ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រី:Ep:20

Start from the beginning
                                        

កំលោះតូច រត់ស្ទុះទៅហែកអាវរបស់គូរ៉ាក់មើល ហើយក៏ឃើញថា គ្រាប់កាំភ្លើងនៅជាប់ក្នុងស្មាខាង
ស្ដាំចំនួនមួយគ្រាប់ ព្រោះមួយគ្រាប់នេះ ជុងហ្គុក
បាញ់បញ្ឈិត ចំណែកមួយគ្រាប់ទៀតក៏បាញ់ទៅ
ខាងលើលំហអាកាស។

«លោកយ៉ាងម៉េចហើយ? ឈឺខ្លាំងទេ?»នាយតូច
ដឹងរឿងគ្រប់យ៉ាង តែពើធ្វើមិនដឹង ក៏ព្រោះតែគិត
ថានៅថ្ងៃណាមួយ គូរ៉ាក់ នឹងឈប់ ប៉ុន្តែអត់ទេ គេ
មិនឈប់ រឹតតែប្រើគ្រប់វិធីសាស្រ្ត ដើម្បីឲ្យខ្លួនខ្លាច
រអា ហើយចាកចេញពី ជុងហ្គុក តែមិននឹកស្មានថាវិធីរបស់គេ ខ្លាំងដល់ថ្នាក់ព្រលែងខ្លាឲ្យមកសីុខ្លួនសោះ។

«.......»គូរ៉ាក់ ប្រើក្រសែភ្នែកដឹងកំហុសចាក់ចូល
ក្នុងកែវភ្នែកភ្លឺថ្លា ស្វែងរកពន្លឺនៃសេចក្ដីបារម្ភចេញ
ពីខាងក្នុង មិនមែនគ្រាន់សម្ដែងឲ្យឃើញពីខាងក្រៅ
ដើម្បីឲ្យស្លាប់ចិត្តនោះទេ។



ក្រោយសង្កេតមើលប្រមាណជាប្រាំនាទី ក៏ដឹងថា កន្លងមកខ្លួនពិតជាខុសធ្ងន់ខ្លាំងណាស់ ដែលព្យាយាមចាប់បំបែក ថេយ៉ុង ពី ជុងហ្គុក ទើបបេះដៃ
នាយតូចចេញពីស្មា ដើរសំដៅទៅសតវិមាន ដោយ
មិននិយាយស្ដីអ្វីសូម្បីតែមួយម៉ាត់ ព្រោះក្នុងដើមទ្រូង
កំពុងតែស្ទះ ដើមកកំពុងតែអួល ហាខ្ជាក់ពាក្យសម្ដី
ដឹងកំហុសចេញមកមិនបាន។

«បើសិនបងមានរបួសដូច គូរ៉ាក់ តើអូនបារម្ភបងដូច
គេដែរទេ?»មនុស្សដែលស្ងាត់ មិនមាត់ ក រង់ចាំមើល
សកម្មភាពរបស់គូសត្រូវមួយគូស្ទើតែភ្លេចដកដង្ហើម
ស្រាប់តែលេចចេញពីខាងក្រោយខ្នងរបស់ ថេយ៉ុង
ហើយសួរមួយសំណួរទាំងអន់ចិត្ត និង ចង់ដឹង
ហើយក៏ទទួលបានមួយដៃចំកណ្ដាលមាត់។

ផាច់!!!!

«ថ្ងៃក្រោយ បើខ្ញុំឭរដ្ឋមន្ត្រីនិយាយពាក្យអមង្គលបែប
នេះទៀត ខ្ញុំនឹងខ្វះអណ្ដាតពូកែគ្រលាស់សម្ដីមិនដឹង
មុខ យកមកស្ងោរ ធ្វើទឹកជ្រលក់ដាក់ឲ្យឆ្កែសីុមិន
ខាន»មិនគំរាមតែមាត់ ថែមទាំងប្រើម្រាមដៃកណ្ដាល
និង ម្រាមមេ ធ្វើជាជន្លោលូកខ្វេះអណ្ដាតរបស់មនុស្ស
ប្រុសចំពោះមុខ ដោយមិនភ្លេចញ៉េញធ្មេញសស្ញាច
ដើម្បីឲ្យគេខ្លាច តែគេមិនខ្លាច បែរជាចាប់គ្រញិចថើប
ដូចមនុស្សឆ្កួតជ្រូក រកតែដកដង្ហើមមិនបាន។










ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រីWhere stories live. Discover now