SKIP.......
«ស្រលាញ់ប្រុសចាស់តែបងមែនឫ?»មកដល់ក្នុងបន្ទប់ អ្នកដែល
មាននាមជា នាយករដ្ឋមន្ត្រី ចាប់ផ្តើមបញ្ចេញចរិតកូនក្មេងខ្ចីខ្យូត
របស់ខ្លួនដាក់ ថេយ៉ុង ដោយមិនភ្លេចដាក់ក្បាលគេងពីលេីដេីមភ្លៅ
សរលោង ទន់ល្មេីយដូចសំឡី៕
«អត់ផង»កំលោះតូច ក្បាលខូចស្ងាត់មាត់ឈឹងប្រមាណ៣នាទី
ទេីបចាប់ផ្ដើមបោះប្រយោគដែលអាចធ្វើឲ្យលោកនាយករដ្ឋមន្ត្រី
ចុកឈាមបានភ្លាមៗ ហើយងេីបក្រោកក្រេស រៀបនឹងជម្រិតសួរ
ថាមានលាក់ប្រុសចាស់ណាក្រៅពីខ្លួនអត់ ប៉ុន្តែក៏ត្រូវក្មេងទេីបកេីត
ស្ទុះថេីបថ្ពាល់១ខ្សឺត ជាហេតុធ្វើឲ្យភាពក្ដៅក្រហាយដែលមានមុន
នេះ រសាត់បាត់អស់ពីពេលណាក៏មិនដឹង ដឹងត្រឹមថាមានក្ដីសុខ
ហាក់ដូចកំពុងឡើងឋានសួគ៌៕
"ជុប៎"
«អូននិយាយលេងតេី ប្រញាប់តែខឹងចិត្ត ប្រុសចាស់នេះ!»
«បង-»ជុងហ្គុក មិនទាន់បាននិយាយអ្វីមួយម៉ាត់ផង នាយតូចក៏
ហារកាត់មុនបាត់ ដោយប្រើឲ្យលោកនាយករដ្ឋមន្ត្រីនៃប្រទេស
កូរ៉េខាងត្បូង ធ្វើម្ហូបឲ្យខ្លួនញុំា ព្រោះកាលមុននោះ មិនបានញុំា
ទេ រវល់តែសម្លក់សម្លឹងចង់ឈ្នះលោកជំទាវសារ៉ា ទេីបពេលនេះ
ក្រពះធ្វើទុក្ខ ត្រូវការម្ហូបអាហារស្នាដៃលោកនាយករដ្ឋមន្ត្រី ញុំា
ឥឡូវនេះ៕
«បានហើយ បិទមាត់ឈប់និយាយ ហើយទៅធ្វើអីឲ្យអូនញុំាមក
អូនឃ្លាន! »
«អូនប្រើបង?»
«រដ្ឋមន្ត្រីហ៊ានប្រកែកនឹងអូន?»
«ប្រាកដជា-»
«ប្រាកដជាស្អី ឆាប់និយាយមក!»
«ប្រាកដជាមិនហ៊ានប្រកែកនឹងអូនទេ ហាសហាៗ បងទៅហេីយ
ចាំមួយភ្លែតណា ជុប៎»មុននឹងទៅ ក៏មិនភ្លេចឆ្លៀតថេីបបណ្ដូលចិត្ត
មួយខ្សឺតដែរ នេះបានហៅថាស្រឡាញ់ស្ទេីរលេបមែន៕
«ចាំផងរដ្ឋមន្ត្រី អូនទៅដែរ»
«ទៅធ្វើអី?»
«ទៅញុំានៅផ្ទះបាយ ទេីបវាឆ្ងាញ់ជាង!ហាសហា»
YOU ARE READING
ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រី
Fanfictionរឿងរ៉ាវស្នេហារវាងលោកនាយករដ្ឋមន្ត្រីវ័យក្មេងនៃប្រទេសកូរ៉េខាងត្បូងជាមួយនឹងអ្នកនិពន្ធប្រលោមលោកដ៏ល្បីឈ្មោះ គីម ថេយ៉ុង
ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រី Ep42
Start from the beginning
