« ញ-ញាំបាយល្ងាចឬ??... »

« ពិតមែនហើយ!!.... »

« ខ្ញុំមិចនិងអាចបដិសេដជាមួយបងបានទៅ....
ហិហិ... »ពាក្យសម្ដីកូនក្មេងតបមកវិញព្រមទាំងញញឹមលឹបភ្នែកដាក់ជុងគុកធ្វើអោយគេញញឹមតាមហើយក៏លើកដៃញីសក់ទន់រលោងលេង
ថ្នមៗទាំងអារម្មណ៍កំពុងតែហោះអណ្ដែតនឹកដល់រាងកាយតូចម្នាក់ទៀតដែលតែងតែរត់ពេញការគិតរបស់គេគ្រប់ពេលវេលា...

*ភោជនីយដ្ឋាន ស៊ូសុី

         ចំណាយពេលក្នុងការធ្វើដំណើរមិនយូរប៉ុន្មានជុងគុកនិងឈីគូក៏បានភោជនីយដ្ឋានល្បីមួយកន្លែងប្រចាំទីក្រុងតូក្យូប្រទេសជប៉ុន។ជុងគុកក៏បានកក់តុមួយដែលនៅជាន់ទីពីរជាកន្លែងស្ងប់ស្ងាត់និងមានអាងទឹកតូចមួយព្រមជា
អំពូលភ្លើងពណ៍មាសព័ទ្ធជុំវិញបង្គើតបានជាបរិយាកាសរូមេ៉ទិចសម្រាប់គូរស្នេហ៍ដែលបានមកទីកន្លែងនេះ....។

« អរគុណ!!... »ឈីគូបន្លឺឡើងនៅពេលជុងគុកដើរតួជាសុភាពបុរសទាញកៅអីអោយគេអង្គុយ។ជុងគុកគ្រាន់តែញញឹមតបហើយក៏ដាក់ខ្លួនអង្គុយទល់មុខរាងតូចនិងទាញមីនុយមកមើល...

« ឈីចង់ញាំអីកម្មង់ចុះ កុំខ្លាចចិត្តបងអី!!.. »

« បាទ..បងជុង!!!..... »ឈីគូងក់ក្បាលផ្នក់ៗមុននិងទាញមីនុយមកមើលហៅក៏ហៅអាហារដែលខ្លួនចង់ញាំ ចំណែកជុងគុកក៏ដូចគ្នាបន្ទាប់ពីហៅរួចរាល់អ្នករត់តុក៏ចេញទៅវិញបន្សល់ទុកតែភាពស្ងប់ស្ងាត់អោយពួកគេទាំងពីរអ្នក...

« និយាយអញ្ជឹងថ្ងៃស្អែកឈីទៅចូលរួមកម្មវិធីរបស់លោករដ្ឋមន្ត្រីដែលទេ??.... »សម្លេងមាំបន្លឺឡើងកាត់ភាពស្ងប់ស្ងាត់ព្រមទាំងកែវភ្នែកស្រទន់សម្លឹងមើលមុខតូចរងចាំចម្លើយ...

« ប្រហែលជាទៅហើយ ព្រោះប៉ានិងគាត់ជាមិត្តស្និតស្នាលនិងគ្នា!!!.... »បាតដៃតូចទ្រត់និងតុទ្រចង្កាខ្លួនឯងមុននិងញញឹមតបទៅកាន់ជុងគុកវិញ...
« ចុះបងជុងវិញនុះ??... »

« អ្ហឹម...បងមិនអាចខកខាតបានទេ!!.... »

« ចុះជីននីនិងអ្នកមីងនោះ??... »

« ក៏ដូចគ្នា.... »

« ហាហា...ខ្ញុំមិនហ៊ានស្រមៃទេថាបើជីននីឃើញអាហារដែលតម្រៀបពេញតុនោះគេនិងធ្វើបែបណា!!... »សម្លេងតូចបន្លឺឡើងដោយភ្លេចខ្លួនពេលនឹកឃើញដល់ចរិកក្មេងម្នាក់នោះអោយតែឃើញរបស់ញាំលោភលន់ជាងឃើញមាសទៅទៀត តែគេក៏មិនបានដឹងថាចរិកភ្លេចខ្លួនរបស់គេគួរអោយស្រលាញ់យ៉ាងណាចំពោះមនុស្សដែលអង្គុយទល់មុខខ្លួន...

ស្នេហ៍លោកជនពាលजहाँ कहानियाँ रहती हैं। अभी खोजें