ភាគទី18:មើលថែគេឲ្យល្អផង

Start from the beginning
                                        

<<អស់លោក លោកស្រី សុភាពបុរសសុភាពនារីទាំងឡាយដែលបានមានវត្តមាននៅទីនេះពេលនេះក៏ដល់ពេលវេលាដែលកម្មវិធីនឹងចាប់ផ្ដើមហើយ សូមគោរពអញ្ជើញដល់គ្រួសាររបស់លោកចន ឡើងលើវេទិកាដើម្បីធ្វើការណែនាំខ្លួនរបស់អគ្គនាយកថ្មីរបស់សម្ព័ន្ធចន សូមអញ្ជើញ>>បន្ទាប់ពី MC បានប្រកាសរួចក្រុមគ្រួសាររបស់ជុងហ្គុក ក៏ឡើងទៅព្រមគ្នា ប៉ុន្តែជុងហ្គុក នាយសុខចិត្តមិនឡើងទៅព្រោះអត់ពីខ្លួនគេមួយក៏មិនមែនជាបញ្ហាដែរ ហើយណាមួយក្រុមហ៊ុននេះនឹងក្លាយទៅជារបស់ខ្លួននៅថ្ងៃអនាគតម្លោះហើយចាំពេលនោះមកដល់នាយនឹងធ្វើឲ្យពេញមុខពេញមាត់

"សូមគោរពភ្ញៀវកិត្តិយសទាំងអស់ដែលមានវត្តមាននៅទីនេះ កម្មវិធីជប់លៀងនៅក្នុងយប់នេះគឺខ្ញុំធ្វើឡើងដើម្បីប្រកាសជាផ្លូវការ នៃការឡើងធ្វើជាអគ្គនាយកថ្មីរបស់កូនប្រុសទីពីររបស់ខ្ញុំ ហើយសូមអស់លោកដែលធ្វើការជាមួយពួកយើងសូមបន្តរួមសហការជាមួយគ្នាបន្តទៀត" លោកចន កាន់ក្បាលមេក្រូនិយាយទាំងញញឹមទៅកាន់ភ្ញៀវដែលនៅក្នុងពីធីហើយគ្រប់គ្នាក៏ទះដៃអបអរសាទរទៅកាន់នាយកថ្មីថ្មោងរបស់ក្រុមហ៊ុនផលិតទឹកអប់ម៉ាកល្បីដែលធំជាងគេក្នុងទីក្រុង(Admin មិនសូវជំនាញអាខាងចឹងៗដែរ បើសរសេរទៅមានការខ្វះខាតសូមអធ្យាស្រ័យ🙏)

"ឯងមិនស្ដាយបន្តិចទេ?"យុនហ្គី សួរទៅកាន់ជុងហ្គុក ពីរឿងក្រុមហ៊ុន

"អត់ទេ យ៉ាងណាចុងក្រោយបងប្រុសក៏គង់តែផ្ទេរមកឲ្យយើងដដែលទេ គ្រាន់តែមិនទាន់ដល់ពេលប៉ុណ្ណោះ"មែនហើយមានរឿងអីត្រូវសោកស្តាយបើជារបស់នាយស្រាប់ទៅហើយ គ្រាន់តែឲ្យបងប្រុសកាន់ជំនួសសិនប៉ុណ្ណោះ

"ទៅយើងក៏ដឹង"យុនហ្គី

"ខ្ញុំសុំទៅបន្ទប់ទឹកមួយភ្លែត"ថេយ៉ុង អង្គុយយូរមានអារម្មណ៍ថាធុញទើបដកខ្លួនចេញទៅក្រៅមិនបានទៅបន្ទប់ទឹកដូចដែលថាឡើយ

"ឲ្យបងទៅជាមួយដែលទេ?"ស្ដាប់មើលចុះ គេចង់ទៅបន្ទប់ទឹកជាមួយ?មិនបានទេទោះបីជាថេយ៉ុង ជាប្រុសមែនតែគេកំណាញ់ណាស់មិនងាយឲ្យអ្នកណាមកពាក់ព័ន្ធនឹងរឿងផ្ទាល់ខ្លួនឡើយ

♥️🔥ប្រជែងស្នេហ៍🔥♥️Where stories live. Discover now