«បាទ អញ្ចឹងបងចេញទៅចាំនៅក្រៅណា»Jungkook ហេីយក៏ចេញទៅទុកអោយប្រពន្ធងូតទឹក ណាមួយគេក៏មិនចង់ធ្វេីបាបទេខ្លាចប្រពន្ធរបស់គេឈឺខ្លាំង។
ក្រោយពីងូតទឹកហេីយ រាងតូចចេញមកវិញដោយមានអាវឃ្លុំមកជាមួយ កាយតូចដេីរសំដៅទៅបន្ទប់ឈុតដេីម្បីស្លៀកពាក់ កំពុងតែឈរផ្លុំសក់សុខៗស្រាប់តែ Jungkook ចូលមកអោបគេពីក្រោយនឹងថេីប ក របស់គេមួយខ្សឺតយ៉ាងវែង Jimin ដាក់ម៉ាស៉ីនផ្លុំសក់ចុះ នឹងញញឹមដាក់រាងក្រាស់កញ្ចក់។
«កេីតអី»Jimin សួរទៅស្វាមី ព្រោះនាយស្រាប់តែធ្វេីទឹកមុខសោកសៅដាក់ខ្លួន ទេីបនាយតូចសួរឡេីងដោយក្ដីបារម្ភ គេមិនដែលឃេីញទឹកមុខរបស់ស្វាមីបែបនេះនោះទេ ទេីបតែថ្ងៃនេះឯង មេីលទៅស្វាមីរបស់គេសោកសៅណាស់។
«អាទិត្យក្រោយបងត្រូវទៅ ញ៉ូយ៉ក មួយអាទិត្យពេញ ដេីម្បីចូលរួមប្រជុំជាមួយនឹងអ្នករួមហ៊ុននៅទីនោះជាមួយនឹងប៉ា តែបងមិនចង់ទៅទេ »Jungkook ធ្វេីមុខកសម្សត់ដាក់រាងតូច នាយមិនចង់ទៅនោះទេ មិនចង់បែកពីប្រពន្ធរបស់នាយទេ មនុស្សធ្លាប់តែងេីបឡេីងឃេីញមុខគ្នារហូត តែមកអោយបែកទៅឆ្ងាយដល់ទៅមួយអាទិត្យ អ្នកណាទ្រាំបានទៅ បេីសូម្បីមួយថ្ងៃៗគេទ្រាំនឹកប្រពន្ធរបស់គេសឹងតែមិនបានផង ចុះទម្រាំមួយអាទិត្យនោះ។
«ហឹស អូនស្មានថាជារឿងអ្វីធំដុំតេី»Jimin គ្រាន់តែលឺហេីយក៏អស់សំណេីចភ្លាម គេខំតែភ័យស្មានថារឿងអ្វីធំដុំហេីយតេី តាមពិតគ្រាន់តែគេត្រូវទៅឆ្ងាយសោះ ។
«មិនមែនរឿងកំប្លែងទេ Minnie បងមិនចង់ឆ្ងាយពីអូនទេណា ដឹងដែលទេ បងចង់នៅក្បែរអូន ធ្វេីការរាល់ថ្ងៃបងទ្រាំសឹងស្លាប់ទៅហេីយ ចុះទម្រាំងតែដល់មួយអាទិត្យនោះ ហេីយឆ្ងាយទៀត»Jungkook ធ្វេីមុខស្អុយមេីលមិនយល់ នាយលែងដៃពីចង្កេះតូច ហេីយដេីរទៅដាក់ខ្លួនអង្គុយលេីពូកទាំងមុខក្រម៉ូវមិនឈប់ ចេះមកសេីចធ្វេីដូចរឿងសប្បាយទៅកេីត គេនេះសោកសៅ ខ្លួនវិញបែជាសេីច មិនគិតដល់ចិត្តរបស់គេខ្លះទេឬ។
«Jung មួយអាទិត្យទៅធ្វេីការនៅទីនោះ វាមិនពិបាកអ្វីទេ អូនដឹងថាបងមិនចង់នៅឆ្ងាយពីអូន អូនដូចគ្នាអូនមិនចង់នៅឆ្ងាយពីបងទេ តែនេះជាតួនាទីរបស់បងណា បេីនេកខលមកអូនបានតេី»Jimin ចាប់ដៃរបស់ស្វាមីមកកាន់ នឹងនិយាយទាំងញញឹមដាក់គេ គិតថាគេមននឹកនាយឬយ៉ាងម៉េច គេនឹកដូចតែគ្នានឹង តែគេចង់អោយនាយរៀនបែងចែកអោយដាច់រវាងការងារនឹងរឿងផ្ទាល់ខ្លួន ព្រោះអនាគតនាយជាអ្នកដឹកនាំគេ ដូច្នោះហេីយត្រូវតែស្វែងយល់អោយច្រេីនជាងនេះ។
{បងមិនចង់ឃ្លាតពីអូនទេ}Part 37
Start from the beginning
