{ហេតុអី​អូនយំ? }Part 41

Start from the beginning
                                        

«បាទ»Jimin ឆ្លេីយទាំងសំឡេងចាប់ផ្ដេីមញ័រព្រោះតែសម្ដីរបស់រាងក្រាស់​ មកដល់ក៏មកផ្ទះអញ្ចឹងឬ​ នេះមេីលមកគេល្ងង់ណាស់ហេីយ​មេីលទៅ​ បានជាមកនិយាយកុហុសគេស្រស់បែបនេះ​ រូបភាពដែលគេនឹងនាងបណ្ដេីរគ្នាលោតឡងពេញខួរក្បាលរបស់គេ​ ធ្វេីអោយរបួសដែលនៅឈឺនៅឡេីយនោះ​ ឈឺខ្លាំងលេីសមុនទៅទៀត។

«មែនហេីយ​ អង្គុយសិនទៅមោះ»Jungkook ញញឹមស្រស់កាន់ដៃរបស់រាងតូចនាំទៅអង្គុយក្នុងបន្ទប់ទទួលភ្ញៀវ​ ព្រោះថាគេមានរបស់អោយប្រពន្ធរបស់គេ។

«នេះបងអោយអូន»Jungkook ហុចដបទឹកអប់ដែលគេទិញពី new york អោយទៅរាងតូច​ គេចាំបានថាប្រពន្ធគេចូលចិត្តប្រេីក្លិនបែបនេះណាស់​ ទេីបគេខំដំរងជួរទិញឡេីងពីថ្ងៃទម្រាំតែបាន។

«អរគុណ​»Jimin ហូរទឹកភ្នែក​ដោយទប់មិនបាន​ ព្រោះតែគេគិតថាវាគ្រាន់តែជារបស់លួងចិត្តដែល Jungkook នាយអោយគេតាមការគោសមតែប៉ុណ្ណោះ​ ។

«ម៉េចក៏យំអញ្ចឹងហឺម»Jungkook លេីកដៃជូតទឹកភ្នែកចេញពីថ្ពាល់របស់រាងតូចចេញ​ នឹងសួរទាំង​ឆ្ងល់​ តេីមិនចូលចិត្តឬមានបញ្ហាអីមែនទេបានជាគេយំបែបនេះ​ ។

«គ្រាន់តែរំភេីប​ (នឹងសរសេីរលោកពូកែសម្ដែងពេកហេីយ)»Jimin បញ្ចប់ឃ្លាចុងក្រោយក្នុងចិត្តទាំងញញឹមជូរចត់​ ចំណែកទឹកភ្នែករឹតតែហូរមកមិនឈប់​ នាយពូកែពេកហេីយពូកែខាងសម្ដែងខ្លាំងណាស់​ នេះកន្លងមកគេល្ងង់ពិតមែនមេីលមិនដឹងទាល់តែសោះថានាយពូកែសម្ដែងដូចជាការពិតបែបនេះ​ គេខំសង្ឃឹមមករហូតគិតថានាយអោយឪកាសគេ​ តែចុងក្រោយវាគឺក្លែងក្លាយទាំងអស់។

«អីយ៉ា​កុំយំអីក្មេងឆ្លាត»Jungkook ញញឹមនឹងទាញកាយតូចមកអោបក្នុងទ្រូងរបស់ខ្លួន​ ​នឹងរបស់ដែលគេអោយ​ បេីមានឪកាស​ទៅទៀត​ គេនឹងទិញរបស់ល្អៗអោយច្រេីនអោយរាងតូច។

«ហឺម»Jimin ងក់ក្បាលតិចៗតបនឹងរាងក្រាស់​ គេសម្ងំអោយនាយអោបអស់ចិត្ត​ ព្រោះថាបន្តិចទៀតនាយប្រហែលជាលែងមានឪកាស​បោកប្រាស់គេទៀតហេីយ​ ។




@Busan

   
       Namjoon កំពុងតែសម្លឹងមេីលប្អូនស្រីជីដូនមួយរបស់ខ្លួនធ្វេីអ្វីក៏មិនដឹង​ ហាក់ដូចជាមមាញឹកខុសធម្មតា​ ព្រោះពីមុនមកនាងមិនមែនមនុស្សឧស្សាហ៍អីនោះទេ​ តែមកឃេីញនាយឈរបញ្ជាបុគ្គលិកបែបនេះ​ គេពិតជាអត់ឆ្ងល់មិនបានពិតមែន។

«ឯងកំពុងតែធ្វេីអី? »Namjoon សួរទៅប្អូនស្រីទាំងលេីកចិញ្ចេីម​ ព្រោះតែកំពុងឆ្ងល់។

«ខ្ញុំកំពុងរៀបចំកម្មពិធីមង្គលការអោយមិត្ត»Hwamin ងាកមកតបនឹងគេទាំងញញឹម​ តែបងប្រុសនាងមិនញញឹមដាក់នាងវិញសោះ​ ព្រោះតែគេកំពុងគិតថាមិត្តម្នាក់ណារបស់នាងទៅ​ មេីលទៅសំខាន់ណាស់ហេីយបានជានាងចេញមុខដោយខ្លួនឯងបែបនេះ។

«មិត្ត​! មិត្ត​ម្នាក់ណា? »Namjoon

«បងស្គាល់គេច្បាស់ណាស់​ បងឯងចាំមេីលណា​ ពេលដែលដល់ថ្ងៃបងដឹងមិនខានទេ»Hwamin​ នាងងាកតបនឹង Namjoon ម្ដងទៀត​ មិនស្គាល់អញ្ចឹង​ឬ ទេីបតែរករឿងគេប៉ុន្មានខែនឹងសោះធ្វេីមិនស្គាល់អីណា​ ។

«អ្នកណាគេអញ្ចេះ»Namjoon ឈរគិតម្នាក់ឯង​ តេីមិត្តរបស់គេម្នាក់ណាទៅ​ ហេីយសំខាន់នាងនិយាយគេស្គាល់ច្បាស់ទៀត​ អញ្ចឹង​បានន័យថា​ម្នាក់នឹងប្រាកដជាជិតស្និតនឹងគេហេីយមេីលទៅ​ តែម៉េចក៏គេនឹកមិនឃេីញសោះអញ្ចឹង។

«បងនៅឈរដល់ណា​ យប់ហេីយខ្ញុំឃ្លាន»Hwamin ស្រែកហៅនាយពេលដែល​នាងដេីរទៅហេីយនៅមិនឃេីញនាងដេីរទៅតាមទៀត​ ប្រុងឈរដល់ព្រេកស្អែកឬយ៉ាងម៉េច។

«ទៅហេីយ​ៗ»Namjoon រហ័យដេីរទៅតាមប្អូនស្រីយ៉ាងលឿន​ ហេីយក៏មិនបានគិតច្រេីនអ្វីទៀតដែល។




សុំទោសចំពោះកំហុសឆ្គងក្នុងភាគនេះ​
សរសេរដោយ​ ហានណា

អាពាហ៍ពិពាហ៍​បង្ខំ🥀(complete✔️)Where stories live. Discover now