«សុំទោសបងប្រុស ដើមហេតុគ្រប់យ៉ាងមកពីខ្ញុំជា
អ្នកបង្កឡើងទាំងអស់ បើពេលនោះខ្ញុំចេះគិតបែប
មនុស្សធំក៏គ្មានរឿងថ្ងៃនេះកើតឡើងដែរ អ្ហឹកៗ តែ
គ្រប់យ៉ាងហួសទៅហើយ ចង់កែប្រែក៏មិនបាន ខ្ញុំ
ទទួលសម្ពាធត្រឹមថ្មបាក់សង្កត់លើដើមទ្រូង ប៉ុន្តែបងប្រុសត្រូវទទួលភ្នំដ៏សែនធំធ្លាក់បាក់សង្កត់ពីលើ អ្ហឹកៗ សុំទោស...» ព្រះនាងហ្វាវីដា ស្រាប់តែលុតជង្គង់លើកដៃសំពះមនុស្សដែលព្រះនាងគោរពស្រឡាញ់ដូចជាបងប្រុសបង្កើតនាពេលកន្លងមក តែព្រះនាងបែរជាធ្វើឲ្យមនុស្សប្រុសដែលព្រះនាងគោរពស្រឡាញ់ ត្រូវទទួលបន្ទុកគ្រប់យ៉ាងដែលខ្លួនមិន
បានធ្វើទៅវិញ ពិតជាអយុត្តិធម៌ចំពោះ លោកនាយករដ្ឋមន្ត្រីចន ជុងហ្គុក ខ្លាំងណាស់។
«បងហ្វា ឆាប់ងើបឡើងមក បងប្រុសច្បាស់ជាមិនខឹងនឹងបងទេ គាត់គ្រាន់តែត្រៀមចិត្តទទួលយករឿងទាំងអស់នេះ ហើយឲ្យបំភ្លេចបងថ្លៃមិនទាន់បាន បន្តិចទៀតលែងអីហើយ»
ខ្វាន់ ព្យាយាមនិយាយលួងលោម ព្រះនាងហ្វាវីដា
និងជួយគ្រាឲ្យក្រោកឈរអង្គុយលើសាឡុង ព្រោះ
មិនចង់ឲ្យព្រះនាងយំខ្លាំងពេកទេ ខ្លាចថានឹងប៉ះ
ពាល់ដល់កូនក្នុងផ្ទៃ។
ជុងហ្គុក ឈរធ្មឹង មិននិយាយស្ដី ប៉ុន្តែភ្នែកសម្លឹង
មើលសកម្មភាព ខ្វាន់ និង ព្រះនាងហ្វាវីដា មិនឈប់
ហើយទឹកភ្នែកក៏កាន់តែស្រក់ចុះពេលនឹកដល់កាល
គេមានអាយុ២០ឆ្នាំ ហើយ ខ្វាន់ មានអាយុ៥ឆ្នាំ
ចំណែកព្រះនាងហ្វាវីដា មានអាយុ៨ឆ្នាំ។ កាលនោះ
គេធំពេញវ័យទៅហើយ តែនៅមើលថែប្អូនៗទៅវិញ
ថែមជាប្អូនស្រីទៀតផង ព្រោះ ខ្វាន់ និង ព្រះនាង
នៅតូចពេក ទើបគេត្រូវមើលថែ បង្ហាត់បង្រៀន ធ្វើ
តួនាទីជាម្ដាយផង និង ជាឪពុកផង នៅពេលដែល
លោកចន និង អ្នកស្រីចន មានការចេញទៅក្រៅ
ប្រទេសម្ដងៗ។
បេះដូងជាបងប្រុស ជាអ្នកណាៗក៏ស្រឡាញ់ប្អូន
មើលថែការពារប្អូនមិនឲ្យមានគ្រោះថ្នាក់ ធ្វើជារនាំង
រងគ្រាប់ជំនួស វាហាក់ដូចជាពេលនេះអ៊ីចឹង ក្នុង
នាមជាបង គេត្រូវជ្រើសរើសរៀបការជាមួយប្អូនស្រី
ខ្លួនឯងបង្កើត លះបង់សេរីភាព លះបង់មនុស្សជាទី
ស្រឡាញ់ ព្រោះដើម្បីជួយលាក់បាំងការពិតឲ្យប្អូន
ខ្លាចប្អូនស្រីជាប់ឈ្មោះជាមនុស្សស្រីផើមអត់ប្ដី។
YOU ARE READING
ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រី
Fanfictionរឿងរ៉ាវស្នេហារវាងលោកនាយករដ្ឋមន្ត្រីវ័យក្មេងនៃប្រទេសកូរ៉េខាងត្បូងជាមួយនឹងអ្នកនិពន្ធប្រលោមលោកដ៏ល្បីឈ្មោះ គីម ថេយ៉ុង
ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រីEp:28
Start from the beginning
