" អុស៎អ្នកនាងមករកអ្នកប្រុសជុងគុកមែនទេ " ពេកឮសម្លេងដែលស្រែកសួរនាងក៏ក្រឡេកមើល.ឃើញស្រតូចម្នាក់មានដៃជើងស្រឡូនស្រស់ស្អាត មែនទែននាងពាក់អាវរបៀបជាអាវធំៗដែលមានប្រវែង វែងហួសនិងខោខ្មៅខ្លីត្រឹមភ្លៅជាមួយនិងស្បែកជើងប៉ាត់តារួមទាំងពាក់មួកនិងម៉ាស់🌚
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
" បា...អរចាស៎ "
" គឺអ្នកប្រុសនៅក្នុងសួនច្បារក្រោយវីឡាឯណោះអ្នកនាងមកតាមខ្ញុំមក " ថារួចនាងក៏នាំផ្លូវស្រីតូចទៅកាន់កន្លែងដែលជុងគុកនៅ
" នៅជាគាត់ នាងចឹងខ្ញុំាុំទៅធ្វើកិច្ចការវិញហើយ " ចង្អុលប្រាប់ស្រីតូចរួចនាងក៏សុំអនុញ្ញាតស្រីតូចទៅធ្វើការងារនាងវិញ
" បងគុក នឹកណាស់ " ផឹប ក្រោយអ្នកបម្រើនោះចេញទៅបាត់ស្រីតូចក៏រត់ទៅអោបជុងគុកតាមអារម្មណ៍នឹករបស់ខ្លួន តែវាធ្វើឲ្យអ្នកដែលត្រូវគេអោបនោះស្លឺភ្នែកតែម្ដងមិនដែលស្គាល់គ្នាផងមិចក៏មកអោបគេបែបនេះ
" អឺ....អឹអ្នកនាងលែងខ្ញុំសិនទៅនេះពួកយើងធ្លាប់ស្គាល់គ្នាដែលហេស " ព្យាយាមរុញអ្នកកំពុងអោបខ្លួន
" បងគុកគឺអូនមីននីនោះអី " ក្រោកចេញពីជុងគុកហើយស្រីតូចក៏ដោះម៉ាស់ឲ្យជុងគុកមើលមុខព្រោះស្ដាប់អហនកម្ខាងទៀតនិយាយដូចជាមុនស្គាល់ខ្លួនឡើយ
" ហាស......មីននីមិចក៏...អឺ " រាងក្រាស់ជុងគុកក្រោយពីបានឃើញមុខអ្នកម្ខាងទៀតហើយគេភ្ញាក់ផ្អើលជាខ្លាំងនេះមិចក៏....
" ហិហិ ...កុំភ្ញាក់ផ្អើលអីព្រឹកមិញអូនទៅផ្សារដើរលេងលោកប៉ាបានឲ្យអង្គរក្សតាមការពារអូន មីននីធុញខ្លាំងណាស់ទើបបន្លំខ្លួនជាស្រីហើយក៏មករកបងតែម្ដងទៅ " គេគឺផាកជីមីនកូនប្រុសតែម្នាក់គត់របស់លោកផាកដែលជាម៉ាហ្វៀរប្រចាំប្រទេសកូរ៉េ មូលហេតុនេះហើយទើបលោកផាកឲ្យកូនចៅដើរតាមជីមីនតែកូនគាត់នេះណាជាក្មេងក្បាលរឹងនិយាយមិនស្ដាប់គ្នាទេជីមីនចង់មានសេរីភាពគេតែងតែគេចពីកូនចៅប៉ារបស់គេរហូតឯលោកផាកគាត់ខ្លាចកូនមានគ្រោះថ្នាក់ទើបធ្វើបែបនេះ
" អូនធ្វើបែបនេះលោកអុំបារម្ភស្លាប់ហើយ ពេលនេះមិនដឹងជាបញ្ជាឲ្យកូនចៅតាមរកអូនយ៉ាងមិចទេ ថ្ងៃក្រោយកុំធ្វើបែបនេះទៀតណាមីននីអូនក៏ដឹងថាប៉ាអូនជាអ្នកណាគាត់ធ្វើបែបនេះក៏ព្រោះតែស្រឡាញ់និងបារម្ភខ្លាចអូនមានគ្រោះថ្នាក់ទើបគាត់សុខចិត្តជំទាស់និងមីននីអូនក៏ដឹងថាអូនចង់បានអីក៏គាត់រកឲ្យទាំងអស់គ្រាន់តែប៉ុន្នឹងធ្វើដើម្បីគាត់វិញមិនបានទេហេសមីននី យ៉ាងណាវាក៏ការពារសុវត្ថិភាពអូនដែល"
" បងប្រុសចឹងអូនខុសខ្លាំងណាស់មែនទេ "ជីមីននិយាយទាំងអោនមុខចុះ
" អូនមិនខុសទេអូនគ្រាន់តែធ្វើតាមអារម្មណ៍ ជាកូនក្មេងរបស់អូនបងដឹងឥឡូវខលទៅប្រាប់ហើយសុំទោសប៉ាទៅ "
" បាទ " តបនិងជុងគុករួចគេក៏ដើរទៅនិយាយទូរសព្ទជាមួយនិងលោកផាកធ្វើឲ្យគាត់អស់បារម្ភព្រោះដឹងថាជីមីននៅជាមួយជុងគុក
" បងគុកអូននិយាយជាមួយប៉ារួចហើយ "
" ហឹម...ហើយអូនមករកបងមានការអី "
" គឺនឹកនិងណា បងគុកតាំងពីមានគូដណ្ដឹងមកមិនដែលតែទៅលេងមីននីសោះ "
" តេទៅធ្វើអី ហាសអាកូនទារ "
" អាវ...មើលនិយាយ "
" និយាយយ៉ាងមិចហាស ...អេក្រោកឈរឡើងធ្វើស្ដាយផងបងថតមួយ "
" ហិហិថតឲ្យស្អាតណា "
ក្រឹប
" រួចហើយ "
" បងថតយកទៅធ្វើអី "
" គឺផ្ញើឲ្យប៉ាអុំមើលកូនស្រីគាត់និងណា "
" អ្នកណាស្រីកុំចេះតែថាប្រយ័ត្នអូនវៃណា "
" រួចត្រង់ណាស់ថាខ្លួនអែងជាប្រុស ប្រាប់បងមកមើលរូបរាងឲ្យដូចស្រី នៅមកតែងខ្លួនស្រីទៀតរឹតតែដូចលើសដើមចាំបងប្រាប់ប៉ាអុំឲ្យរកប្ដីឲ្យមួយកុំឲ្យមីននីអផ្សុកអេយកមិត្តបងល្អទេ " ឃើញជីមីនខឹងគេក៏និយាយញោះលើសដើមនៅលើកយកមិត្តខ្លួនមកនិយយទៀតទាងដែលដឹងហើយថាជីមីននិងស៊ូហ្គាមិនដែលត្រូវគ្នាជួបមុខពេលណាឈ្លោះពេលនិង
" កុំនិយាយអាខ្មោចជប៉ុននិងអោយអូនឮទោះប្រុសមួយផែនដឹងនៅសល់តែគេក៏អូនមិនយកដែលសុខចិត្តនៅព្រៅហឹដ "
" អោយតែដូចមាត់ ចាស់ៗតែងតែថាស្អប់ជំពប់លើប្រយ័ត្នលង់មិត្តបងមិនដឹងខ្លួនណា មីននី "
" អាបងគុកឆ្កួត អូយ " ថាងាកមកវៃជុងគុកតែមានឯណាទាក់ជើងនិងដុំថ្មដួលលើជុងគុកហេតុការនេះធ្វើឲ្យអ្នកដែលទើបនិងដែលមកឃើញយល់ច្រឡំថាពួកគេចង់ថើបគ្នា
" ធ្វើស្អីនិង "
មានអារម្មណ៍ថាការសរសេររបស់ខ្លួនឯងភ្លាវហើយជាន់ពាក្យគ្នាច្រើនណាស់🥺
Write by.ប្រពន្ធពូហ្គា¯\_(ツ)_/¯
YOU ARE READING
💫ប្រពន្ធបង💫
Short StoryJk .កុំធ្វើបាបបងពេក បងជាមនុស្សមិនមែនតុក្កតាមិនចេះឈឺ មិនចេះយំនោះទេ😓 . Tae .ជួបគ្នាម្ដងទៀតអូននិងប៉ះពៅរឿងគ្រប់យ៉ាងឲ្យទៅបង . jungkoo top taehyung bttm
ភាគ6.តែងស្រី
Start from the beginning
