Part 08:គ្រួសារតែមួយ?

Start from the beginning
                                        

<អ្នកគ្រប់គ្នាកុំបែបនេះទៅមើលខ្ញុំអៀនហើយ>ថេយ៉ុងអៀនឡើងមុខក្រហមដូចប៉េងប៉ោះទំុទៅហើយ

<ហាសហា អៀនហើយៗ តែងខ្លួនរួចរាល់ឬនៅ តោះយើងទៅ >នូណា និយាយរួច រៀបចំសម្លៀកបំពាក់របស់ថេយ៍ដាក់ចូលក្នុងកាបូប រួចអោយគេយកទៅដាក់ក្នុងគូទឡាន

<តោះនូណា >ថេយ៉ុងដើរចូលទៅក្នុងឡាន

Skip~~~
នៅខាងមុខមានអ្នកព័ត៌មានជាច្រើនសម្រាប់ថតអ្នកដែលអញ្ជើញមកចូលរួម ក្នុងនោះក៏មានគ្រួសារចនដែលគេអញ្ជើញចូលមកទាំងគ្រួសារ

គ្រាន់តែឡានថេយ៍មកដល់ភ្លាមអ្នកការសែតជាច្រើននាំគ្នាថត ព្រោះមើលទៅគីមថេយ៉ុងនេះស្អាតប្លែកពីរាល់ដង

<ប្អូនថេយ៍សម្រាប់រឿងដែរប្អូនបញ្ឈប់កុងត្រានោះពិតទេ>អ្នកកាសែត

<មែនហើយៗសូមបកស្រាយផង >អ្នកផ្សេងទៀត

<ពិតមែនហើយខ្ញុំនិងឈប់ធ្វើជាតារាទៀតហើយ>ថេយ៉ុង

<អីយ៉ាខ្ញុំគិតថាអ្នកទាំងអស់គ្នាមិនគួរសួរប្អូនថេយ៍បែបនេះទេ ដូចអ្នកគ្រប់គ្នាដឹងចឹងថាប្អូនថេយ៍មានរឿងអាស្រូវច្រើនណាស់ ដូច្នេះអ្នកណាទៅហ៊ានធ្វើទៀតនោះ មែនទេ អូ!ប្អូនថេយ៍បងចូលទៅក្នុងមុនហើយ>ដៃណាមិនដឹងចេញមកពីពេលណាមកនិយាយជំនួសថេយ៍ទាំងបែបពេបជ្រាយ រួចដើរចូលទៅក្នុងបាត់

<អ្នកនាងដៃណានិយាយពិតជាត្រឹមត្រូវឬអត់ប្អូនថេយ៍ >អ្នកកាសែត

<ខ្ញុំមិនដឹងទេ ប៉ុន្តែអ្វីដែលសំខាន់ដែលខ្ញុំឈប់នោះព្រោះខ្ញុំចង់បំពេញក្តីស្រមៃ...>ថេយ៉ុងនិយាយមិនទាន់ផុត ផងស្រាប់តែមានអ្នកកាសែតម្នាក់ស្រែតកាត់

<គ្រួសារចនមកហើយ ថតទៅ >អ្នកកាសែតជាច្រើនបង្វែរការចាប់អារម្មណ៍ទៅគ្រួសារចន

ជុងហ្គុកនិងលោកចនស្លៀកសម្លៀកបំពាក់ដូចថេយ៍ ខុសតែពណ៌ រីឯអ្នកស្រីចនវិញស្លៀករ៉ូបដៃវែង មានអៅវក្រៅម៉ូតតែមួយដែលជុងហ្គុក ថេយ៍ និងលោកចនពាក់តែសម្រាប់មនុស្សស្រីដែលពួកគាត់អ្នកច្នៃម៉ូដខ្លួនផ្ទាល់ មើលទៅដូចសម្លៀកបំពាក់សម្រាប់គ្រួសារចឹង ។គ្រួសារចនដើរមកលើកម្រាលព្រំក្រហម ថេយ៍ឃើញចឹងក៏រៀបចំដើរទៅមុខទៀត ដើម្បីទុកកន្លែងអោយគ្រួសារចនបានថតរូបជុំគ្រួសារ

<អ្នកប្រុសថេយ៍ពួកខ្ញុំអាចថតរូបពីរ 3សន្លឹកបានឬទេ ដើម្បីទុកជាអនុស្សាវរីយ៍>ជុងហ្គុកនិយាយបែបខ្លាំងដើម្បីអោយគេបានឮ

<អូ!!...គឺ..>ថេយ៉ុងរកនឹកពាក់និយាយមិនកើត

<មែនហើយក្មួយថេយ៍ម៉ាក់..អូមិនមែនទេ..មីងក៏ជាហ្វេនម្នាក់របស់ក្មួយដែលណា>អ្នកស្រីចន

<គឺ..គឺបាទបានអ្នកមីង >ថេយ៉ុងដើរបកក្រោយមកវិញ មនុស្សចាស់សូមហើយបើយើងបដិសេធវាមិនសម ថេយ៉ុងដើរចូលទៅឈរជិតជុងហ្គុក មើលទៅដូចគ្រួសារតែមួយចឹង អ្នកកាសែតមិនបានបង្អង់យូរថតមិនមិនសំចៃដៃទេ មិនដែលឃើញព្រឹត្តិការណ៍បែបនេះទេ ព្រោះគ្រួសារចន នេះកំពូលអ្នកមានអំណាចហើយ មិនងាយសូមតារាណាមកថតបែបនេះទេ

<មើលទៅដូចគ្រួសារតែមួយចឹង >អ្នកកាសែត

<មែនហើយ តើប្អូនថេយ៍និងអ្នកប្រុសចនទំនាក់ទំនងគ្នាឬអត់ទេ >អ្នកកាសែតស្រែកសួរ

<គ្មានទេ គ្រាន់តែអ្នកមីងចង់ថតជុំគ្នាតែប៉ុណ្ណោះ>ថេយ៍ប្រញាប់ប្រកែក

<មែនហើយឥឡូវមិនអាចតែខាងមុខក៏មិនប្រាកដថាគ្មានដែលមែនទេ អ្នកប្រុសថេយ៍ >ជុងហ្គិកនិយាយបណ្តើរ ដៃបន្លំអោបចង្កេះថេយ៍បណ្តើរ

<អេ៎លោកដកដៃចេញ>ថេយ៍ខ្សឹបប្រាប់

<នៅអោយស្ងៀមទៅ មុខអ្នកកាសែត>ជុងហ្គុកខ្សឹបវិញ

<បើចឹងពួកយើងឆាប់ចូលក្នុងទៅកុំអោយគេចាំយូរ តោះក្មួយថេយ៍>លោកចន

_________To be continued___
អរគុណសម្រាប់ការអាន ភាគនេះច្រើនជាងរាល់ថ្ងៃបន្តិចហើយ បើចង់បានច្រើនទៀតកុំភ្លេចvoteអោយអេតមីនផង 🙏🤗
ប្រហែលជា2ថ្ងៃបានអេតមីនផុសម្តង ព្រោះអេតមីនរវល់រៀន

Billionaire  And  Model❤️(ចប់)Where stories live. Discover now