងហ្គុក
<កន្លែងអ្វីទៅ >ថេយ៉ុង
<អូនញ៉ាំអីអោយតែហើយសិនមក ចាំបងនាំទៅ > ជុងហ្គុក
<លោកចនអាហារមកដល់ហើយចាស៎ >អ្នករត់តុស្រីម្នាក់នោះដើរមកជិតជុងហ្គុក ដែល នាងប្រឹងអោយដៃ ទាំងមិនដឹងថាសង្សារគេនៅជាមួយគ្នាសោះ
<នាងជួយខិតចេញបន្តិចបានទេ >ជុងហ្គុកប្រាប់នាង ព្រោះក្លិនទឹកអប់របស់នាងវាធ្វើអោយគេចង់ក្អួត ប៉ុន្តែនាងបែរជាខិតចូលមកកាន់តែជិតវិញ
<មានការអ្វីឬលោកចន >អ្នករត់តុស្រី
ផាំង
<ប្តីយើងវើយ >ថេយ៉ុងគោះតុមួយទំហឹងធ្វើអោយគេមើលមកតុរបស់ជុងហ្គុកគ្រប់គ្នា ដូចដែលដឹងចឹងថាអ្នកមានផ្ទៃពោះ ឆាប់ប៉ះពាល់អារម្មណ៍ណាស់ ថេយ៍ដើរចេញទៅទាំងងរងក់
<ថេយ៍ អូនសម្លាញ់ចាំបងផង ខ្ទេចផែនការអស់ហើយ គិតលុយទៅខ្ញុំចូលកុងធនាគារអោយ > ជុងហ្គុក ទៅគិតលុយ
<ចំណែកឯនាង យើងនិងជម្រះបញ្ចីពេលក្រោយទៀត >
________To be continued
អេតមីនចង់មកប្រាប់ថា អេតមីននិងផ្អាកការផុសរឿងប្រហែលជា 5 ទៅ6 ថ្ងៃ ដើម្បីត្រៀមប្រឡង ដូច្នេះសង្ឃឹមថាអ្នកទាំងអស់គ្នារងចាំ និងនៅតែគាំទ្រអេតមីនដដែល សូមអរគុណ 💕❤️
part 19:គម្រោងបរាជ័យ
Start from the beginning
