ភាគទី៥

Start from the beginning
                                        

"យ៉ាងមិចឆ្លេីយមិនចេញមែនទេ"
"អ្នកស្រី​រឿងនេះគឺ...."
"កុំ​អ៊ុនប៊ី​! ទុកអោយអាកូនម្នាក់នេះវា​ឆ្លេីយវិញ"
"......"
"រកនឹក​ចម្លេីយឆ្លេីយមិនចេញមែនទេ​កូនប្រុស​សំណព្វចិត្ត​សំណព្វបេះដូង"

ជីមីន​នៅតែបន្ត​កាយវិការរឹង​ធ្មឹងមិនឆ្លេីយតបជាមួយអ្នកម្តាយធ្វេីមេីលតែគាំងនឹងរឿងអ្វីមួយចឹង​ព្រោះតែរាល់ដងអោយតែ​អ្នកស្រី​ផាកស្តីថាអោយដឹងតែជីមីនមិននៅស្ងៀមឡេីយ​ តមាត់មិនដាច់ឡេីយ​ ប៉ុន្តែ​ឥឡូវ​នេះជាស្អីវិញគេធ្វេីរឹកពារហាក់ដូចជាកោតខ្លាចអ្នកស្រីផាកខ្លាំងណាស់។

"មិនបាច់និយាយច្រេីនទេ! ភ្ញៀវ​នៅចាំឯងក្នុងពិធីច្រេីនណាស់ទៅជួបរាក់ទាក់សិនទៅ​ ហេីយរឿងដែលម៉ាក់ឃេីញ​អម្បាញ់មិញ​នេះចាំស្អែកចាំចាត់ការតាមក្រោយ។​ ម៉ាក់នឹងមក​ជម្រះបញ្ជីជាមួយឯងនៅថ្ងៃស្អែក"

"ចំណែកឯ​អ៊ុនប៊ី​ក៏ត្រូវមានចំណែកពាក់​ព័ន្ធ​ដែរយល់ទេ"អ្នក​ស្រី​ផាកថាអោយជីមីនដែលជាកូនប្រុសរួចហេីយក៏បែរមកនិយាយជាមួយ​អ៊ុនប៊ី​យ៉ាងស្រទន់វិញ។

"បាទម៉ាក់"
"ចាសអ្នកស្រី"

"តោះទៅក្នុង​កម្មវិធី​វិញទៅ"ចប់ប្រយោគនេះភ្លាមក៏នាំគ្នាចែកជេីងដេីរសំដៅទៅក្នុង​កម្មវិធី​រៀងៗខ្លួន។

«ចប់​កម្មវិធី​»

សុងខាងក៏បានជូន​អ៊ុនប៊ី​មកផ្ទះវិញហេីយពេលមកដល់ក៏ចុះទៅបេីកទ្វារអោយ​អ៊ុនប៊ី​ដែលជា​ទម្លាប់​របស់​សុភាព​បុរស។
តែពេលឃេីញ​អ៊ុនប៊ី​ចុះពីលេីឡានភ្លាមក៏ស្រាប់តែស្រងាកចិត្តព្រោះឃេីញ​ទឹកមុខ​អ៊ុនប៊ី​ខុសប្រក្រតី។

"អ៊ុនប៊ី​មានរឿងអីមែនទេបានជាទឹកមុខមេីលទៅមិនស្រួលសោះ"សុងខាង

"គឺ...គឺ...ហឹកលោក...លោកសុងខាង​........"មិននិយាយអីច្រេីន​ អ៊ុនប៊ី​ស្រាប់តែស្រែកយំហៅឈ្មោះ​សុងខាងដែលឈរនៅចំពោះមុខតែម្តង​។ នាងទន់ខ្លួនសឹងតែដួលទៅលេីដីទៅហេីយតែសំណាង​សុងខាងជួយទ្រមិនអោយដល់ដីទាន់​។

"អ៊ុនប៊ី​! អ៊ុនប៊ី​...នេះមានរឿងអីអាចប្រាប់ខ្ញុំបានទេ"សុងខាងដែលកំពុង​អង្គុយ​អោបលួងលោម​អ៊ុនប៊ី​នោះ​ក៏សួរឡេីងដោយបារម្ភព្រោះមិនដែលឃេីញ​អ៊ុនប៊ី​បែបនេះពីមុនឡេីយ។

រឿង​ :  ជាប់ចិត្តជំពាក់ស្នេហ៍​Where stories live. Discover now