ភាគ៤

2K 49 0
                                        

នៅក្នុងសាលារៀន....

ជីស៊ូ: អាលី....! មកលឿនម្លេសវើយថ្ងៃនេះ

លីសា: ក៏អារម្មណ៏ល្អវើយ....(រកមើលជេន) ហើយឯងមកតែឯងទេចុះប្អូនឯង?!

ជីស៊ូ: អ៎...ជេនតិចទៀតបានមកដល់....

ឆេយ៉ុង: បងស៊ូហា.....(ញញឹមមកអោបដៃជីស៊ូ)

ជីស៊ូ: អូនមកហើយហ៎....(ឆ្ពិចថ្ពាល់ឆេយ៉ុង) អូនញាំអីនៅ?!

ឆេយ៉ុង: នៅទេចាំញាំជាមួយជេននិងបងចុះជេនអត់ទាន់មកទេហ៎....

ជីស៊ូ: នៅទេ....

លីសា: ភ្លេចបងបាត់ហើយឯង....(សម្លក់មុខឆេយ៉ុង)

ឆេយ៉ុង: ហួយឆេមិនភ្លេចទេ...(ញញឹមឌឺ)

មួយសន្ទុះជេនក៏មកដល់ប៉ុន្តែនាងមិនមែនមកតែឯងទេគឺមកជាមួយប្រុសម្នាក់....

លីសាក៏ឈរភ្លឹកនៅនឹងកន្លែងព្រោះរាងប្រច័ន្ធតិចៗ....

ជេន: បងស៊ូឆេនិងបងលីសាមកចាំជេនយូរហលយមែនទេ(ញញឹម)

ជីស៊ូ: មិនយូរទេ...ហេនេះមីនណូទេហ៎ដែលទៅទទួលជេនព្រឹកមិញ....(ញញឹម)

មីនណូ: បាទបង....(ញញឹមអៀន)សួស្តីបងលីសា

លីសា: សួស្តី....(ញញឹមស្ងួត)

ជេន: អ្នកទាំងអស់គ្នាញាំអីនៅនឹង?!

ឆេយ៉ុង: នៅទេចាំពីរនាក់ឯងនឹង....

មីនណូ: ចឹងយើងទៅញាំទាំងអស់គ្នាទៅចឹងព្រោះមិនទាន់ដល់ម៉ោងចូលរៀនដែរ...

ជេន/ឆេ: អូខេតោះ....(រៀបនឹងដើរទៅហើយ)

លីសា: បងគិតថាពួកឯងទៅចុះណាបងដូចជាមិនសូវឃ្លានទេសុំទៅថ្នាក់មុនហើយណា(ញញឹមស្ងួតដើរចេញទៅ)

ជីស៊ូ: ហេ...អាលី....! (ស្រែកហៅលីសា) មុននេះក៏ថាទៅសោះនឹងយ៉ាប់មែន...តោះយើង...(កាន់ដៃឆេទៅ)

ជេនក៏អាចមើលដឹងថាលីសាប្រាកដជាមិនសប្បាយចិត្តតែនាងនិងគេក៏មិនបានជាអ្វីនឹងគ្នាទេទើបនាងធ្វើជាមិនខ្វល់

.........

លីសាមួយថ្ងៃនេះធ្វើអីក៏ខុសអារម្មណ៏នៅមិនជាប់ខ្លួនសោះ

ជីស៊ូ: អាលី...ឯអត់ស្រួលខ្លួនមែនទេបានទឹកមុខបែបនេះ

លីសា: អឺ...ក៏រាងឈឺក្បាលតិចៗ

រឿង « អនុស្សាវរីយ៏ស្នេហ៍» GxG [ JENLISA ]Tempat cerita menjadi hidup. Temukan sekarang