" ល្អណាស់..តោះឡើងឡាន "
" មើលទៅឯងនៅតែខ្លាចៗយើងដដែរយ៉ាងម៉េច? យើងមើលទៅគួរឲ្យខ្លាចណាស់មែនទេ? " មកដល់ខាងក្នុងឡាននាយក៏ងាកមកសួរបន្តិចដែរកុំឲ្យថាស្ងាត់ពេកណាមួយឃើញថាថេយ៉ុងមើលទៅនៅខ្លាចគេនៅឡើយ ។
" អត់ទេគ្រាន់តែមិនទាន់ទម្លាប់ជាមួយមនុស្សទើបតែស្គាល់ប៉ុន្នឹងទេ "
" អញ្ចឹងពួកយើងត្រូវស្និតស្នាលគ្នាបន្តិចហើយនឹងឆាប់បានស្គាល់គ្នាឲ្យបានច្រើនជាងនេះ " ដៃរបស់នាយគឺរហ័សណាស់លូកមកប៉ះដៃនាយតូចទាំងកំពុងបើកបរសោះនឹងហាស៎ថេយ៉ុងឃើញក៏ប្រញាប់ដកដៃចេញភ្លាមៗមិនឲ្យនាយចាប់បានយូរនោះទេ ><
" ខ្ញុំថាមិនបាច់ដល់ថ្នាក់នឹងទេ "
" ឯងតែងប្រកែកនឹងសំណើររបស់យើងរហូតតែមិនអីទេបើឯងមិនចង់យើងក៏មិនបង្ខំឲ្យមកស្និតជាមួយដែរ " និយាយហើយក៏ងាកមកបើកបរបន្តប៉ុន្តែទឹកមុខបែបអន់ចិត្តថេយ៉ុងក៏បានឃើញដូចគ្នាបែបនេះគេដកដង្ហើមបន្តិចដើម្បីគិតសិនមុននឹងនិយាយទៅកាន់នាយ
" អ្ហឹម..មិនអីទេអាចស្និតស្នាលបានប៉ុន្តែខ្លាចថាសិស្សៗផ្សេងនិយាយដើមលោកគ្រូមិនល្អ.. " និយាយមិនទាន់ចប់ផងនាយក៏កាត់ភ្លាមៗ
" នៅក្នុងសាលាពួកយើងរាប់អានគ្នាបែបផ្សេងនៅក្រៅរាប់អានបែបផ្សេងកុំឲ្យអ្នកណាដឹងទៅគ្មានសិស្សណាមកនិយាយមិនល្អនោះទេ " ថេយ៉ុងលឺហើយក៏ញញឹមងក់ក្បាលតិចៗគេមិនដឹងថាគិតត្រូវឬខុសទេដែរព្រមតាមសំណើរមួយនេះហើយជុងហ្គុកក៏បានលូកទៅអង្អែលក្បាលថេយ៉ុងថើរៗទៀតផងនិងបើកបរបន្តរហូតជូនថេយ៉ុងដល់ផ្ទះ ។
" អរគុណ "
" អ្ហឹម..ចូលផ្ទះចុះ " ងក់ក្បាលហើយដើរបែរខ្នងចូលទៅខាងក្នុងផ្ទះឯជុងហ្គុកក៏នៅសម្លឹងមើលរហូតដល់តែនាយតូចចូលផុតនាយក៏នៅមើលផ្ទះមួយនេះពីក្រៅជាមួយស្នាមញញឹមបន្ទាប់មកទើបបើកចេញទៅផ្ទះរបស់គេវិញ ><
៚ ថ្ងៃបន្ទាប់ព្រឹកព្រលឹមមិនទាន់បានអ្វីចូលពោះផងក្រឡែកមកមើលក្នុងការិយាល័យរបស់នាយកគឺថាបានឃើញពេញៗភ្នែកតែម្ដងដែលមានសិស្សប្រុសម្នាក់មកលត់ជង្គង់ចុះនៅមុខនឹងហើយកំពុងតែ...
YOU ARE READING
📍លោកគ្រូរោគចិត្ត📍- KookV - (completed✔️)
Romance" គ្រូរោគចិត្តក៏ព្រោះតែឯងណា៎..ថេយ៉ុង " ប្រលោមលោករវាងគ្រូនិងសិស្សដែលមានទំនាក់ទំនងលើសពីអ្វីដែលគិតហើយសំងាត់ទៀតផង..!!! +បញ្ជាក់មានវគ្គ🔞ល្មមគួរសមដែរដូច្នេះបើអ្នកពិបាកអាចរំលងចោលបានណា៎ ។ សរសេរដោយ : ពេជ្រ 31.01.22
ភាគទី០៣ : ជូនសិស្សទៅផ្ទះ...!!?
Start from the beginning
