ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រីEp:25

Start from the beginning
                                        

«អ្ហឹក ខ្ញុំឈឺខ្លាំងណាស់រដ្ឋមន្ត្រី អ្ហឺ...»ឈឺ ឈឺហួស
ពាក្យនឹងថ្លែង ឈឺហួសទំហំនៃការឈឺចាប់ ឈឺ
មិនដឹងថារៀបរាប់បែបណាឲ្យស្មើនឹងការឈឺចាប់
នាពេលនេះ វាឈឺហួសដល់ស្ពឹកលែងដឹងឈឺ
ទៅហើយ។

ប្រអប់ជើងតូចស្រលូន បោះជំហានទៅមុខដោយ
គ្មានគោលដៅ មិនដឹងកោះត្រើយនៅទីណា ពោល
គឺចេះតែរត់ រត់គេចពីការឈឺចាប់ ជួនជាពេលនោះ
អ៊ំស្រីម្នាក់ ដែលប្រកបការងារជាអ្នកលក់ត្រី បាន
ធ្វើត្រី ហើយលាង រួចយកទឹកចានដែកដែលលាង
ត្រីជះចោលលើថ្នល់ ហើយក៏ស្រោចលើក្មេងកំពុងរត់យំមួយតួខ្លួនតែម្ដង។



ឆាច់...ឈូ...*

«អ៊ួក...»អាល្អិត ស្រាប់តែក្អួតចង្អោរភ្លាមៗ ពេលច្រ
មុះប៉ះក្លិនត្រីដ៏សែនឆ្អាបឆ្អេះ ប្រឡាក់លើរាងកាយ ចំ
ណែកស្រ្តីជាម្ចាស់ដើមហេតុក៏ប្រញាប់រត់ទៅលើក
ទឹកធុងមកស្រោចលើខ្លួន ថេយ៉ុង ប៉ុន្តែទោះបីជា
ចំណាយអស់ទឹកស្អាតច្រើនប៉ុណ្ណា ក៏មិនអាចលាង
ភាពឆ្អាមមួយនេះបានដែរ។

«សុំទោសអ្នកកំលោះ អ៊ំគ្មានចេតនាទេ» គាត់គ្មាន
បំណងជះទឹកលាងត្រីឲ្យចំក្មេងម្នាក់នេះពិតមែន មកពីគាត់មិនបានចាប់អារម្មណ៍ថាមានមនុស្សរត់មក
ត្រង់នេះ ប៉ុន្តែយ៉ាងណា វានៅតែជាកំហុសរបស់
គាត់ គាត់ខុស គាត់នឹងសុំទោស។

«មិនអីទេអ៊ំស្រី ខ្ញុំមិនប្រកាន់ខឹងនឹងអ៊ំទេ»ថេយ៉ុង
ញញឹមស្រាលតបទៅគាត់វិញទាំងក្នុងពោះកំពុងតែ
បុកកម្សួលកល់រកក្អួតម្ដងទៀត ហើយចុងក្រោយ
ក៏ក្អួតពិតមែន ព្រោះទប់លែងជាប់ហើយ ប៉ុន្តែរឿង
ដែលនឹកស្មានមិនដល់ នោះគឺ៖

«លោ..លោកនាយករដ្ឋមន្ត្រីចន អ្ហ៎៎យ ខ្យល់ងរឥឡូវ
ហើយ តើខ្ញុំកំពុងយល់សប្តិតើមែនទេ?»អ៊ំស្រី បើក





ភ្នែកធំៗ សួរខ្លួនឯង ស្របដៃទាំងគូលើកទះថ្ពាល់ពីរ
ដៃផាច់ៗ។ គាត់មិនធ្លាប់ជួបលោកនាយករដ្ឋមន្ត្រី
វ័យ៣៣ឆ្នាំរូបនេះពីមុនមកទេ ធ្លាប់តែឃើញតាម
កញ្ចក់ទូរទស្សន៍ ហើយថ្ងៃនេះ ជាថ្ងៃភ័ព្វសំណាង
របស់គាត់ហើយដែលបានជួបនៅខាងក្រៅ ទាំង
ស្អាត ទាំងសង្ហា ហើយក៏មានអំណាច ប៉ុន្តែគួរឲ្យ
ស្ដាយដែលភាពសង្ហាត្រូវកប់លុបបាត់ ព្រោះតែក្មេង
ខ្លះក្អួតដាក់ពេញដើមទ្រូង។

ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រីWhere stories live. Discover now