"គឺគេ.........គេនៅខាងក្រោម" ជីមីនយំអោបយ៉ុងហ្គី។ យ៉ុងហ្គីអង្អែលខ្នងនឹងក្បាលលួងលោមជីមីន។

"អស់អីហើយគ្មានអ្នកណាមកនោះទេណាឈប់ខ្លាចទៅ" យ៉ុងហ្គីថើបសក់ក្បាលរបស់ជីមីនបន្តិចមុននឹងលើកជីមីនដាក់លើពូកនឹងលួងលោមគេអោយគេងវិញ។

នៅពេលដែលជីមីនគេងលង់លក់យ៉ុងហ្គីចុះពីលើពូកថ្នមៗនឹងបើកទ្វារថ្នមៗមុននឹងដើរចុះទៅខាងក្រោម។

"លោកប្រុស" អក្សរក្សម្នាក់អោនគោរពយ៉ុងហ្គីមុននឹងសម្លឹងមើលទៅសាកសពបុរសម្នាក់នោះ។

"អែងមានបានដឹងពីរឿងរាវពីក្រោយខ្នងគេទេ?" យ៉ុងហ្គីសួរទៅកាន់អក្សរក្សខ្លួន។

"នេះលោកប្រុស" អក្សរក្សម្នាក់ដើរមកនឹងហុចក្រដាសមួយទៅអោយយ៉ុងហ្គី។

ឈ្មោះ ផាក ជីនវ៉ូ

ភេទ ប្រុស

ថ្ងៃ ខែ ឆ្នាំ កំណើត 19/ 04/ 1985

"តែប៉ុណ្ណឹងទេ?" យ៉ុងហ្គីនិយាយរួចក៏ហុចក្រដាសនោះអោយទៅអក្សរក្សខ្លួនវិញ។

"នៅមានទៀតលោកប្រុស" អក្សរក្សនោះក៏ហុចក្រដាសមួយទៀតអោយទៅជីមីន។

"ជាមេខ្លោងនាំមនុស្សទាំងពីរភេទទៅលក់នៅក្រៅប្រទេស???" យ៉ុងហ្គីងឿងឆ្ងល់យ៉ាងខ្លាំងបុរសនេះជាជនមិនល្អតើមានរឿងអីពាក់ព័ន្ធជាមួយជីមីនរបស់គេ?

"យើងសុំអោយច្បាស់លាស់ជាងនេះ!!"និយាយរួចអក្សរក្សម្នាក់ទៀតក៏ដើរមកហុចក្រដាសមួយទៀត។

ធ្លាប់ជាប់ពន្ធធនាគារដោយសារចាប់ជំរិតក្មេងប្រុសម្នាក់រស់នៅទីក្រុងសេអ៊ូលឈ្មោះ ផាក ជីមីន អាយុ ១៣ ឆ្នាំលក់ទៅអោយថៅកែហាងពេជ្រនៅអឺរ៉ុប។

"អាចោម្សៀត" យ៉ុងហ្គីទាញកាំភ្លើងពីអក្សរក្សខ្លួនបាញ់ទៅលើបុរសម្នាក់នោះបន្ថែមដែលមើលទៅគេកំពុងតែត្រដរខ្យល់ប៉ុន្តែនៅពេលយ៉ុងហ្គីបាញ់មួយគ្រាប់ចុងក្រោយគេក៏ដាច់ដង្ហើមបាត់។

"លោកប្រុស!!លោកប្រុសសម្រួលអារម្មណ៏សិនទៅ" អក្សរក្ស ២ ៣ នាក់ជួយគ្រាយ៉ុងហ្គីមកអង្គុយសម្រួលអារម្មណ៏។ អ្នកខ្លះក៏ជូតសម្អាតនឹងអ្នកខ្លះក៏ដឹកសាកសពទៅបោះចោល។

យ៉ុងហ្គីដោយមានអារម្មណ៏ធូរទ្រូងបន្តិចគេក៏ដើរទៅខាងលើមើលជីមីន។

"ហឹម" យ៉ុងហ្គីដកដង្ហើមធំនៅពេលឃើញទឹកភ្នែកកករបស់ជីមីននឹងដៃអោបតុក្កតាមិនព្រមប្រលែង។

យ៉ុងហ្គីដកតុក្កតានោះចេញមុននឹងយកដៃជីមីនមកដាក់លើខ្លួនគេវិញ។

"អូនគេងចុះគេងអោយស្កប់ស្កល់ចុះរឿងគ្រប់យ៉ាងនឹងល្អឡើងវិញបងមិនដឹងថាមានរឿងនៅពីក្រោមខ្នងអូនប៉ុន្មានទៀតនោះទេ" យ៉ុងហ្គីអង្អែលក្បាលជីមីនរួចក៏អោនថើបជីមីនមុននឹងគេងជាមួយគ្នានៅលើពូកតែមួយនោះ។


365 ថ្ងៃWhere stories live. Discover now