«ឆាប់ដេីរមកមេីលមេីល៍ អូនមិនមែនអាក្រក់ដូចបងនិយាយទេ! បេី
អូនអាក្រក់មែន ស្មានតែប្រុសខ្លះតាមរកត្រុកៗឫ?ឆឺស! »រាងកាយ
ខ្ពស់ស្រឡះ ដេីរសម្ដៅទៅរកប្រពន្ធក្មេង ដែលគ្មានថ្ងៃក្លាយជាមនុស្សធំសោះក្នុងក្រសែភ្នែកគេ រួចលូកដៃចូលក្នុងហោប៉ៅខោ
ទាញយកទូរស័ព្ទមកថតរូបភាព កូនប្រពន្ធឱបជើងសសរដេីម្បីវាស់
សម្រស់គ្នាទុក។
«បងថតធ្វើអីហ្នឹង?»
«ថតផ្ដិតទុកឲ្យកូនឆ្កែតូចៗរបស់យើងមេីលនោះអី! បងចង់ឲ្យពួក
គេដឹងថា ឆ្កែញីដែលត្រូវជាម្ដាយរបស់ពួកគេ ជាកូនឆ្កែដែលក្មេង
មិនចេះធំ»
«រដ្ឋមន្ត្រី! »ពេលដឹងខ្លួនថាចាញ់បោកគេ នាយតូច ក៏ស្ទុះរត់ទៅ
ដណ្ដើមទូរស័ព្ទពីមនុស្សមាឌធំ តែគ្មានបានផលអ្វីបន្តិចសោះ ព្រោះម្នាក់ដូចយក្ស ម្នាក់ទៀតដូចកូនមនុស្ស។ កំលោះតូច មាន
កម្ពស់ស្ទេីរតែមិនដល់ដេីមទ្រូង ជុងហ្គុក ផង គ្មានហេតុផលអី ដែល
អាចឈោងយកទូរស័ព្ទពីគេបានឡេីយ។
«រដ្ឋមន្ត្រី ឆាប់លុបរូបអូនអម្បាញ់មិញភ្លាម!»ហត់ អស់កម្លាំង ដណ្ដើមលែងកើតទៀត នាយតូច ក៏ ឈរច្រត់ចង្កេះប្រាប់ឲ្យគេ
លុបរូបដ៏គួរឲ្យអាម៉ាស់របស់ខ្លួនចេញ ប៉ុន្តែត្រចៀក លោករដ្ឋមន្ត្រី
ចន ហាក់និយាយចូលខាងឆ្វេង ចេញខាងស្ដាំ។
«បេីយកបាន លុបខ្លួនឯងទៅ»គេញាក់ស្មា និយាយស្ដីឡើងឡូយ
ទាក់ទាញកណ្ដាប់ដៃ ក្នុងនាមជាមនុស្សដែលមានប្រៀបជាង ជា
ហេតុបណ្ដាលឲ្យក្មេងខ្លះធ្វើអ្វីគេមិនកេីត ក៏យំខ្លួនឯង។
«អ្ហឹកៗ អ្ហឹកៗ»រដ្ឋមន្ត្រីប្រាកដជាឈប់ស្រឡាញ់ខ្លួនមិនខានទេ ព្រោះបេីស្រឡាញ់មែន ប្រាកដជាព្រមឲ្យទូរស័ព្ទមកលុបរូបភាព
ចេញហើយ តែគេមិនឲ្យ ថែមទាំងនិយាយពាក្យសម្ដីគួរឲ្យស្អប់ចេញមកទៀត ប្រាកដណាស់ គេឈប់ ស្រឡាញ់ គីម ថេយ៉ុងដូច
មុនហើយ ចន ជុងហ្គុក ប្រែហេីយ។
YOU ARE READING
ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រី
Fanfictionរឿងរ៉ាវស្នេហារវាងលោកនាយករដ្ឋមន្ត្រីវ័យក្មេងនៃប្រទេសកូរ៉េខាងត្បូងជាមួយនឹងអ្នកនិពន្ធប្រលោមលោកដ៏ល្បីឈ្មោះ គីម ថេយ៉ុង
ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រី Ep49
Start from the beginning
