« អឺដឹងហើយ បានហើយចឹង »នាយផ្ដាច់ការសន្ទនាជាមួយកំពូលមិត្តហើយងាកមករកនាយតូចវិញ ។
«ឯងត្រឡប់ចូលទៅក្នុងវិញទៅ យើងមានការងារត្រូវធ្វើ »
« អត់ទេ ខ្ញុំចង់ទៅជាមួយពូដែរ »
« យើងមិនអោយទៅទេវាគ្រោះថ្នាក់ ទៅទៅក្នុងកម្មវិធីវិញទៅ »
« ថាមិនទៅវិញទេ ខ្ញុំចង់ទៅជាមួយពូដែរ ណាពូណាអោយខ្ញុំទៅផងណាណា...ណាពូ »
« អត់ »នាយឆ្លើយមួយម៉ាត់យ៉ាងខ្លីសម្លក់នាយតូចអាក្មេងនេះរឿងច្រើនណាស់ និយាយមិនចេះស្ដាប់គ្នាទេ ។
« ណាពូ...អោយខ្ញុំទៅដែរទៅណា... ខ្ញុំសន្យាមិនធ្វើអោយពូពិបាកទេ »
« ហើយឯងចង់ទៅធ្វើអី? ការងារអីរបស់ឯងដែរ ?»
« ក៏...ទៅជួយពូនោះអី... »
« ឯងនឹងហេស ជួយយើង? »
« ហ្នឹងហើយ!! »
« យើងថាមិនបាច់តាមយើងទេ បានហើយយើងទៅហើយ ឯងគួរតែទៅក្នុងកម្មវិធីវិញទៅ »ជេយ៍និយាយហើយក៏ដើរទៅរកម៉ូតូដែលលាក់នៅក្បែរនោះ ព្រោះមុនពេលចេញការងារគេបានរៀបចំរួចរាល់អស់ទៅហើយ ចំណែកនីគីក៏រត់ទៅតាម តាមទាល់តែបានទៅមិនបានទៅមិនឈប់!!!!
« ហើយមកតាមធ្វើអីយើងអោយឯងទៅវិញមិនមែនអោយមកតាមទេ »ជេយ៍សួរតែនីគីមិនតបគិតតែញញឹមខុសពីអ្នកម្ខាងមុខអត់រីក~~
@ក្នុងពីធី
ក្រោយស្ថិតក្រោមពន្លឺងភ្លើងចម្រុះពណ៌ អមដោយភ្លេងតន្តី្រ សម្លេងល្អស្ដាប់ពិរោះរណ្ដំពីអ្នកចម្រៀងអស់ពីនាទីមួយឆ្លងទៅនាទីមួយទៀតនោះ រាងចំណាស់ជម្លៀសខ្លួនចេញពីកម្មវិធីដោយមានកូនចៅដើរតាមពីក្រោយ ហុីសុឺងតាមចាប់មិនអោយផុតពីកន្ទុយភ្នែកទើបងាកមករកស៊ុងឈុលដែលឈរនៅក្បែរនោះ
« អឺ ជីអា ខ្ញុំសុំទៅបន្ទប់ទឹកមួយភ្លេត »ហុីសុឺង
« ចាស លោកតាមសម្រួល »នាងក្រមុំញញឹមយ៉ាងសមសួន ហុីសុឺង ចេញទៅទុកអោយស្ងួននាងអង្គុយតែឯង ស៊ុងឈុលកាលដែលឃើញនាយជាចៅហ្វាយចេញទៅហើយនៅដល់អង្កាល់ទៀតនាយក៏ចេញទៅតាម
« ចៅហ្វាយ »
« ទីនេះមានCameraទេ? »
« គ្មានទេចៅហ្វាយ ឆែកសព្វអស់ហើយហាងនេះគ្មានCameraនោះទេ »
YOU ARE READING
ភរិយាបំណុលSs1(ស៊េរីបំណុលជីវិត Completed✓)
Short Storyការស្អប់ ភាពឈឺចាប់ ភាពច្រណែនរបស់បងចំពោះប្អូន " យើងធ្វើដើម្បីបំផ្លាញវា " ការបាត់បង់ យល់ខុស បោកប្រាស់ បំបែកបំបាក់ ហើយក៏បាត់បង់រហូតទៅ ស៊េរីបំណុលជីវិត ហុីសុឺង ហ្គីវីស& ជុងវ៉ុន ហ្សេនដេ និពន្ធដោយ:មីនហ្គី
ភាគទី11: កុំមើលងាយសត្រូវ!
Start from the beginning
