កំណប់ទ្រព្យតូច

Mulai dari awal
                                        

        បន្ទាប់ពីញាំអាហារួចរាល់ជុងវ៉ុនក៏នាំកូនទាំងពីអោយទៅគេងនៅបន្ទប់របស់ពួកគេដើម្បីអោយកូនទាំងពីគេង នៅពេលដែរកូនចញលគេងថ្ងៃហើយជុងវ៉ុនក៏ចេញមកបន្ទប់របស់ខ្លួន
« អោយប៉ាតូចសុំទោសណាកូនសម្លាញ់!! តែប៉ាតូចពឹតជាមិនអាចនាំប៉ាធំមកអោយកូនបានពឹតមែន!!» រាងតូចបានអង្គុយកាន់រូបថតរបស់បុរសម្នាក់ដែរត្រូវជាប៉ារបស់កូនរបស់នាយ បើសិនជាពេលនោះគមិនប្រញ៉ាប់រត់ចេញពីបន្ទប់របស់រាងក្រាស់ ប្រហែលជារាងក្រាស់ស្គាល់ខ្លួនហើយ
« តើអោយខ្ញុំធ្វើយ៉ាងមឹចទៅ? វាគ្រាន់តែជារឿងអចេតនាប៉ុណ្ណោះលោកមិនបានចង់ប៉ះពាល់ខ្ញុំនោះទេ ហើយពេលនេះខ្ញុំរឹតតែមិនអាចទៅរកលោកដូចគ្នា park jeongseung » ជុងវ៉ុនសម្រក់ទឹកភ្នែកមួយដំណកចំលើរូបថតរបស់ាងក្រាស់ ដែរមានឈ្មោះថា park jeongseung ឬ jay park ជាកូនកាត់ គេរស់នៅប្រទេសអង់គ្លេស សព្វថ្ងៃជាCEO group park មានវ័យ26ឆ្នាំ លឺដំណឹងថាគេមកប្រទេសកូរ៉េវិញហើយ

« អាបប៉ា!!» ជីនហ្គូបានចូលមកក្នុងបន្ទប់របស់ប៉ាតូចខ្លួន
« ហឹម!! ហ្គូកូនមិនគេងទេហេស?» អ្នកជាប៉ាក៏ប្រញ៉ាប់ជូតទឹកភ្នែកចេញយ៉ាងលឿនព្រោះខ្លាចកូនឃើញ តែជីនហ្គូបានឃើញអស់ហើយ
« អាបប៉ាយំទៀតហើយ? ហេតុអីអាបប៉ាយំរហូតពេលដែរនិយាយដល់លោកប៉ា?»ជីនហ្គូ ចូលមកអោបប៉ាប៉ាតូចរបស់គេ
« គ្មានអីទេកូន!! ប្អូនគេងឬនៅហឹម?»ជុងវ៉ុន
« ថេហ្គូ គេងលក់បាត់ហើយទើបកូនចេញមក!!អបប៉ាកូនសុំមើលមុខលោកប៉ាបន្តិចបានទេ?»ជីនហ្គូ ជុងវ៉ុនមិនចង់លាក់កូនទៀតទេ ក៏ហុចរូបថតជេយ ទៅអោយជីនហ្គូ
« លោកប៉ាសង្ហាណាស់!!»ជីនហ្គូ ក៏សើចស្ងេញដាក់អ្នកជាប៉ាតូចក៏ប្រឹងញញឹមតាម
« ជីនហ្គូឆាប់ទៅគេងវិញទៅណា កូនត្រូវទៅរៀនមិនអញ្ចឹង?»ជុងវ៉ុន
« បាត!! » ជីនហ្គូក៏ទុករូបថតវិញហើយក៏ទៅបន្ទប់គេងខ្លួនវិញ
« ជីនហ្គូហា ត្រូវចាំណាថាមិនអោយនរណាដឹងថាកូនជាកូនប្រុសរបស់លោកប៉ាទេសូម្បីតែលោកប៉ា»ជុងវ៉ុន ជីនហ្គូងក់ក្បាលហើយក៏ដើរទៅបាត់

        ដល់ម៉ោង2រសៀល ជុងវ៉ុនក៏បានជូនកូនប្រុសទាំងពីរទៅរៀននៅសាលារៀនអង់គ្លេសរបស់ក្មេងៗកន្លែងនិងក៏ជួយមើលក្មេងដល់ម៉ោង5ដូចគ្នា
« ជីនហ្គូ ថេហ្គូមិនត្រូវរពិសទេណា! »ជុងវ៉ុន
«បាត អាបប៉ា!!»ថេហ្គូនិងជីនហ្គូ និយាយហើយក៏ដើរចូលសាលា ឯជុងវ៉ុនក៏ប្រញ៉ាប់ទៅធ្វើកានៅហាងកាហ្វេរនោះ

កំណប់ទ្រព្យតូចTempat cerita menjadi hidup. Temukan sekarang