🥀កូនបំណុល🥀

476 27 0
                                        


ភាគទី១:មិនបាច់ខំស្រែករកឪអែងទេ...

《ព្រូស》កាយស្ដើងត្រូវដួលព្រូសនៅនឹងឥទ្ធក្រោយពីបុរសមាឌធំម្នាក់ច្រានមួយធំហឹងធ្វើអោយអ្នកដែលប៉ះទង្គិចនិងឥទ្ធនោះចុកឆ្អល់ត្រង់ពោះជាខ្លាំង។

"ចាហ្វាយ"ដេតហៅចាហ្វាយរបស់ខ្លួនដែលឈរបែខ្នងទៅម្ខាងនោះធ្វើអោយអ្នកកម្លោះញញឹមចុងមាត់បន្តិចទើបលើកស្រាមកក្រេបបន្តិចរួចហើយក៏បែរមុខមកមើលកូនចៅរបស់ខ្លួនដេតយល់ការក៏ដើរចេញទៅទុកអោយចាហ្វាយរបស់ខ្លួននៅដោះស្រាយជាមួយកូនបំណុល

"លោកចាប់ខ្ញុំមកធ្វើអី"គីម ថេយ៉ុងដែលត្រូវជាកូនរបស់លោកគីមតែពេលនេះគេលេងមានឈ្មោះជាកូនទៀតហើយព្រោះប៉ារបស់គេចិត្តខ្មៅណាស់លក់កូនអោយទៅគេដើម្បីដោះបំណុលខ្លួនអែងទៅសោយសុខទុកអោយកូនខ្លួនអែងរកទុក្ខនេះបានសមជាឪពុកមេនដោយសារតែគាត់បែបនេះហើយទើបបានជាម្ដាយថេយ៉ុងត្រូវគ្រាំគ្រាចិត្តស្លាប់មួយថ្ងៃៗមានតែដើរផឹកស្រាស្រីញ៉ីអូនបង។

"បើចង់ដឹងណាស់ក៏ទៅសួរឪអែងទៅ"ចន ជុងហ្គុកក្រវ៉ីកែវស្រាចុះឡើងៗហើយក៏ដើរមកជិតថេយ៉ុងហើយចាំបោចសក់ថេយ៉ុងអោយងើយក្បាលឡើងបន្តិចរួចហើយក៏បោះសម្ដីទៅកាន់កូនបំណុលរបស់ខ្លួនដោយសម្ដីត្រជាក់ស្រេបជុងហ្គុកគេជាអតីតម៉ាហ្វៀលដែលឃូឃៅជាងគេបង្អោះក្នុងចំណោមម៉ាហ្វៀលទាំងអស់នោះមិនចេះតិចអ្នកទេដែលខ្ជីលុយរបស់នាយយកទៅលេងល្បែងស៊ីចាយអស់រួចហើយក៏យកកូនខ្លួនអែងមកដោះបំណុលមិនថាប្រុសមិនថាស្រីទេបើមកជាន់ផ្ទះគេហើយមិនយូទេត្រូវជុហ្គុកសម្លាប់ចោលទាំងអស់អ្នកខ្លះក៏ទទួលទណ្ឌកម្មយ៉ាងព្រៃផ្សៃបំផុត។

"អួយ...នេះវាបានន័យថាយ៉ាងមិច"ថេយ៉ុងស្រែកបន្តិចក្រោយពេលដែលជុងហ្គុកបន្ថែមកម្លាំងដៃចាប់បោចសក់របស់គេ

"អាល្ងង់អើយឪអែងវាយកអែងបងដោះបំណុលជំនួសវាហើយចាប់ពីពេលនេះទៅអែងគឺជាកញ្ជះដាច់ថ្លៃរបស់យើងចាំទុកក្នុងអំបែងក្បាលរបស់អែងទៅ"ក្បាលរបស់ថេយ៉ុងត្រូវងាកទៅម្ខាងតាមកម្លាំងដៃជុងហ្គុកច្រានធ្វើអោយថេយ៉ុងត្រូវស្រក់ទឹកភ្នែកពេលគិតដល់ត្រង់នេះគេមិនចង់ជឿទេថាហែតុអីបានជាប៉ារបស់គេហ៊ានធ្វើបែបនេះគេមិននឹកស្មានទេថាប៉ារបស់ខ្លួនស្រឡាញ់តែខ្លួនអែង។

🥀កូនបំណុល🥀Where stories live. Discover now