#នៅបន្ទប់ទទួលភ្ញៀវ

ជុងគុកមិនបានចុះទៅណាឆ្ងាយទេគឺនាយទៅបន្ទប់ទទួលភ្ញៀវមានការនិយាយរឿងខ្លះជាមួយនឹងឪពុកម្តាយក្មេករបស់នាយ កុំអោយពួកគាត់នៅសង្ស័យច្រេីន!.

"អ្នកទាំងពីរនៅមិនទាន់សម្រាកទៀតហេស៎?!."ជុងគុក សម្តីនាយតែងតែសោះកក្រោះជាមួយអ្នកដ៏ទៃមិនដូចពេលនៅជាមួយនាយតូចសម្តីផ្អែមតាមញ៉ោះគេទាល់តែអៀនទេីបព្រមឈប់

"គឺនៅទេ!.ម្តេចក៏កូនមិននៅខាងលេីជាមួយប្រពន្ធសិន"ជីសួង

"ប្រពន្ធខ្ញុំគេដេញមិនអោយចូលទេ!."ជុងគុក
"ហាស៎!!.កូនថេយ៍នឹងឬ?!"ប៊ែលឡានាងក៏ភ្ញាក់ផ្អេីលលាន់មាត់ស្រែកស្ទេីរតែបែកភូមិគ្រឹះ នឹកខ្នាញ់កូនដែលហ៊ានដេញប្តីចេញពីបន្ទប់ទាំងយប់ ដេញអ្នកណាមិនថាទេ តែនេះដេញចំអ្នកមានអំណាចឃោឃៅទៀត ចុះបេីនាយខឹងក្រោធហេីយសម្លាប់ពួកគេចោលនោះគិតយ៉ាងមិចវិញទៅ?!.

"បាទ!!..ប៉ុន្តែខ្ញុំគិតថាប្រពន្ធខ្ញុំនៅអៀននៅឡេីយទេីបដេញដូចនេះ!."
"អ៎!.អញ្ចឹងម៉ាក់ឡេីងទៅខាងលេីនិយាយជាមួយកូនថេយ៍បន្តិច!"ប៊ែលឡា
"មិនបាច់ទេ!.អង្គុយចុះវិញទៅ ខ្ញុំមានរឿងចង់និយាយជាមួយអ្នកទាំងពីរ!."ជុងគុក សម្តីរបស់ជុងគុកធ្វេីអោយមនុស្សចាស់ទាំងពីរក្របួចចិញ្ចេីមចូលគ្នាទាំងចម្ងល់ តែក៏សុខចិត្តអង្គុយរោងចាំស្តាប់នាយនិយាយបន្តរ!.

"អ្នកម៉ាក់ក្មេកមានដែលគិតថាមុខខ្ញុំដូចអ្នកណាដែលទេ?!"
"គឺ..ក៏គិតដែល!.គឺថាមុខកូនដូចទៅនឹងជុងគុកបងប្រុសរបស់ម៉ាក់យ៉ាងអញ្ចឹង!!"ប៊ែលឡា
"ចុះបេីខ្ញុំជាជុងគុកបងប្រុសរបស់អ្នកម៉ាក់ តេីម៉ាក់ជឿដែលទេ?!"
"វា វាមិនអាចទៅរួចនោះទេ ព្រោះបងប្រុសគាត់ស្លាប់បាត់យូយាណាស់មកហេីយ !!"ប៊ែលឡា
"ប៉ុន្តែខ្ញុំជាចនជុងគុកបងប្រុសរបស់ចនប៊ែលឡាពិតមែន "

"ហាស៎!!.លោក និយាយអីនឹង!.វាមិចនឹងអាចក្លាយជាបែបនេះ  បង!."ប៊ែលឡា ហាក់ភ័យស្លេកមុខអស់ទៅហេីយនាងក៏សសៀលទៅអង្គុយអោបដេីមដៃប្តីជាប់ដែលអង្គុយក្បែរ

"មិនជឿមែនទេ?!.មិនអីទេចាំខ្ញុំនិយាយរឿងមួយអោយនាងស្តាប់ទៅចុះ ពេលស្តាប់
ហេីយសូមកុំយករឿងនេះទៅប្រាប់ថេយ៉ុងដឹងអោយសោះ...សន្យា"ជុងគុក

You've reached the end of published parts.

⏰ Last updated: Aug 08, 2022 ⏰

Add this story to your Library to get notified about new parts!

🔞🔥មហិច្ឆិតាស្នេហ៍ម៉ាហ្វៀល🔞🔥Where stories live. Discover now