ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រីEp37

Start from the beginning
                                        

«សុងកាង»អណ្ដាតគ្រលាស់ហៅឈ្មោះបុរសឈរ
ក្បែរ ភ្នែកងើយសម្លឹងមើល ប៉ុន្តែគូថជាប់គាំងស្ងៀម
នឹងស្មៅ មិនព្រមងើប គេរង់ចាំមើលសិនថា សុងកាង
និយាយប្រាប់ ព្រោះតែស្គាល់ខ្លួនឫមួយក៏និយាយ
ចោលតាមបែបមនុស្សខូចខិលតាំងពីដំណើតរបស់
គេ។

«លោកនាយករដ្ឋមន្រ្តីមិនក្រោកមករាក់ទាក់មិត្ត
ចាស់ទេហ្អ៎៎េស?»ស្ដាប់ប្រយោគ សុងកាង ចប់
អ្នកដែលតាមសង្កេតមុននេះក៏ក្រោកក្រេស ស្ទុះទៅ
ឱបនាយកំលោះជាមិត្តជាប់តាមសេចក្ដីនឹករលឹក
ក្រោយបែកគ្នាអស់រយៈពេលជាង៤ឆ្នាំ។

«រដ្ឋមន្ត្រី!!!»ឃើញថាមនុស្សប្រុសមិនស្គាល់មុខ មក
ឱបក្រសោបមនុស្សប្រុសដែលខ្លួនស្រឡាញ់ កំលោះ
តូចក៏ហៅសព្វនាមលោកនាយករដ្ឋមន្ត្រី រួចលើកដៃ
ទាំងសងខាងហុចឲ្យគេ ចង់ឲ្យគេពរឌឺ សុងកាង ម្ដង កុំឲ្យបានដៃឧបរឹតរបស់គេពេក។











«អឹប...តោះ!ទៅបងជូនទៅញាំុអី»ដឹងចិត្តក្មេង មិន
ឲ្យខកបំណង គេក៏លូកដៃលើករាងកាយតូចល្អិត
ដាក់ច្រកគៀវពីខាងមុខ ចំណែកអ្នកខ្លះពេលបាន
ដូចចិត្តក៏លើកដៃទាក់កគេជាប់ ហើយលួចលាន
អណ្ដាតដាក់ សុងកាង ក្នុងនាមជាអ្នកឈ្នះ។

«មកតាមយើង»ជុងហ្គុក មិនតប តែព្រមដើរតាម
សុងកាង ព្រោះគេរស់នៅតំបន់នេះ ប្រាកដជាដឹង
ច្បាស់កន្លែងណាគួរទៅ កន្លែងណាមិនគួរទៅ។

SKIP...

បន្ទាប់ពីញាំុអាហារឆ្អែតពេញពោះ អ្នកដែលខឹងងរ
ង៉ក់មុននេះ ក៏ប្រែជាសប្បាយចិត្ត សើច ញញឹម
ញញេម មិនឈប់ ជាហេតុបណ្ដាលឲ្យ សុងកាង
ឃើញហើយអត់នឹងញ៉ោះមិនបាន៖

«លោកនាយករដ្ឋមន្ត្រី ពរក្មេងម្នាក់នេេះដើរទៅដើរ
មកពេញមួយយប់ហើយ ស្រឡាញ់អីក៏ស្រឡាញ់ខ្លាំងម្ល៉េះ? ស្រឡាញ់ដូចជាកូនបង្កើតឫ?»សុងកាង ធ្វើពើជាសួរ ទាំងស្មានដឹងតាំងពីដំបូងថា ទំនាក់ទំនងរវាង ថេយ៉ុង និង ជុងហ្គុក ជាទំនាក់ទំនងបែបណា។បើ
មិនសីុជម្រៅលើសមនុស្សធម្មតា មិនមែនមើលថែ
ថ្នាក់ថ្នម មិនឲ្យទាស់ចិត្តបែបនេះឡើយ។







«ត្រូវហើយ យើងស្រឡាញ់ ថេយ៍ ដូចកូនបង្កើត » ជុងហ្គុកងក់ក្បាល ឆ្លើយតបទៅកាន់ សុងកាង ដែលជាពួកម៉ារាប់អានគ្នាតាំងពីរៀនវិទ្យាល័យម្ល៉េះ មិននឹកស្មានសោះថាមកជួបគ្នានៅយប់នៃពិធីបុណ្យណូអែល ថែមទាំងស្គាល់គេច្បាស់ ទាំងដែលគេតែងខ្លួនបិទបាំងជិតឈឹង មើលតែភ្នែកមិនចង់ឃើញផង។

ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រីWhere stories live. Discover now