ភាគទី15:បើមិនរួចចាំបងបី

Comenzar desde el principio
                                        

"បាន បើអីចឹងពួកយើងឆាប់ទៅ"ថាហើយទាំងអស់
គ្នាក៏ចេញពីក្រុមសិស្សដទៃទៀតដើម្បីទៅតាមរកមិត្តរបស់ខ្លួននៅកន្លែងផ្សេង

ងាកមកមើលអ្នកទាំងពីរនេះវិញកំពុងតែគេងលក់យ៉ាងមានសេចក្តីសុខ ណាមួយអស់កម្លាំងនិងនឿយហត់ផងធ្វើឲ្យពួកគេមិនដឹងថាព្រឹកតាំងពីពេលណា។

"អឹម.."សំឡេងគ្រហឹមនូវដើម.ករបស់អ្នកកម្លោះពេលដឹងនូវពន្លឺថ្ងៃដែលចាំងមកប៉:នឹងផ្ទៃមុខដ៏ស្រស់សង្ហារបស់ខ្លួនធ្វើឲ្យនាយភ្ញាក់ឡើង។ ជុងហ្គុក ឱនមុខមកមើលអ្នកដែលគេងលក់នៅក្នុងរង្វង់ដៃរបស់ខ្លួនយ៉ាងមានសេចក្តីសុខ។ ស្នាមញញឹមដ៏ស្រស់ក៏លេចឡើងនៅលើផ្ទៃមុខភ្លាមៗ ហេតុអ្វីគេស្អាតខ្លាំងម្ល៉េះ?ពេលមើលជិតទើបដឹងថាគេពិតជាស្រស់ស្អាតលើសអ្នកណាៗទាំងអស់ដែលខ្លួនធ្លាប់ជួប ទោះគេជាប្រុសពិតមែន តែគេក៏អាចធ្វើឲ្យបេះដូងរបស់នាយរង្គោះរង្គើបានដែរ។

ត្របកភ្នែកងខ្ទើតស្រស់ស្អាតសក្ដិសមនឹងរង្វង់មុខក៏បានបើកឡើងបន្តិចម្តងៗពេលមានការរំខានពីសំឡេងសត្វបក្សាបក្សីយំយ៉ាងកងរំពង។

"ភ្ញាក់ហើយ??"ជុងហ្គុក សួរព្រមជាមួយនឹងស្នាមញញឹមជាប់លើមុខសង្ហាខាបព្រលឹងស្រីៗឲ្យលង់ងើបក្បាលលែងរួច

"អឹម...អូយ!!"ថេយ៉ុង ត្រឹមតែងក់ក្បាលបន្តិចជាការឆ្លើយតបហើយព្យាយាមងើបចេញពីនាយ ប៉ុន្តែដោយសារតែនៅមិនទាន់បាត់ឈឺ.កនៅឡើយធ្វើឲ្យគេថ្ងួចថ្ងូរឡើងភ្លាមៗ

"នៅឈឺទៀតមែនទេ?"ជុងហ្គុក សួរដោយក្ដីបារម្ភហើយគេក៏មិនទាន់បានសួរនាំអំពីរឿងដែលធ្វើឲ្យគេស្ថិតក្នុងស្ថានភាពបែបនេះដូចគ្នា

"ឈឺកញ្ចឹង.ក ហើយក៏ឈឺជើងដែរ មើលចុះវាហើមកាន់តែខ្លាំងហើយ"ថេយ៉ុង ពេបមាត់បន្តិចពេលសម្លឹងមើលទៅជើងដែលឡើងហើមហើយក៏ឈឺណាស់ដែរ

"អូននៅមិនទាន់ប្រាប់បងនោះទេថាអ្នកណាធ្វើអីអូន?"ជុងហ្គុក យកដៃចាប់ក្រសោបមុខរបស់នាយតូចឲ្យប្រសព្វជាមួយនាយហើយសួរឡើងមួយៗច្បាស់ៗ ហើយគេក៏សន្យាដែលថាអ្នកដែលធ្វើឲ្យសំណព្វចិត្តគេក្លាយទៅជាបែបនេះគេនឹងមិនលើកលែងឲ្យជាដាច់ខាត

♥️🔥ប្រជែងស្នេហ៍🔥♥️Donde viven las historias. Descúbrelo ahora