ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រីEp:៣៥

Start from the beginning
                                        

ជុងហ្គុក តាមសម្លឹងមើលភ្នែកនាយតូច ដោយក្រសែ
ភ្នែកអាណិត អាសូរ និង ឈឺចាប់ក្នុងពេលតែមួយ។
គេយល់ពី ថេយ៉ុង ច្បាស់ ព្រោះពួកគេទាំងពីរគឺដូច
គ្នា ហើយកាន់តែដឹងច្បាស់ថា សំឡេងសើចមុននេះ
ជាការសើចចំអកឲ្យខ្លួនឯង។

ងារជាទំទាវតូច អស្ចារ្យណាស់ឫ? តាមពិតវាគ្មានអ្វី
អស្ចារ្យសូម្បីតែបន្តិចសម្រាប់តែ ថេយ៉ុង ប៉ុន្តែវាពិត
ជាមានតម្លៃ និង មានន័យបំផុត បើងារនេះទទួល
បាន ព្រោះតែមនុស្សដែលយើងស្រឡាញ់ មាន
តំណែងជា នាយករដ្ឋមន្ត្រី តែគួរឲ្យស្ដាយណាស់
ងារជាជំទាវតូច មានរយៈពេលខ្លីពេក មានត្រឹមតែ
ជាង២ខែទៀតប៉ុណ្ណោះ ហើយអ្នកដែលទទួលបន្ត
ហើយពេញមួយជីវិត គឺជា ព្រះនាង ហ្វាវីដា មិនមែន
គីម ថេយ៉ុង។





«អឹប»ជុងហ្គុក មិនមាត់ តែលោដៃលើកក្មេងដាក់
លើចង្កេះបីដើរចូលខាងក្នុងបន្ទប់គេង ហើយ
ដាក់ឲ្យឈរលើពូក ទើបទម្លាក់ចុងច្រមុះថើបថ្ងាស
សរលោងស្រិលមួយខ្សឺត មុននឹងនិយាយ៖

«បេះដូងបងមានតែមួយ ហើយប្រគល់ជូនអូនអស់
តាំងពីជួបគ្នាថ្ងៃដំបូងមកម្ល៉េះ ចំណែកតំណែងជំទាវ
តូច ក៏មានតែម្នាក់គត់ មិនអាចមានពីរឫបីឡើយ!
ត្រូវចងចាំថា ទោះបីបងរៀបការជាមួយស្រីផ្សេង ក៏
តំណែងអូននៅតែជាលេខ១ជានិច្ច បងមិនព្រមឲ្យ
អ្នកណាឈរលើតំណែងរបស់អូនជាដាច់ខាត!»ថ្ងៃ
ខាងមុខ គឺជាពេលវេលាដែលមិនទាន់នឹងមកដល់
យើងមិនគួរគិតពីវាពេកទេ គួរគិតពេលនេះ ម៉ោងនេះ
វិនាទីនេះ ហើយប្រើវាឲ្យមានន័យប្រសើរជាង។ គេ
យល់ច្បាស់ពីអារម្មណ៍ ថេយ៉ុង ថាបែបណា គេមិន
អាចហាមមិនឲ្យគិតពីវាបានទេ រឹតតែមិនអាចបញ្ឈប់
ពេលវេលាឲ្យឈប់ត្រឹមនេះ ប៉ុន្តែគេ និង ថេយ៉ុង ក៏
អាចប្រើពេលវេលាដែលសេសសល់ប្រើវាឲ្យមានន័យ
ដែរ ថ្ងៃខាងមុខបែបណា ចាំគិតទៀត សំខាន់ពេល
នេះ ពួកគេសប្បាយរីករាយ និង មានភាពកក់ក្ដៅ
ពេលបាននៅជាមួយគ្នា។

«អូនមិនចង់បានតំណែងឫងារអ្វីទាំងអស់ តែអូនក៏
មិនចង់ឲ្យអ្នកណាមកឈរកន្លែងអូនដែរ អ្ហឹកៗ តែ
រដ្ឋមន្ត្រីកុំបាច់បារម្ភអី អូនមិនធ្វើឲ្យរដ្ឋមន្ត្រីពិបាកចិត្ត
ដោយសារអូនទេ ថ្ងៃនោះឈានមកដល់ អូននឹងឈានជើងចាកចេញ»









ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រីWhere stories live. Discover now