វាដូចនឹងទាសករដាច់ថ្លៃរបស់លោកហើយ

Começar do início
                                        

<អរគុណអ៊ំហើយ!>ជីនញញឹមតិចៗទាញជើងជាប់ច្រវ៉ាក់ដាក់ក្នុងភួយដើម្បីលាក់រាងចំណាស់តែវាមិនអាចគេចផុសពីខ្សែភ្នែកគាត់នោះទេ ទិដ្ឋភាពបែបនេះគាត់មិនមែនមិនដែលធ្លាប់ឃើញឯណា!! ជីនបន្តសម្លឹងមុខគាត់ភ្លឹសៗដូចចង់សួរអ្វីម៉្យាងតែដូចជាមិនហ៊ាន មុននឹងទួលយកថាសអាហារដាក់លើភ្លៅដួសញ៉ាំទាំងមិនមាត់អ្វីទាំងអស់

<ខ្ញុំជាមេផ្ទះក្នុងផ្ទះនេះ អ្នកប្រុសត្រូវការអ្វីអាចប្រាប់ខ្ញុំបាន!!>ដោយឃើញទឹកមុនរាងតូចភ្លឹសៗគាត់ដឹងមុនបាត់ទៅហើយថាគេចង់និយាយអ្វីទើបគាត់ណែនាំខ្លួនជាមុន ក្នុងចិត្តក៏កំពុងគិតថាចៅហ្វាយខ្លួនកាន់តែឃោឃៅទៅដែលយកក្មេងប្រុសមិនដឹងអីមកធ្វើបាបបែបនេះ តាមមើលទៅគេក្មេងណាស់

<មិនអីទេ ត្រឹមតែអាហារប៉ុណ្ណេះខ្ញុំអរគុណអ៊ំណាស់ហើយ!!>ជីនញញឹមទៅគាត់បន្តិចទុកជាការគួរសម មុននឹងឈ្ងោកញ៉ាំបាយគេបន្ត រាងចំណាស់មើលទៅរាងតូចលួចអាណិតគេជាខ្លាំង មើលតាមសភាពគេទៅចៅហ្វាយហិង្សាធ្ងន់ដៃណាស់

<ខ្ញុំលាអ្នកប្រុសចេញទៅវិញហើយ ចំណែកឯថាសអ្នកប្រុសទុកលើតុរសិនចុះ ខ្ញុំនឹងឡើងមកយកវិញ!..>ជីនមិនបានតបគ្រាន់តែញញឹមព្រោះមាត់គេប៉ោងសុទ្ធតែបាយ ស្របនឹងការចាកចេញរបស់រាងចំណាស់

<ពេលនេះលោកប៉ាយ៉ាងមិចទៅហើយ?ពិតជាចង់ទៅរកគាត់ណាស់តែពេលនេះខ្ញុំធ្វើអ្វីបានទៅ ក្រៅពីដេកនៅលើគ្រែនោះ វាធ្ងន់ធ្ងរជាងអ្នកពិការទៅទៀត ហឺស!!>ជីន គិតក្នុងចិត្តសើចតិចៗ ទាំងចូកបាយដាក់ក្នុងមាត់ពេញ ទឹកភ្នែកក៏ច្រាលស្រក់ចុះមកទាំងមិនដឹងខ្លួន ប៉ុណ្ណឹងគេឈឺចាប់ហួសទៅហើយចុះទម្រាំទៅមុខទៀត?

បន្ទាប់ពីបញ្ចប់បាយព្រឹករួចជីនក៏ដាក់ខ្លួនគេងវិញទាំងហត់នឿយ បិទភ្នែកគេងរហូតដល់យប់

ការដែលត្រូវគេងនៅតែមួយកន្លែងបែបនេះធ្វើអោយគេពិបាកនឹងស្អុះស្អាប់ជាខ្លាំងទើបគេសម្រេចចិត្តទម្លាក់ជើងចុះដើរតិចៗចូលក្នុងបន្ទប់ទឹកដើម្បីសម្អាតខ្លួន តែរាងពិបាកបន្តិចដែលជើងជាប់ច្រវ៉ាក់ដើមជំហានបានតិចៗបើមិនប្រយ័ត្នអាចនឹងដួលក៏ថាបាន។

កម្មស្នេហ៍Onde histórias criam vida. Descubra agora