រឿង:🔥ម៉ាហ្វៀចិត្តរឹង🔥Ep24

Start from the beginning
                                        

" លោកពូលីជួយពួកខ្ញុំផង ហឹកហឹក...!! " ស៊ាវចាន់និយាយទាំងយំសុំឲ្យលោកលីជួយតែមើលទៅដូចជាមិនងាយនោះទេ ។

" ជួយ? យើងខំរៀបគម្រោងចាប់ឯងមកឲ្យយើងដោះលេងឯងដោយងាយៗបានយ៉ាងមិច? " លោកលីនិយាយទាំងអស់សំណើចនៅពេលដែលឮស៊ាវចាន់សុំឲ្យជួយ នេះនៅមិនទាន់ដឹងខ្លួនទៀតហេស៎ថាគាត់គឺជាអ្នកចាប់គេមក ។

" នេះ...នេះមានន័យថាយ៉ាងមិច? លោកពូជាអ្នកចាប់ពួកខ្ញុំមកតើមែនទេ? "

" ត្រូវហើយ !! "

" ពូធ្វើបែបហ្នឹងធ្វើអីទៅ? ហេតុអីចាប់ពួកខ្ញុំមក? ពួកខ្ញុំមិនដឹងអីនោះទេ !! "

" ហេតុអីចឹងហេស៎? ឯងដឹងទេថាអុីប៉គេមិនមែនជាក្មួយបង្កើតរបស់យើង !! ហើយយើងចាប់ឯងមកព្រោះតែវាស្រឡាញ់ឯងនោះអី យល់ដែលទេថាយើងចាប់ឯងមកដើម្បីអ្វី? " នៅពេលដែលស៊ាវចាន់បានស្តាប់ឮហើយទឹកភ្នែករបស់គេក៏កាន់តែស្រក់ចុះមិននឹកស្មានថាគាត់ជាមនុស្សបែបនេះសោះ គេអាចកាត់ន័យយល់ថាលោកលីនិយាយសំដៅទៅដល់អ្វី នេះគាត់ហ៊ានសម្លាប់ក្មួយខ្លួនឯងដើម្បីអំណាចនិងទ្រព្យសម្បត្តិឬមួយដើម្បីអ្វីផ្សេង ។

" ហេតុអីទៅ? ខ្ញុំមិនយល់សោះថាលោកពូហ៊ានធ្វើបែបនេះ !! "

" ប្រហែលជាឯងមិនយល់ តែមិនអីទេចាំយើងនិយាយប្រាប់ឯងនៅរឿងទាំងអស់ចុះ មុននិងឯងស្លាប់ ! ថាហេតុអីបានជាយើងធ្វើបែបនេះនោះ !! " គាត់និយាយទាំងសើចតិចៗនៅសំនួរដែលស៊ាវចាន់បានសួរទៅគាត់ រួចដើរទៅជិតគេដើម្បីនិយាយប្រាប់នៅរឿងដែលគាត់បានខំលាក់ជាច្រើនឆ្នាំមកហើយនោះ ។

រឿងក៏ស្រមៃឲ្យឃើញកាលពីអតីតកាល នៅពេលដែលលោកលីនៅក្មេងអាយុ5ឆ្នាំ ប្រហែលកាលពី45ឆ្នាំមុន ។

នៅក្នុងភូមិគ្រឹះមួយនៃពេលយប់ លក្ខណៈពេលដែលមនុស្សគ្រប់គ្នាបានគេងលង់លក់អស់ស្រាប់តែពេលនោះឮស្នូរគ្រាប់កាំភ្លើងបានបន្លឺឡើង ធ្វើឲ្យក្មេងតូចត្រូវភ្ញាក់ដោយសារឮសម្លេងគោះទ្វារបន្ទប់បានបន្លឺឡើងជាថ្មីទើបគេចុះទៅបើកទ្វារទាំងភាពភ័យខ្លាច ។

" លោកប៉ា ហឹកហឹក....មានរឿងអីហ្នឹង? " ក្រោយពីបានបើកទ្វារហើយ យៀង ហ្វីលីយ៉ុង ដែលមានអាយុ5ឆ្នាំនោះក៏រត់ទៅអោបលោកប៉ារបស់ខ្លួនទាំងភាពភ័យខ្លាច ព្រោះតែគេបានឮស្នូរគ្រាប់កាំភ្លើងកំពុងតែបាញ់គ្នា ។

រឿង: 🔥ម៉ាហ្វៀចិត្តរឹង🔥Where stories live. Discover now