រថយន្តធន់ខ្ពស់បរកាត់ដងវិថីយ៉ាងមោះមុតរហូត
មកដល់ទីតាំងដែលបានកំណត់ទ្វារធំនៃភូមិគ្រឹះចាប់
បើកឡើងទទួលដំណើរអ្នកកម្លោះចង្កូតឡានបង្វិល
កាច់ចូលទៅខាងក្នុងបោះពួយជាលំដាប់មិនអាក់អន់
ដោយសងខាងផ្លូវមានផ្កាដាំជាជួរដើម្បីលំអរផ្លូវឨ្យកាន់តែមានសោភ័ណភាពអ្នកបម្រើគ្រប់គ្នាឈរអោនក្បាលគោរពអ្នកដែលមាននាមជាអ្នកប្រុសធំត្រឡប់
មកកាន់វិមានវិញ។
<< កូនហ៊ុន~~! >> ស្ត្រីវ័យកណ្តាលហៅសព្វនាម
អ្នកដែលកំពុងបោះជំហានចូលមកដោយញញឹមរីក
រាយសុងហ៊ុនដើរសម្តៅទៅរកម្តាយដែលត្រដាងដៃ
ចាំគេចូលទៅឨប ខណះនោះក៏និយាយជាមួយម្តាយដោយក្តីនឹករំលឹក។
<< នឹកម៉ាក់ណាស់! >>
<< ចេះនឹកដែលហ្អ៎ម៉ាក់ស្មានថានឹកតែក្រមុំៗបរទេសភ្លេចស្រីចាស់ម្នាក់នេះហើយទេតើ! >> អ្នកស្រីស៊ូហា
ធ្វើជាងក់ងរ បែរមុខចេញពីនាយសង្ហារបង្ហាញឨ្យអ្នក
ខាងនោះឃើញថាខ្លួនកំពុងតូចចិត្តតូចថ្លើម។
<< អូ~~~ម៉ាក់ហ៎ា អ្នកណាទៅភ្លេចអ្នកម៉ាក់ដ៏សែនស្អាតម្នាក់នេះបានទៅ...សឺត! >> សុងហ៊ុនឨនថើបថ្ពាល់ម្តាយជាការយកចិត្ត បុគ្គលិកលក្ខណះរបស់គេកែប្រែតាមកាលទេសះ នៅចំពោះអ្នកដទៃគេជាអ្នក
ប្រុសផាក សុងហ៊ុនមនុស្សផ្តាច់ការតែនៅចំពោះមុខមនុស្សជាទីស្រឡាញ់នឹងអ្នកជិតស្និតគេនឹងបង្ហាញរឹកពារខុសប្លែកពីគ្នា។
<< ឆឹស~~ដល់ចឹងមកធ្វើជាសម្តីផ្អែមណាស់ អាកូនក្បាលខូចឯងនេះ! >> អ្នកស្រីស៊ូហាសើចទាំងហួស
ចិត្តក្រវីក្បាលអស់សំណើចនឹងវិធីលួងរបស់កូនប្រុសកំហូចរបស់ខ្លួន។
សួនច្បារក្រោយផ្ទះ.....!!
តំណក់ទឹករាប់លានដំណក់កំពុងប្រណាំងប្រជែងគ្នាសម្រក់ទៅលើស្រទាប់នៃផ្កាចម្រុះពណ៌ក្នុងសួនធំ
ល្វឹងល្វើយរបស់វិមានត្រកូលផាកពិដោរក្លិនលំអង
ឈ្ងុយឆ្ងប់ពាស់ពេញផ្ទៃអាកាស បង្ហាញឨ្យឃើញរាង
កាយតូចល្អិតស្រឡឹងនៃក្មេងប្រុសជំទង់ឆ្នាំម្នាក់កំពុងឈរស្លុងអារម្មណ៍គយគន់សម្រក់របស់ផ្កានៅក្នុងសួនដោយស្នាមញញឹមនៅលើបបូរមាត់មិនរបេះ។
YOU ARE READING
💕💐ស្រឡាញ់ព្រោះស្រឡាញ់💍💕
Romanceមិនមែនជាការងប់ងល់មិនមែនជាការចង់យកឈ្នះតែជាក្តីស្រឡាញ់បែបដែលថាគ្រាន់តែបានប៉ះពាល់ក៏ចង់បានមកគ្រប់គ្រង...!! Park Sunghoon x Kim Sunoo
🌙💐ស្រឡាញ់គឺស្រឡាញ់💍💞
Start from the beginning
