ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រីEp:២១

Comenzar desde el principio
                                        

«បើខ្លាំងណាស់ ញាំុសម្លលើតុនេះឲ្យអស់ តែហ៊ាន
ញាំុសល់សូម្បីតែមួយតំណក់ បងនឹងចាប់អូនបោក
នឹងជញ្ជាំងឲ្យស្លាប់តៃហោងយាមផ្ទះលំហែនេះ»ទឹក
មុខឃោឃៅដូចសត្វខ្លារខិនចង់ត្របាក់សីុកូនក្ដាន់
ក៏បង្ហាញឡើង ស្របខ្ជាក់សម្ដីពិឃាតចេញមក ហាក់
ដូចអ្វីដែលនិយាយសុទ្ធតែជាការពិត ធ្វើឲ្យអាល្អិត
ចាប់ផ្ដើមខ្លាចឡើងរួញញ័រដូចកូនកណ្ដុរត្រូវទឹក។

«អូន-»ខណៈនោះ អាល្អិតក៏នឹកឃើញពាក្យដោះសារ
ដែលនិយាយវាហើយ ជុងហ្គុក អាចនឹងស្ងប់អារម្មណ៍
ប៉ុន្តែមិនទាន់បានផ្ដើមប្រយោគស្រួលបួលផង គេក៏
ហារកាត់មុនបាត់៖

«កុំបាច់មកនិយាយអូនបង ឲ្យបងស្ងប់ចិត្តទេ បងឲ្យញាំុ ត្រូវតែញាំុ!»









ពេលត្រូវគេប្រើសំឡេងធ្ងន់ដាក់ ក្មេងខ្លះក៏ចាប់ផ្ដើម
ទម្លាក់ទឹកមុខចុះ សម្រក់ទឹកភ្នែកទាំងអន់ចិត្តខ្លាំងពន់ពេក។ គ្រាន់តែចង់លួងលោមបន្តិចសោះ ក៏ខឹងឆាបឆេះដូចចាក់សាំងថែមលើភ្លើងដែរ។ ថេយ៉ុង លែងមាត់ ព្រោះក្នុងទ្រូងកំពុងអួលណែន ម្រាមដៃស្រលូនលូកទាញស្លាបព្រាមកកាន់ហើយដួសសម្លហុតតិចៗលាយទឹកភ្នែកដែលកំពុងតែជ្រាបចេញ ពេលឃើញ ជុងហ្គុក សម្លឹងមុខ ក៏លើកទាំងឆ្នាំងហុតក្រូកៗបញ្ឈឺឌឺដងគេ។

«អូនកំពុងតែញាំុបញ្ជោសបងមែនទេ ថេយ៍?»ប្រអប់
ដៃក្រាស់ឃ្មឹករុំព័ទ្ធដោយសរសៃ ចាប់កដៃតូចស្ដើង
ជាប់មិនឲ្យញាំុបន្តទៀត ព្រោះញាំុអស់ច្រើនហើយ
បើចេះតែញាំុមិនព្រមឈប់ ខ្លាចថានឹងមានបញ្ហា។

«រដ្ឋមន្ត្រីឲ្យខ្ញុំញាំុ ខ្ញុំត្រូវតែញាំុ យ៉ាងម៉េចខ្ញុំខុសឫ?»
កំលោះតូច ងើយមុខសម្លឹងដាក់គេទាំងទឹកភ្នែក
រហាម។ បញ្ជាឲ្យមកជួបគ្នានៅសួនសត្វក៏មក ប៊ិស
អស់ជីវិតព្រោះសត្វខ្លាក៏មិនបានខឹងគុំកួនជាមួយ
គេ ឲ្យញាំុសម្លរក៏ញាំុហើយ តើចង់បានស្អីទៀត?

«ត្រូវហើយ! អូនខុស ខុសព្រោះតែចង់ឈ្នះបង ហើយបងក៏រឹតតែខុស ខុសព្រោះធ្វើបាបមនុស្សដែល
បងស្រឡាញ់»










និយាយរួច គេក៏លើកបីរាងកាយតូចស្រាល យកទៅ
ក្នុងបន្ទប់ទឹក ហើយទម្លាក់ឲ្យឈរលើឥដ្ឋការ៉ូថ្នមៗ
មុននឹងចាប់ផ្ដើមប្រឡេះឡេវអាវ ថេយ៉ុង ម្ដងមួយ
គ្រាប់ៗរហូតដល់សល់ឡេវចុងក្រោយ ក៏ត្រូវម្ចាស់
ខ្លួនប្រាណចាប់កដៃជាប់។

ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រីDonde viven las historias. Descúbrelo ahora