ភាគទី28: សុំឱកាស

1.4K 75 1
                                    

   ព្រឹកឡើង ជុងគុគក្រោកមកពីដំណេកដូចរាល់ដង ពេលសម្អាតខ្លួនរួច គេចេញពីបន្ទប់ដើម្បីរកអ្វីញ៉ាំ តែក៏ប្រទាក់និងយ៉ែម កំពុងតែមើលថែថេយ៉ុង៖

   '' បងយ៉ែម ហេតុអីនាំគេចូលផ្ទះ?? ''
   '' យប់មិញម៉ោង1យប់ ខ្ញុំក្រោកមករកទឹកផឹក ឃើញអ្នកប្រុសម្នាក់នេះសន្លប់នៅមុខផ្ទះ ប្រហែលជាទ្រាំនិងភ្លៀងខ្លាំងពេកមិនបាន គាត់ក៏សន្លប់ ទើបខ្ញុំនាំគាត់ចូលមកក្នុងសម្រាកនៅទីនេះ គាត់កំពុងតែគ្រុនហើយអ្នកប្រុសជុង ''
  

   '' គេគ្រុនក៏ជារឿងគេ បងមិនគួរនាំគេចូលមកក្នុងផ្ទះដោយគ្មានការអនុញ្ញាតពីខ្ញុំទេ ចង់គេស្លាប់ រស់ឯណាបងកុំខ្វល់ ''

   '' សត្វបងនៅតែជួយពេលវាមានគ្រោះថ្នាក់ នេះមនុស្សណាអ្នកប្រុស អ្នកប្រុសកុំដាច់ចិត្តអី ចង់ឲ្យគាត់ដេកស្លាប់នៅមុខផ្ទះម៉េចនិងកើតទៅ អ្នក ប្រុសបងមិនមែនជាមនុស្សអាក្រក់ដល់ថ្នាក់ហ្នឹងទេ ''

   '' តាមចិត្តបង បើគេដឹងខ្លួនពេលណា បងត្រូវនាំគេចេញពីទីនេះ បើមិនចឹងទេ ខ្ញុំឈប់និយាយ រកបងរហូត '' ជុងគុគ ពោលហើយក៏ដើរចេញទៅ មិនបានគិតអាណិតដល់នាយដែលគេងសន្លប់នោះឡើយ ព្រោះគេលែងមានចិត្តអីបារម្ភពីអ្នកដែលធ្វើបាបបេះដូងរបស់ខ្លួនកន្លងមក។

   '' អ្នកប្រុសអើយអ្នកប្រុស ហេតុអីចិត្តដាច់យ៉ាងនេះ គាត់ឈឺទាំងមូលហើយនៅមិនបារម្ភទៀត ហ្អឹមម '' យ៉ែម បន្តជូតខ្លួនថេយ៉ុងបន្តទៀត មើលចុះទឹកមុខស្លេកស្លាំងដូចមនុស្សជិតនិងស្លាប់ ខ្លួនវិញក្តៅដូចបន្ទុះភ្នំភ្លើងជិតនិងផ្ទុះ។

   '' អ្អឹមម! '' សំឡេងថេយ៉ុងក្រហឹមលាន់ឮឡើង យ៉ែមដែលចាំជូតខ្លួន គេរហ័សរត់ទៅយកទឹកយកមកឲ្យនាយ។

   '' អ្នកប្រុសដឹងខ្លួនហើយ នេះពិសារទឹកសិនទៅ '' ថេយ៉ុង ច្រត់ដៃនិងសាឡុងយឺតៗ គេទទួលទឹកមកផឹកយ៉ាងតក់ក្រហល់។

   '' អរគុណនាងណាស់ ហេតុអីខ្ញុំមកគេងនៅទីនេះ ឬមួយជុងគុគជួយខ្ញុំឲ្យមកគេងទីនេះពេលខ្ញុំសន្លប់មែនទេ?? '' គេសួរទាំងមានសង្ឃឹម ព្រោះគិតថាច្បាស់ជារាងតូចឈប់ខឹងគេហើយឲ្យអ្នក បម្រើនាំគេចូលមកក្នុង តែត្រូវធ្លាក់ទឹកមុខវិញ ពេលឮនាងឆ្លើយតប៖

᯽អាពាហ៍ពិពាហ៍ទឹកភ្នែក᯽ ( ចប់ )Where stories live. Discover now