"ហឹក....អ្ហឹក.....លោកខាង...."
"អ៊ុនប៊ីស្រវឹងហេីយ ម៉ោះខ្ញុំជូនទៅ...."
"ទេ! ខ្ញុំមិនបានស្រវឹងទេ តែខ្ញុំ....ខ្ញុំ...អ្ហឹក..."
"តែអីទៅអ៊ុនប៊ី? មានរឿងអីមែនទេ? អាចប្រាប់ខ្ញុំបានណាខ្ញុំនឹងជួយ"
"ទេ! ខ្ញុំប្រាប់លោកមិនបានទេ....អ្ហឹក..."
"អូខេៗខ្ញុំយល់ណា! មិនបាច់ប្រាប់ទេ។ យំមកអោយអស់មកយំមកណា៎អ៊ុនប៊ី"
អ៊ុនប៊ីក៏យំឡេីងមួយសន្ទុះធំ យំអស់ចិត្តហេីយក៏លាសុងខាងចូលក្នុងផ្ទះបាត់ ឯសុងខាងក៏មិនបានសួរនាំច្រេីនព្រោះឃេីញនាងបានធូរច្រេីនហេីយក៏បរឡានទៅផ្ទះបាត់ទៅ។
សកម្មភាពរបស់ពួកគេទាំងពីរបានដក់ជាប់ក្នុងភ្នែករបស់កម្លោះផាក ជីមីនដែលអង្គុយក្នុងឡាននៅឯជ្រុងម្ខាងទៀតជិតផ្ទះអ៊ុនប៊ី។
"ហឹស! ក្លាយជាប្រពន្ធយេីងហេីយនៅមកអង្គុយអោបថេីបប្រុសមិនចេះខ្មាសគេទេអីឬ? "ជីមីន
(Reader: ញុយ! ស្អីនឹងadminអានយូរៗទៅវល់ៗចឹង។ ប៉ាពន្ធស្អីគេទៀតហេីយ)
«ត្រឡប់ទៅកាលពី១ឆ្នាំមុនបន្តិច»
"ជីមីន! នេះកូនធ្វេីស្អីនឹងហាស៎? មិនចេះខ្មាសភ្នែកញាតិជិតខាងទេឬយ៉ាងមិច? "អ្នកស្រីផាកដេីរចូលមកជេរកូនប្រុសដែលកំពុងអង្គុយជញ្ជក់មាត់ស្រីកណ្តាលវាលល្ហល្ហែវនៅក្នុងកាស៊ីណូរបស់ខ្លួន
"ម៉ាក់មកបានយ៉ាងមិច"
"គឺម៉ាក់ដេីរមកនឹងហេីយ"
"ម៉ាក់..."
"ម៉ាក់យ៉ាងមិច"
"ម៉ាក់មិនគួរមកកន្លែងបែបនេះទេ"
"ឯងមិនចង់អោយម៉ាក់មក ព្រោះមិនចង់អោយម៉ាក់ឃេីញពីទង្វេីដ៏គម្រក់របស់ឯងមែនទេ។ នេះមិនមែនជាលេីកទី១ទេណាជីមីន ម៉ាក់អស់ការអត់ទ្រាំហេីយ"
"ម៉ាក់ចង់យ៉ាងមិច"
"នាងតូច....! ការជាមួយកូនប្រុសខ្ញុំទៅមេីលទៅកូនប្រុសខ្ញុំពេញចិត្តនាងណាស់"អ្នកស្រីផាកក៏លេីកចង្អុលដៃទៅចង្អុលស្រីម្នាក់ដែលអង្គុយជិតជីមីន។
"នាងចេញសិនទៅ"ជីមីនក៏ដេញនាងចេញព្រោះខ្លួនកំពុងមានការជាមួយម្តាយ
"ម៉ាក់ខ្ញុំមិនទាន់ចង់បានប្រពន្ធទេ"
"តែម៉ាក់ចង់អោយឯងមាន"
"ខ្ញុំមិនចង់មាន ម៉ាក់ចង់ធ្វេីស្អីខ្ញុំ"
"ឯងដឹងហេីយមែនទេថាម៉ាក់មានជំអឺអី? ឯងសាកគិតមេីលទៅថាបេីឯងហ៊ានជំទាស់នឹងបញ្ជារបស់ម៉ាក់ តេីនឹងមានរឿងអីកេីតឡេីង"
"ម៉ាក់.....នេះម៉ាក់គំរាមខ្ញុំមែនទេ"
"មែនហេីយ ឯងគិតថាម៉ាក់លេងបៀរជាមួយឯងឬ"
"ម៉ាក់តែខ្ញុំ....."
"គ្មានតែគ្មានស្ករស្អីទេ! ម៉ាក់សួរឯងជាលេីកចុងក្រោយព្រមឬមិនព្រម"
"ម៉ាក់ទុកឱកាសអោយខ្ញុំម្តងទៀតបានទេ"
"ឱកាសស្អីឯងទៀតហេីយ រឿងនេះម៉ាក់ឃេីញឡេីងចង់មួយលានដងហេីយ ឯងនៅមកសុំឱកាសអីទៀត"
"ម៉ាក់ខ្ញុំសុំអង្វរ! តែម្តងទៀតទេ។ បេីម៉ាក់មកឃេីញខ្ញុំក្នុងស្ថានភាពបែបនេះទៀតម៉ាក់ធ្វេីអីក៏បានដែរ។ ខ្ញុំហ៊ានស្បថ"
"អោយម៉ាក់ជឿឯងបានយ៉ាងមិច"
"សម្តីកូនប្រុសណា៎ម៉ាក់ ហ៊ាននិយាយហ៊ានធ្វេី"
"ល្អ! បេីឯងអះអាងបែបនេះហេីយ ម៉ាក់ក៏យល់ព្រមតាមនឹង"
ភាគទី៥
Start from the beginning
