ភាគទី :43 ថេយ៏ស្លាប់ហើយ...!

2.4K 320 48
                                    

 
  កន្លងទៅជាច្រើនម៉ោងប៉ុន្តែនៅតែមិនឃើញគ្រូពេទ្យណាម្នាក់ចេញមកទៀត ធ្វើឲ្យអ្នកអង្គុយចាំខាងក្រៅនេះភ័យញ័រសាច់អស់ហើយ មិនទាន់ទាំងជារស្រួលបួលផងក៏មកជួបរឿងបែបនេះទៀត!!

យើងនឹងទៅសម្លាប់វាចោល !! >>ជីមីនដែរអង្គុយចាំថេយ៏នេះបារម្ភសឹងតែមិនគិតពីខ្លួនឯងដែរអាវប្រឡាក់ដាមឈាមរបស់ថេយ៏ នាយតូចងើបឡើងស្រែកទាំងភ្នែកក្រហមច្រាលបើមិនជុងហ្គុកមកទេថេយ៏ក៏និនទៅជាបែបនេះដែរ!!

ជីមីន បងថាអូនស្ងប់ចិត្តសិនទៅអាជុងចាំបងជាអ្នកចាត់ការ ..>> យ៉ុនហ្គីក៏ឃាត់ជីមីន គេដឹងថាជីមីនបារម្ភពីថេយ៏យ៉ាងណាតែក៏គួរតាស្ងប់អារម្មណ៏ខ្លះសិនទៅរឿងជុងហ្គុកគេចាត់ការតាមក្រោយ !!

ទេ!! លែងខ្ញុំទៅ ដោយសារតែវាទើបថេយ៏ ទៅជាបែបនេះ លែងទៅ >>ជីមីនរើកញ្ជ្រោលពីនាយក្រាស់មុននឹងស្រែកដាក់នាយវិញ ដោយសារតែជុងហ្គុកតែម្នាក់ទើបមិត្តគេទៅជាបែបនេះ !!

អូនមើលសភាពខ្លួនឯងសិនទៅ វាបងអាចចាត់ការបានមិនចាំបាច់ជាអូនឡើយ !! >>យ៉ុនហ្គីក៏ចាប់អោបជីមីនជាប់មុននឹងនិយាយប្រាប់ទៅគេមួយៗច្បាស់ៗដោយសម្លេងលួងលោមមិនមែនស្រែកគំហកអីឡើយ!!

ហឹក!! លែងទៅ ខ្ញុំទៅសម្លាប់វា អាមនុស្សចង្រៃ អាមនុស្សអាក្រក់ ដោយសារតែវាទើបមិត្តខ្ញុំទៅជាបែបនេះ!! >>ជីមីនទន់ខ្លួនល្អូកនៅក្នុងដៃក្រាស់វៃដើមទ្រូងគេតិចៗដើម្បីឲ្យលែង គេយំមួយថ្ងៃច្រើនកម្លាំងក៏កាន់តែខ្សោយដែរ!!រាងតូចទាំង2នឹងជំនិតរបស់ថេយ៏ប៊ីន jungwoon អង្គុយឈ្ងោកមុខចុះមិនមាត់អ្វីមួយម៉ាត់!!

ក្រាក* ទ្វាបន្ទប់ពេទ្យក៏បើកដោយសារស្នាដៃរបស់លោកគ្រូពេទ្យគាត់ចេញមកជាមួយនឹងទឹកមុខតានតឹង បង្វែរចំណាប់អារម្មណ៏គ្រប់គ្នាឲ្យងាកមកមើល!!

លោកគ្រូពេទ្យមិត្តខ្ញុំយ៉ាងមិចហើយ >>ជីមីនគ្រាន់តែឃើញគ្រូពេទ្យភ្លាមក៏ប្រញាប់រើចេញពីដៃនាយក្រាស់ទៅសួរយ៉ាងលឿនទាំងបារម្មណ៏!!

ខ្ញុំសូមចូររួមសោកស្ដាយផង ខ្ញុំប្រឹងអស់ពីសម្ថភាពហើយ អ្នកប្រុសថេយ៏រងសម្ពាធផ្លូវចិត្តខ្លាំងពេកធ្វើឲ្យដាច់សរសៃរឈាមខួរក្បាលបណ្ដាលប្រកាច់ស្លាប់ ខ្ញុំប្រឹងអស់ពីសម្ថភាពហើយសូមទោសគ្រប់គ្នាផង >>លោកគ្រូពេទ្យតបទៅវិញទាំងអោនមុខចុះបែបសោកស្ដាយ យ៉ាងណាគាត់ក៏ជួយមិនបានព្រោះតែថេយ៏បានស្លាប់មុននឹងយកមកសង្គ្រោះម្លេះ!!

🔥ម៉ាហ្វៀតូចឆ្នាស់ ប៉ះ ម៉ាហ្វៀឆ្នើម❤️‍🔥Where stories live. Discover now