" មិនអីទេបាទ... អញ្ចឹងខ្ញុំលាហើយ " មុននឹងទៅអាល់ហ្វាសង្ហាឆ្លៀតអើតក.មើលទៅខាងលើក្រែងលោអូមេហ្គាតូចរបស់ខ្លួន នៅចាំមើលដំណើរគេចេញទៅផុតទើបចូលបន្ទប់ ប៉ុន្តែដឹងអ្វីការគិតរបស់គេគឺខុសទាំងស្រុង ថេហ្យុង ឡើងទៅបន្ទប់គេងប្រកាច់ននៀលលើពូកស្រែកផ្អើលបន្ទប់គេងស្ទើរប្រេះជាពីរផងក៏មិនដឹង ។
" ហ្អឹកៗ... ប្រុសសម្អុយ.. អាលោកប្តីឆ្កួត អាលោកអាល់ហ្វាឡប់ ហឹសស!! " ថេហ្យុង បួញមាត់ស្រួចៗដូចគូទម្ជុលក្រោកអង្គុយពេនភ្នេនដៃក្តាប់វាយខ្នើយៗតាមចិត្តខឹង លួចជេរ ជុងហ្គុក យ៉ាងចាស់ដៃមុនក្រោកដើរចូលបន្ទប់ទឹកលុបមុខ ដុះធ្មេញទទ្ទិញមេរៀនត្រៀមប្រឡងប្រចាំខែនៅសប្តាហ៍ក្រោយបន្ត ។
មិនយូរប៉ុន្មានព្រះសូរិយាលិចលង់ទៅបាត់ជំនួសដោយព្រះច័ន្ទស្រស់ត្រកាលរះបំភ្លឺលោកិយ អូមេហ្គារូបស្រស់ក្នុងវ័យកំពុងពេញសាច់ឈាមសែនស្រស់ថ្លា ក្រោយបញ្ចប់ស្វ័យសិក្សាដោយខ្លួនឯងរួចក៏ចុះទៅជួយរៀបចំចម្អិនម្ហូបជាមួយអាប់ប៉ា និងញុំាបាយរួចរាល់ទើបគេឡើងមកបន្ទប់សម្អាតខ្លួនលេងទូរសព្ទលំហែខួរក្បាលបន្តិចទើបចូលគេង ។
រឺងៗៗ....
សម្លេងទូរសព្ទរបស់គេរោទិ៍ឡើង ថេហ្យុង រហ័សចុចបើក Video Calls ទទួលខណៈខ្លួនគេងផ្កាប់មុខច្រត់កែងដៃលើពូកដៃបាតដៃទ្រចង្កាញញឹមយ៉ាងស្រស់បញ្ចេញមន្តស្នេហ៍ទាក់ទាញចិត្តអ្នកដែល call មករកស្ទើរតែអោយគេទប់ចិត្តមិនបាន ប្រញាប់បើកឡានមករកទាំងយប់ ។
( អូមេហ្គារបស់បងញុំាបាយហើយឬនៅ?? ) សំណួរបន្លឺឡើងពីខ្សែម្ខាងទៀតគ្មាននរណាក្រៅពីអាល់ហ្វាសង្ហា ជុងហ្គុក ព្រីនស៊ីសគ្រីសស្តាល់ ឡើយ ។ ជានិច្ចកាលអោយតែម៉ោង៨ទៅ៩យប់ គេតែងតែ call មករក ថេហ្យុង និយាយគ្នាលេងជានិច្ចមុនចូលគេង ។
" រួចហើយ ចុះបង?? " បង!! ត្រូវហើយពាក្យបង ថេហ្យុង តែងតែហៅ ជុងហ្គុក ប៉ុន្តែលុះត្រានៅតែ២នាក់អ្វីបែបនោះទើបគេហ៊ានហៅដោយសារអៀនមាត់ ណាមួយមិនទាន់សាំបាននៅឡើយ ។
( ក៏ហើយដូចគ្នា អូននៅជាមួយនរណាដែរ?? )
" ម្នាក់ឯងទេ អាប់ប៉ានិងលោកប៉ាធំនាំគ្នាចេញទៅដើរលេងនៅខាងក្រៅបាត់ហើយ "
YOU ARE READING
ថ្នមស្នេហ៍ 𝐎 𝐌 𝐄 𝐆 𝐀 ➹
Actionគេមានសំណាង ដែលបានអាល់ហ្វាកំណាចប្រៀបដូចសាតាន ថ្នមស្នេហ៍ថែថួនដូចជាកែវភ្នែកទាំងគូ ។ ជុងហ្គុក ព្រីនស៊ីសគ្រីសស្តាល់ / គីម ថេហ្យុង មីន យ៉ុនហ្គីXផាក ជីមីន ជុងវ៉ូXមីនជូ ដាហ្វារីXថេវ៉ុន
ភាគទី២២:នរណាបង្រៀនអោយកុហក??
Start from the beginning
